អនាម័យទូទៅ

អនាម័យ​ទូទៅ - ការ​រក្សា​អនាម័យប្រចាំថ្ងៃ មិនថាការហូបស្អាត រស់នៅស្អាត មិនស្មោគគ្រោក ​ជា​រឿង​ល្អ​សម្រាប់​សុខភាពរាងកាយ សម្រស់ ក៏​ដូច​ជា​សោភ័ណ​ភាព​ក្នុង​ការ​រស់​នៅ​របស់​យើង។ សូម​ស្វែងយល់​គន្លឹះ​ជុំ​វិញ​ការ​មាន​អនាម័យ​ស្អាត​នានា ក្នុង​មាតិកា​នេះ

ចំណេះដឹងទូទៅ

អនាម័យទូទៅ

ហេតុអ្វីស្រ្តីពពោះនិងក្មេងៗចាំបាច់ត្រូវប្រើទឹកលាងដៃសម្លាប់មេរោគពិសេសលើសធម្មតា?

ទឹកលាងដៃសម្លាប់មេរោគឬអាល់កុលលាងដៃជាជម្រើសងាយស្រួលក្នុងការសម្អាតដៃជំនួស​ការ​សាប៊ូនិងទឹកដើម្បីកាត់បន្ថយការឆ្លងនិងចម្លង​មេរោគ ជាពិសេសមេរោគបង្ក​​ជំងឺផ្លូវដង្ហើម​ដូចជា​ជំងឺ​កូវីដ១៩ ជំងឺផ្តាសាយ ឬជំងឺរលាកទងសួតជាដើម។ ដោយឡែកម៉ាក់ៗកំពុងពពោះ​​និងក្មេងតូចៗគួរប្រើ​ទឹក​លាងដៃ​សម្លាប់មេរោគពិសេស​លើស​ធម្មតា​។ ហេតុអ្វី? ១. កម្រិតសុវត្ថិភាព ជាធម្មតាធាតុផ្សំសំខាន់នៅក្នុងទឹកលាងដៃសម្លាប់មេរោគគឺអាល់កុលដែលមានតួនាទីកម្ចាត់និងសម្លាប់មេរោគបាន។ តាមការណែនាំរបស់អង្គការសុខភាពពិភពលោក (WHO) ទឹកលាងដៃសម្លាប់​មេរោគ​ត្រូវមាន​អាល់កុលយ៉ាងតិច ៦០%។ ប៉ុន្តែអាល់កុលមានច្រើនប្រភេទ ហើយ​អាល់កុល​ដែល​មានសុវត្ថិភាពក្នុងការប្រើជាធាតុផ្សំក្នុងទឹកលាងដៃសម្លាប់​មេរោគគឺអេតាណុល (Ethanol)។ ២. ប្រភេទអេតាណុល ប្រភេទទី១៖ អេតាណុល (Ethanol)ឬអេតាណុលសំយោគដែលផលិតពីវត្ថុធាតុដើមគីមីដែលបានទទួលបានពីប្រេងឥន្ធនៈ ឬឧស្ម័នធម្មជាតិ។ ប្រភេទទី២៖ បាយអូ-អេតាណុល  (Bio Ethanol) ដែលផលិតឡើងតាមរយៈការផ្អាប់វត្ថុធាតុដើមដូចជា ស្ករពីមើមឆាយថាវក្រហម ពោត ចំបើង និង​ឈើ។ [embed-health-tool-bmi] ៣. ធាតុផ្សំនិងសារធាតុគីមីបង្កគ្រោះថ្នាក់ បើអាល់កុលក្នុងទឹកលាងដៃសម្លាប់មេរោគ​មិនមែនជា​អេតាណុល (Ethanol) ហើយមានលាយ​សារធាតុ​គីមីបង្កគ្រោះថ្នាក់​នោះ​អ្នក​ប្រើ​នឹង​ជួប​ផលផលប៉ះពាល់​មួយចំនួនខានមិនបាន។ តើអាច មាន​ផលប៉ះពាល់​អ្វីខ្លះ? ម៉េចបានគ្រោះថ្នាក់​ដល់ស្ត្រីពពោះនិងក្មេងក្រោម ៣ឆ្នាំ? អ៊ី​សូ​ប្រូ​ប៉ា​ណុល៖ ជាអាល់កុលមានជាតិពុល ប្រើសម្រាប់ជូត ​ផលិត​​ពីឧស្ម័ន propylene និង​ទឹក​ដែលយើង​ប្រើសម្រាប់សម្អាត និងសម្លាប់​មេរោគ។ មេតាណុល៖ ជាអាល់កុលមានជាតិពុល ប្រើក្នុងវិស័យឧស្សាហកម្មដើម្បីផលិតថ្នាំលាប ទឹក​ជូតកញ្ចក់ឡាន សារធាតុ​ផ្ទុះ ឬផ្លាស្ទិកជាដើម។ Phthalates៖ ជាធាតុផ្សំបន្ថែមក្លិនក្រអូបដល់ទឹកលាងដៃសម្លាប់​មេរោ​គដែលអាចប៉ះពាល់​ដល់​ការលូតលាស់កូនក្នុងផ្ទៃ។ Parabens៖ ជាសារធាតុការពារដុះផ្សិត កុំឱ្យទឹកលាងដៃសម្លាប់មេរោគខូច តែសារធាតុនេះ​អាច​បង្កើនហានិភ័យជំងឺមហារីក។ Benzalkonium […]

ស្វែងរក អនាម័យទូទៅ

អនាម័យទូទៅ

ទៅណាទៅណី ឧស្សាហ៍ឈឺជើង កែងជើង អាចសាកវិធីទាំងនេះ

ដើរ​លេង​សមុទ្រមធ្យម ងំ​ឡើង​ភ្នំ មើល​ប្រាសាទ ឬ​ដើរ​លេង​ក្រៅ​ប្រទេស អារម្មណ៍​សប្បាយ​នោះ​សប្បាយ ហត់​យ៉ាង​ណា​ក៏​ដើរ​រួច ប៉ុន្តែ​ដល់​​សណ្ឋាគារ​វិញ គ្មាន​កម្លាំង​អី​តិច ហើយ​ឈឺ​ជើង និង​កែង​ជើង​ទៀត។ បើ​ជួប​បញ្ហា​ហ្នឹង “Hello គ្រូពេទ្យ” មាន​គន្លឹះ​ពិសេសៗ​ជួយ​កែខៃ​បាន៖ ១- កម្រើកម្រាមជើង តាម​យន្តហោះ ឡាន​ក្រុង សម្រាក​មាត់​សមុទ្រ ឬ​សណ្ឋាគារ​អី អាច​ព្យាយាម​ចង្អុល (កម្រើក) និង​ឈ្លី​ម្រាម​ជើង ៥ វិនាទី ឲ្យ​បាន ១០ ដង។ វា​អាច​ជួយ​មិន​ឲ្យ​គ្នា​យើងរមួល​ក្រពើ និងធ្វើឲ្យចរន្តឈាមរត់បានស្រួល។ ២- ធ្វើសរសៃបាតជើង ម៉ាស្សា​បាត​ជើង​ទៀង​ទាត់ មុន​ពេល​គេង​រាល់​ថ្ងៃ។ ៣- ហាត់ប្រាណត្រង់ជើង រលាស់ តម្រង់​ជើង និង​ចង្អុល​ម្រាម​ទាំង​សង​ខាង មុន ឬ​ពេល​ហោះ​ហើរ ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ព្រោះ​អាច​ការពារ​មិន​ឲ្យ​ហើម។ គ្នា​យើង​អាច​ឈរ ឬ​ដើរ​ទៅ​មក ២-៣ នាទី ក្នុង​មួយ​ម៉ោង​ម្តង​អំឡុង​ពេល​ធ្វើ​ដំណើរ។ ៤- ពត់ខ្លួន ពេល​ធ្វើ​ដំណើរ​តាម​ឡាន ឬ​យន្តហោះ ត្រូវ​ចេះ​ពត់​ខ្លួន​រាល់ ១-២ ម៉ោង​ម្តង។ ដើរ ឬ​ឈរ មិន​ត្រឹម​តែ​ជួយ​តម្រង់​ខ្នង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​សម្រួល​សាច់​ដុំ​ជើង និងបង្កើន​ចរន្ត​ឈាម​ទៀត​ផង។ ពេល​ធ្វើ​ដំណើរ​តាម​ឡាន ព្យាយាម​ចុះ​សម្រាក ទោះ​បី​ជា​មិន​ចង់​ចូល​បន្ទប់​ទឹក​ក៏​ដោយ។ ៥- […]


អនាម័យទូទៅ

ន៎ុះ! ស្រីៗចង់ស្អាត ចូលចិត្ត Makeup ពេលហាត់ប្រាណ ប្រយ័ត្នខូចមុខខ្ទេចទៅ!

ដឹងហើយ អារឿង​ផាត់មុខ លាប​ម្សៅ​ពេល​ចេញ​ទៅ​ក្រៅ ជា​ជំនាញ​ស្រីៗ។ ស្រីៗ​គ្នា​យើង​មួយ​ណា​មិន​ចង់​ស្អាត មើល​ទៅ​ Cute ប៉ុន្តែ​ពេល​ខ្លះ​ ក៏​មិនគួរ​ផាត់​មុខ លាបម្សៅដែរ ពិសេស​ពេល​ហាត់​ប្រាណ ព្រោះ​អាច​បង្ក​ផល​ប៉ះពាល់​ច្រើន​លើ​ស្បែក​មុខ​យើង។ អត្ថបទនេះ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពីមូលហេតុ មិន​គួរ​ Makeup ពេលហាត់​ប្រាណ ពិសេសកំពុងរត់ហាត់ប្រាណ​ឲ្យ​គ្នាយើង​បាន​ដឹង។ ១- Makeup ពេល​ហាត់​ប្រាណ ធ្វើឲ្យស្បែកមិនអាចបញ្ចេញញើស ពេលយើង​កំពុងហាត់​ប្រាណ​ ប្រតិកម្ម​រាងកាយ នឹង​បញ្ចេញ​កម្ដៅ ​ហើយ​រន្ធញើស​ចាប់ផ្ដើម​ដំណើរ​ការ ​ទៅជា​បែក​ញើស​បញ្ចេញ​កាកសំណល់​ ឬ​ជាតិ​ពុល​ចេញពី​រាងកាយ។​ ប៉ុន្តែ​បើ​មាន​ស្រទាប់​ក្រែម​ ឬ​ម្សៅ​លើ​ផ្ទៃមុខ​ នឹង​ក្លាយ​ជា​របាំង​មួយ​ មិន​អាច​ឲ្យ​រន្ធញើស​បំពេញ​មុខងារ​ពេញលេញ​បាន។ ​Makeup បង្ក​ផលវិបាកលើ​​ស្បែក​មុខ ​មិន​អាច​ដក​ដង្ហើម​បាន​ នាំ​ឲ្យ​មាន​បញ្ហា​កើនតមុន​ ជាំមុខ ​ឬ​រលាក​ស្បែក​ជាដើម។​ ហេតុនេះ ​បើ​​ពិតជា​ចង់​ផាត់​មុខ លាប​ម្សៅ​ពេល​កំពុង​ហាត់ប្រាណ​ គួរ​ជ្រើសរើស​វិធី​ Makeup ​គ្មាន​ជាតិ​ប្រេង​ និង​ប្រើ​ប្រភេទ​ម៉ាស្ការ៉ា​ទឹក ​(Water-proof-mascara) ឬ​ម៉ាស្ការ៉ា​ស៊ីលីកូន (Silicone-based mascara)។ អត្ថបទ​ពាក់​ព័ន្ធ៖ រត់ហាត់ប្រាណ ងាយស្រួល មិនស៊ាំញ៉ាំ ហើយជួយឆ្អឹងរឹងមាំថែមទៀត ហាត់ប្រាណជាមួយធម្មជាតិ អារម្មណ៍កាន់តែស្រស់ស្រាយ សុខភាពកាន់តែល្អ ២- អ្វី​យើង​គួរ​ដឹង​រឿង […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ