តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

ផ្សិត​មាន​អត្ថប្រយោជន៍​ច្រើន​ ស្ត្រី​ពពោះ​មិន​គួរ​មើល​រំលង​

    ផ្សិត​មាន​អត្ថប្រយោជន៍​ច្រើន​ ស្ត្រី​ពពោះ​មិន​គួរ​មើល​រំលង​

    ក្នុង​អំឡុង​ពេល​ពពោះ​ ទារក​ក្នុង​ផ្ទៃ​ត្រូវ​ពឹង​ផ្អែក​លើ​​ម៉ាក់​ៗ​ដើម្បី​ទទួល​បាន​សារធាតុ​ចិញ្ចឹម​​ចាំបាច់​​​ក្នុង​ការ​លូតលាស់​ និង​ការ​អភិវឌ្ឍ។​ ការ​ទទួល​បាន​សារធាតុ​ចិញ្ចឹម​ត្រឹមត្រូវ​ នៅ​អំឡុង​ពេល​​​ពពោះ​ ​មាន​សារសំខាន់​ជាង​ពេល​ណាៗ​ទាំង​អស់។​ ពិត​ណាស់​ របប​អាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម​ច្រើន​ ដូចជា​ផ្សិត​ជា​ដើម​ ​អាច​ធានា​ថា​​ម៉ាក់​ៗ​ និង​ទារក​ក្នុង​ផ្ទៃ​អាច​ទទួល​បាន​​តម្រូវការ​អាហារូបត្ថម្ភ​គ្រប់គ្រាន់​ក្នុង​អំឡុង​ពេល​ពពោះ​នេះ​ជាក់​ជា​មិន​ខាន​​។

    ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ នៅទីនេះ

    . តម្រូវការ​វីតាមីន​B

    ​​វីតាមីនB ​មាន​សារសំខាន់​ណាស់​អំឡុង​ពេល​ពពោះ​ ពីព្រោះ​វា​អាច​ជួយ​ឲ្យ​យើង​ប្រើប្រាស់​ថាមពល​ដែល​បាន​មក​ពី​អាហារ​ និង​ជួយ​លើក​កម្ពស់​សុខភាព​ស្បែក​ សរសៃ​ប្រសាទ​ និង​ការ​រំលាយ​អាហារ​។ពិត​ណាស់​ ផ្សិត​គឺ​ជា​ប្រភព​វីតាមីន​Bដ៏​ល្អ​ ជាពិសេស​គឺ​Riboflavin, Niacin និង​អាស៊ីដ​Pantothenic ហើយ​ផ្សិត​​​ខ្មៅ​ (shiitake mushrooms ) មួយ​​ពែង ​មាន​ផ្ទុក​អាស៊ីដ​Pantothenic​ដល់​ទៅ​១៧% នៃ​​តម្រូវការ​ប្រចាំ​ថ្ងៃ​​​សម្រាប់​​ស្ត្រី​មាន​ផ្ទៃពោះ​។

    គណនាថ្ងៃសម្រាលកូន នៅទីនេះ

    . តម្រូវការ​វីតាមីន​D

    វីតាមីន​D​ គឺ​ជា​សារធាតុ​ចិញ្ចឹម​ដ៏​សំខាន់​មួយ​ នៅ​អំឡុង​ពេល​ពពោះ​ ពីព្រោះ​វា​មាន​ភាព​​ចាំបាច់​​ក្នុង​ការ​ជួយ​ឲ្យ​​រាងកាយ​របស់​ម៉ាក់​ៗ​អាច​ស្រូប​យក​ជាតិ​កាល់ស្យូម​​ទៅ​ក្នុង​​​ពោះវៀននិង​សម្រាប់​ការ​អភិវឌ្ឍ​ឆ្អឹង​ និង​ធ្មេញ​របស់​ទារក​។​ ជាក់​ស្ដែង ​ប្រភព​អាហារ​សំខាន់​ៗ​ដែល​​ផ្ទុក​វីតាមីន​D​មាន​តិចតួច​ ហើយ​ផ្សិត​គឺ​ជា​​អាហារ​រុក្ខជាតិ​តែ​មួយ​គត់​ដែល​ផ្ទុក​វីតាមីន​ប្រភេទ​នេះ​។​ ចំពោះ​ផ្សិត​ខ្មៅ​ត្រឹម​តែ​មួយ​ពែង​ មាន​ផ្ទុក​​វីតាមីន​Dចំនួន​១២,​៦IU (ប្រហែល០,០១មិល្លីក្រាម)។ ​​

    ​​. តម្រូវការ​ជាតិ​ដែក

    នៅ​ពេល​​ដែល​បរិមាណ​ឈាម​កើន​ឡើង​​​ក្នុង​​អំឡុង​ពេល​​ពពោះ​ រាងកាយ​របស់​ម៉ាក់​ត្រូវការអេម៉ូគ្លូបីនដែល​ជា​ប្រូតេអ៊ីន​​ដឹក​​នាំ​អុកស៊ីសែន​​ទៅ​​ក្នុង​ឈាម​ កាន់​តែ​ច្រើន​ឡើង​។ នេះ​មាន​ន័យ​ថា​ រាងកាយ​របស់​យើង​ត្រូវការ​ជាតិ​ដែក​បន្ថែម​ ពីព្រោះ​ជាតិ​ដែក​គឺ​ជា​សមាសធាតុ​អេម៉ូគ្លូបីនដ៏​សំខាន់​មួយ​។​ យ៉ាង​ណា​មិញ​ ទោះ​បី​ជា​ការ​ទទួល​បាន​ជាតិ​ដែក​​ចំនួន​២៧មិល្លីក្រាម​នៅ​ក្នុង​របប​អាហារ​ អំឡុង​ពេល​ពពោះ ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ក៏​ពិត​មែន​ ប៉ុន្តែ​ផ្សិត​ចំបើង​១០០ក្រាម​ មាន​ផ្ទុក​ជាតិ​ដែក​​ដល់​ទៅ​​១,៤មិល្លីក្រាម​​ឯណោះ​។

    ផ្សិត២

    . តម្រូវការ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ និង​ជាតិ​សរសៃ

    សារធាតុ​ចិញ្ចឹម​មួយ​ទៀត​នៅ​​ក្នុង​ផ្សិត​​សម្រាប់​ស្ត្រី​ពពោះ​ គឺ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​។​ រីឯ​Selenium និង​Ergothionein ដែល​មាន​នៅ​ក្នុង​ផ្សិត​អាច​ជួយ​ការពារ​កោសិកា​របស់​ម៉ាក់​ៗ​ពី​ការ​បំផ្លាញ​​​របស់​រ៉ាឌីកាល់​សេរី​ ព្រមទាំង​ជួយ​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ថែម​ទៀត​ផង​​។​ សម្រាប់​ជាតិ​សរសៃ​ដែល​មាន​នៅ​ក្នុង​ផ្សិត​​ រួម​ជាមួយ​នឹង​អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​ដទៃ​ទៀត​ អាច​ជួយ​ការពារ​ការ​ទល់​លាមក​ ដែល​កើត​មាន​ជា​ទូទៅ​ នៅ​អំឡុង​ពេល​ពពោះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

    health-tool-icon

    គណនាថ្ងៃសម្រាលកូន

    ប្រើ​វិធី​គណនា​នេះ​​ គឺ​ដើម្បី​រក​ថ្ងៃ​សម្រាល​កូន​។ វិធី​​នេះ​អាច​ប៉ាន់ស្មាន​ថ្ងៃ​សម្រាល​បាន​ តែ​មិន​ធានា​ថា​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ​។ ស្រ្តី​ភាគ​ច្រើន មិន​ទាំង​អស់​ទេ អាច​ឆ្លង​ទន្លេ​មុន​ ឬ​ក្រោយ​មួយ​សប្ដាហ៍ នៃ​ពេល​វេលា​ប៉ាន់​ស្មាន​នេះ។

    រយៈពេល​វដ្ដរដូវ

    28 ចំំនួន​ថ្ងៃ​

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 03/12/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត