home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

អាថ៌កំបាំង​ទាំង​៥ ​មាន​ប្រយោជន៍​ច្រើន​ចំពោះ​​ស្ត្រី​ទើប​ពពោះ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាថ៌កំបាំង​ទាំង​៥ ​មាន​ប្រយោជន៍​ច្រើន​ចំពោះ​​ស្ត្រី​ទើប​ពពោះ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​

អំឡុង​ពេល​​ទើប​មាន​ផ្ទៃពោះ​ គឺ​ជា​ដំណាក់កាល​ដ៏​ពិបាក​បំផុត​មួយ​សម្រាប់​ស្ត្រី​ភាគ​ច្រើន​។ ការ​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​ទាន់​ពេលវេលា​ និង​រក្សា​សុខភាព​ឲ្យ​រឹងមាំ​ គឺ​ជា​រឿង​សំខាន់​បំផុត​។​ ទោះ​បី​ជា​ការ​ពពោះ​មាន​លក្ខណៈ​ខុស​ៗ​គ្នា​ និង​ផ្ដល់​បទពិសោធន៍​ប្លែក​ៗ​ពី​គ្នា​ក៏​ពិត​មែន​ ប៉ុន្តែ​​ម៉ាក់​ៗ​ក៏​អាច​ជួប​សញ្ញា​ទូទៅ​មួយ​ចំនួន​ដែរ​។

​ដូច្នេះ​ហើយ ដើម្បី​ទទួល​បាន​សុខភាព​ល្អ នៅ​អំឡុង​ពេល​ទើប​មាន​ផ្ទៃពោះ​ ម៉ាក់​ៗ​គប្បី​អនុវត្ត​វិធីសាស្ត្រ​ខាង​ក្រោម​នេះ​។

​​១. ញ៉ាំ​អាហារ​បំប៉ន​

ពិត​ណាស់​ អាហារ​បំប៉ន​មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ក្នុង​ការ​ជួយ​ទ្រទ្រង់​រាងកាយ​ និង​ការលូតលាស់​របស់​ទារក​ក្នុង​ផ្ទៃ​។​ ម៉ាក់​ៗ​គប្បី​ញ៉ាំ​អាស៊ីដ​ហ្វូលិក​ ជា​ប្រចាំ​ នៅ​ក្នុង​ត្រី​មាស​ដំបូង​ ក៏​ដូចជា​​វីតាមីន​D ​អំឡុង​ពេល​ពពោះ​ និង​បន្ទាប់​ពី​សម្រាល​រួច​។ ពិត​ណាស់​អាស៊ីដ​ហ្វូលិក អាច​ការពារ​ទារក​ប្រឆាំង​នឹង​ការ​ខូច​ទ្រង់ទ្រាយ​​​ប្រព័ន្ធ​ប្រសាទ រី​ឯ​វីតាមីន​D អាច​ជួយ​ដល់​សុខភាព​ឆ្អឹង​របស់​ទារក​បាន​ល្អ​ប្រសើរ​។​ ប្រសិនបើ​ម៉ាក់​ៗ​ចង់​ញ៉ាំ​អាហារ​បំប៉ន​ដទៃ​ទៀត​ ម៉ាក់​ៗ​គប្បី​ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ​ជា​មុន​សិន​។

២. ធ្វើ​លំហាត់​ប្រាណ​

​​​​​លំហាត់​ប្រាណ ​​គឺ​ជា​ឱសថ​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​ម្ដាយ​គ្រប់​រូប​។​ វា​ជួយ​រំសាយ​ភាព​ហត់នឿយ​ និង​ស្រ្តេស​ ក៏​ដូចជា​ជួយ​ឲ្យ​យើង​គេង​លក់​ស្រួល​ជាង​មុន​នៅ​អំឡុង​ពេល​បី​ខែ​ដំបូង​នៃ​ការ​ពពោះ​។​ លើស​ពី​នេះ​ ការ​ហាត់​ប្រាណ​ក៏​ជួយ​កាត់បន្ថយ​ការ​ប្រែប្រួល​អារម្មណ៍​ និង​ធ្វើ​ឲ្យ​យើង​សម្រាល​កូន​តាម​ធម្មជាតិ​ថែម​ទៀត​ផង​​។ ចំពោះ​ម៉ាក់​ៗ​ដែល​ធ្វើ​ចលនា​ចុះ​ឡើង​ ជា​ជាង​ការ​អង្គុយ​នៅ​មួយ​កន្លែង​ ​នឹង​មិន​សូវ​​មាន​អាការៈ​ក្អួត​ចង្អោរ​ឡើយ​។​ ដូចនេះ​ យើង​គប្បី​ចាប់ផ្ដើម​ពី​ការ​ធ្វើ​លំហាត់​ប្រាណ​រយៈពេល​៥នាទី ​បន្ទាប់​មក​ ទើប​ចាប់ផ្ដើម​បន្ត​ធ្វើ​លំហាត់​ប្រាណ​រយៈ​ពេល​៣០​នាទី​។​ ប៉ុន្តែ​ ម៉ាក់​ៗ​ក៏​គប្បី​ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ​ជា​មុន​សិន​ មុន​ពេល​ចាប់ផ្ដើម​ធ្វើ​លំហាត់​ប្រាណ​ណា​មួយ​។

​៣. ញ៉ាំ​អាហារ​​មាន​តុល្យភាព​

ជាមួយ​គ្នា​នេះ​ដែរ​ នៅ​អំឡុង​ពេល​៦​ខែ​ដំបូង​នៃ​ការ​ពពោះ​ ម៉ាក់​ៗ​មិន​ត្រូវ​ការ​កាឡូរី​បន្ថែម​នោះ​ទេ​។​ ម៉ាក់​ៗ​ត្រូវការ​កាឡូរី​បន្ថែម​ត្រឹម​តែ​២០០​កាឡូរី​ប៉ុណ្ណោះ​នៅ​ត្រី​មាស​ទី​៣។​ ហេតុនេះ​ហើយ​ ម៉ាក់​ៗ​គួរ​​ញ៉ាំ​អាហារ​ដែល​មាន​តុល្យភាព​ រួម​មាន​អាហារ​ធ្វើ​ពី​ទឹក​ដោះ​គោ​ ​សាច់​ត្រី​ និង​ប្រូតេអ៊ីន​ប្រចាំ​ថ្ងៃ​ បន្លែ​ និង​ផ្លែឈើ​ជា​ដើម។​ បន្ថែម​ពី​នេះ​ ស្ត្រី​ពពោះ​គប្បី​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​​គ្រប់​ពេលវេលា​ ដោយ​ការ​ញ៉ាំ​ទឹក​ផ្លែឈើ​ស្រស់​ ឬ​ទឹក​ធម្មតា​​ យ៉ាង​ហោច​ណាស់​៨​កែវ​ក្នុង​មួយ​ថ្ងៃ​ ដើម្បី​បញ្ចៀស​បញ្ហា​​កង្វះ​ជាតិ​ទឹក​។

៤. រក្សា​អនាម័យ​មាត់​ធ្មេញ

​​​អញ្ចាញ​ធ្មេញ​របស់​ម៉ាក់​ៗ​​អាច​នឹង​ងាយ​ប្រតិកម្ម​ ព្រម​ទាំង​ហើម​ ដោយ​សារ​តែ​អ័រម៉ូន​ពេល​​ពពោះ​។​ ដូចនេះ​ ការ​ដុស​ធ្មេញ​ និង​ប្រើ​អំបោះ​ទាក់​ធ្មេញ​ជា​ប្រចាំ​គឺ​ជា​រឿង​ចាំបាច់​បំផុត​ នៅ​អំឡុង​ពេល​នេះ​។​ ប្រសិនបើ​​យើង​មាន​អាការៈ​​ក្អួត​ចង្អោរ​​ ចូរ​ដុស​សម្អាត​ធ្មេញ​ បន្ទាប់​ពី​ក្អួត​រួច​ ពីព្រោះ​អាស៊ីដ​​អាច​បំផ្លាញ​ស្រទាប់​ការពារ​ធ្មេញ​បាន​។​ ចូរ​ខ្ពុរ​មាត់​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ និង​ដុស​សម្អាត​អណ្ដាត​ផង​ដែរ​។​

ពពោះ២

៥.​​​ គេង​ឲ្យ​បាន​គ្រប់គ្រាន់​

កម្រិត​អ័រម៉ូន​​ពពោះ​ខ្ពស់​នៅ​​ត្រី​មាស​ទី​១ អាច​ធ្វើ​ឲ្យ​ម៉ាក់​ៗ​មាន​អារម្មណ៍​អស់​កម្លាំង​ខ្លាំង​។​ រី​ឯ​ការ​ឡើង​ទម្ងន់​ និង​​ការ​គេង​នៅ​ក្នុង​ឥរិយាបថ​មិន​​ល្អ​ ​ក៏​រួម​ចំណែក​ធ្វើ​ឲ្យ​យើង​គេង​មិន​គ្រប់គ្រាន់​ដូច​គ្នា។​ ប្រសិនបើ​ម៉ាក់​ៗ​មិន​អាច​គេង​លក់​ស្រួល​នៅ​ពេល​យប់ ចូរ​គេង​នៅ​ពេល​ថ្ងៃ​ ឬ​​ឆាប់​ចូល​គេង​ជាង​មុន​។​ ក្នុង​ករណី​ដែល​អាការៈ​ឈឺ​ខ្នង​អំឡុង​ពេល​ពពោះ​​ រំខាន​ដល់​​ការ​គេង​ ម៉ាក់​ៗ​អាច​គេង​ផ្អៀង​មក​ខាង​ឆ្វេង​ និង​អង្កុញ​ជើង ព្រម​ទាំង​​​ដាក់​ខ្នើយ​នៅ​ខាង​ក្រោម​ពោះ​ ដើម្បី​កាត់​បន្ថយ​សម្ពាធ​នៅ​ខ្នង។​ ម្យ៉ាង​វិញ​ទៀត​ ស្ត្រី​ពពោះ​ក៏​អាច​ធ្វើ​លំហាត់​ប្រាណ​ពន់​ពែន​ខ្លួន​ ដកដង្ហើម​ឲ្យ​វែង​ៗ​ ឬ​ហាត់​យូហ្គា​ ដើម្បី​បន្ធូរ​អារម្មណ៍​ ក៏​ដូចជា​ជួយ​ឲ្យ​យើង​គេង​លក់​ស្រួល​។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ នូ សោភ័ណ្ឌ
កែ 2 weeks ago
x