ត្រីមាសទី ៣

ត្រីមាសទី ៣ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ព្រម​ទាំង​ការ​លូតលាស់ និង​សុខភាព​កូន​ក្នុង​ផ្ទៃ​ត្រីមាសទី៣

ចំណេះដឹងទូទៅ

ត្រីមាសទី ៣

សប្តាហ៍ទី ៤២៖ គួរ​ឲ្យ​បារម្ភ​អត់ ពេល​នេះ​ហើយ​នៅ​មិន​ទាន់​សម្រាល​ទៀត?

ការលូតលាស់គភ៌១- បេប៊ី​លូតលាស់​ដល់​ណា​ហើយ? នៅ​សប្តាហ៍​ទី ៤២ ការ​មាន​ផ្ទៃ​ពោះ​អាចចាត់​ទុក​ថា​ហួស​ការ​កំណត់ (លើស​ថ្ងៃ​ដែល​ត្រូវ​កើត)។ ទោះជា​យ៉ាងណា រឿង​សំខាន់​បំផុត យើង​ត្រូវ​យល់​ដឹង​ពី​ស្ថានភាព​នេះ វា​មិនប្រាកដ​ថា មាន​អ្វី​​ប៉ះ​ពាល់​លើ​បេប៊ី​ក្នុងផ្ទៃ​នោះ​ទេ។ ការពិត បេប៊ី​ភាគ​ច្រើន មិន​បាន​កើត​តាម​ថ្ងៃ​ដែល​បាន​កំណត់​ឡើយ ផ្ទុយ​ទៅ​វិញភាគ​ច្រើន​កើត​ក្នុង​អំឡុង​ពេល​ ២ សប្ដាហ៍​នៃ​ថ្ងៃ​បាន​កំណត់ មាន​ន័យ​ថា​បើ​បេប៊ី​មិន​ទាន់​កើត​នៅ​អំឡុង​ពេល​នេះ ក៏​មិន​មាន​អ្វី​ជា​ការ​បារម្ភ​ដែរ។ ៩៨% បេប៊ី​ច្រើន​កើត​មុន​ចុង​​​សប្ដាហ៍​ទី ៤២ ដូចនេះ អូនៗ​នឹង​កើត​លឿន​ជាង​ការ​គិត​របស់​យើង។ ដំណាក់​កាល​នេះ អូនៗ​អាច​មាន​ទំហំ​ប៉ុន​ផ្លែ​ខ្នុរ ឬ​ផ្លែ​ឪឡឹក តែ​កុំ​ទាន់​ភ័យ​អី ទោះ​បី​ជា​អូនៗ​មាន​ទំហំ​ធំ​ក៏​ពិត​មែន តែ​យើង​នៅ​អាច​សម្រាល​តាម​ធម្មជាតិ​បាន។ យ៉ាង​ណាមិញ​ទោះ​បី​ជា​រឿង​ធម្មតា​ក៏​ដោយ តែ​បេប៊ី​ដែល​ក្រ​កើត​អាច មាន​បញ្ហា​គួរ​ឲ្យ​កត់​សម្គាល់ ដូច​ជា សក់ ឬ​ក្រចក​វែង​ជាង​ក្មេង​ធម្មតា ស្បែក​ស្ងួត របក ប្រេះ ឬ​ជ្រួញ​ជាដើម។ បញ្ហា​ទាំង​នេះ​ភាគ​ច្រើន​កើត​ឡើងតែ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ ដោយ​សារ​តែក្នុង​អំឡុង​ពេល​កំណត់​ត្រូវ​សម្រាល​នោះ ទឹក​រំអិល​ការពារ​ទារក​ក្នុង​ផ្ទៃ ចាប់​ផ្តើមស្រក​ចុះ​បន្តិច​ម្តងៗ។ បម្រែបម្រួលរាងកាយ២- រាងកាយ​ម៉ាក់ៗ​ប្រែប្រួល​បែប​ណា​ខ្លះ? នៅ​សប្ដាហ៍​ទី ៤២ យើង​អាច​​មាន​រោគសញ្ញា​ដូច​ជា​សប្ដាហ៍​មុនៗ រួមមាន រមួល​ក្រពើ ពិបាក​គេង ឈឺ​ចង្កេះ ធ្ងន់​ត្រគាក ឫស​ដូង​បាត នោមញឹក និង​ការ​កន្ត្រាក់​ជាដើម។ មិន​តែ​ប៉ុណ្នោះ បញ្ហា​ស្ត្រេស ក៏​អាច​កើត​មាន​ដូច​គ្នា។ អ្វី​យើង​អាច​ធ្វើ​បាន​ដើម្បី​ខ្លួន​ឯង និងអូនៗ​ក្នុង​ផ្ទៃ […]

ស្វែងរក ត្រីមាសទី ៣

ត្រីមាសទី ៣

សប្តាហ៍ទី ៣៨៖ ឆ្ងល់អត់ អាចម៍ព្រៃអាអូនបានមកពីណា?

ការលូតលាស់គភ៌គ្មាន​អ្វី​សប្បាយ​ចិត្ត​ជាង​ឃើញ​បេប៊ី​លូត​លាស់​បាន​ល្អ ត្រៀម​នឹង​សម្រាល​ឆាប់ៗ​នោះ​ទេ មែន​ទេ​ស្រីៗ​គ្នា​យើង? កុំឆ្ងល់អីសប្តាហ៍​នេះ​គីឡូ​អាអូន​មិន​ឡើង​ខ្លាំង​ដូច​មុន​ទេ ព្រោះ​សុក​កាន់​តែ​ចាស់ តែ​ពេល​នេះ​បេប៊ី​មាន​ប្រវែង​ជា​មធ្យម ៤៥ សង់ទីម៉ែត្រ​ ហើយ​មាន​ទម្ងន់​ប្រហែល ៣,២ គីឡូក្រាម។ តាំងពី​​កូន​យើង​ចេះ​ជញ្ជក់ ឬ​លេប​ទឹកភ្លោះមក​ កាក​សំណល់​ត្រូវប្រមូល​ចូលទៅ​ក្នុង​ពោះវៀន​ហើយ​កោសិកា​ដែលចេញ​ពីពោះវៀន​ កោសិកា​ស្បែក​ដែល​ងាប់ និង​រោម គឺជា​​​សំណល់​ ​បម្លែង​ទៅជា​អាចម៍​ព្រៃ​ដែល​មាន​ពណ៌​បៃតង​ចាស់។ បម្រែបម្រួលរាងកាយ១- រាងកាយយើងប្រែប្រួលអីខ្លះ? ជៀស​មិនរួច​ទេ​រឿង​នោម​យប់​ញឹក​ញាប់​នោះ ព្រោះ​បេប៊ី​ចុះ​មក​ក្រោម​ក្នុង​អាង​ត្រគាកហើយសង្កត់លើបោ្លកនោមយើង។ ម្ល៉ោះហើយ​មួយ​យប់ៗគ្នា​យើង​ដេក​មិន​ស្កប់​​ទេ ទោះ​យ៉ាង​ណា​មាន​តែ​ទ្រាំ​បន្តិច​ទៅ ជិត​ដល់​ពេល​អាអូន​ចេញ​មក​ឃើញ​ពិភព​លោក​ខាង​ក្រៅហើយ។ ចំណុចអីខ្លះគួរបារម្ភ? ជា​ទំនៀម​ទម្លាប់​សាសនា​អ៊ីស្លាម ម៉ាក់​ប៉ា​សម្រេច​កាត់​ចុង​លិង្គ​អាអូន តែ​ទោះ​យ៉ាង​ណា​យើង​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុន​ទាក់ទ​ង​នឹង​ការ​កាត់​ស្បែក​គ្របលិង្គ រួម​ទាំង​ជម្រើស​បំបាត់​ការ​ឈឺចាប់​សម្រាប់​អាអូន។ ការជួបគ្រូពេទ្យ​២- ប្រាប់អីខ្លះទៅពេទ្យ? ការថែទាំ​មុន​ពេល​សម្រាល​នៅ​តែ​ធ្វើបន្ត​រហូត​សម្រាល​អាអូន​រួច​។ ចូល​ដល់​សប្តាហ៍​នេះ​ពេទ្យ​នឹង​ពិនិត្យ​មើល​មាត់​ស្បូន​ដើម្បី​ត្រៀមស្រមាល។ បើ​មាត់ស្បូន​ចាប់ផ្តើម​ស្តើង និង​បើក ពេទ្យ​នឹង​វាស់​ចង្វាក់​បេះដូង​អាអូន វាស់​បរិមាណទឹកភ្លោះ។ តេស្តអីខ្លះចាំបាច់? នៅពេល​ជិត​គ្រប់ខែ​គ្រូពេទ្យ​ស្ទាបពោះ​ទៀងទាត់​ដើម្បី​កំណត់ទីតាំង​របស់បេប៊ី​នៅក្នុង​ស្បូន​យើង។ ការធ្វើ​តេស្ត​ទាំងនោះ​អាចជួយឲ្យ​គ្រូពេទ្យ​ដឹង​ពី​ទីតាំង​បេប៊ី ដូចជា ទម្រង់​ក្បាល​ចុះ​ក្រោម ជើងចុះក្រោម ឬ​ក៏អាអូន​ហុច​គូថ​ចុះក្រោម ដែលយើង​តែង​ហៅ​ថា​កូន​បង្វិល​បញ្ច្រាស់​នៅក្នុងស្បូន។ តាម​ធម្មតា​បេប៊ី​បង្វិល​ក្បាល​ចុះ​ក្រោម​ដោយខ្លួនឯង​ក្នុងខែចុងក្រោយ​នៃការមានផ្ទៃពោះ​។ ក្នុង​ទម្រង់​ក្បាល​ចុះក្រោម​អាអូន​មានមាឌ​ធាត់មូល​ក្នុង​ឥរិយាបថចំកោងខ្លួន​ក្នុងអាងត្រគាក។ ក្នុងអំឡុងពិនិត្យពោះ​គ្រូពេទ្យ​ក៏​មើលមាត់ស្បូន​ដើម្បីដឹងថា មាត់ស្បូនយើង​ចាប់ផ្តើម​បើកឬនៅ។ សុខភាព និងសុវត្ថិភាព៣- ត្រូវដឹងពីអីខ្លះ? គ្រឿងស្រវឹង​៖ កុំបារម្ភ​បើ​យើង​ប្រើ​ថ្នាំ​មាន​ជាតិ​អាល់កុល​ក្នុង​ពេលមាន​ផ្ទៃពោះ។ ជាតិអាល់កុល​តិចតួច​មិន​បណ្តាល​ឱ្យមាន​បញ្ហា​ធ្ងន់ធ្ងរ​ទេ លុះត្រា​តែ​យើង​ផឹកស្រា​។ ថ្នាំ​៖ អាស្ពីរីន និង​ថ្នាំ​ផ្សេង​ទៀត​ដែល​មាន​ជាតិ​អាល់កុល មាន​ធាតុផ្សំ​ធ្វើ​ឱ្យ​ប៉ះពាល់​ស្រ្តី​មានផ្ទៃពោះ​។ ដូច្នេះ​យើង​គួរ​ពិគ្រោះ​ជាមួយពេទ្យ​​មុន​លេប​ថ្នាំ​អំឡុងពេល​មានផ្ទៃពោះ​។ កៀក​ថ្ងៃ​សម្រាល​ហើយ តើ​អាអូននឹង​លូតលាស់​យ៉ាង​ដូចម្តេច​នៅ​សប្តាហ៍ទី ៤០? ជួប​គ្នា​ពេល​ក្រោយ។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello […]


ត្រីមាសទី ៣

សប្តាហ៍ទី ៣១៖ ទឹកភ្លោះតិច ​ឬច្រើន​ពេក អាអូន​ច្បាស់​ជា​មានបញ្ហា

ការលូតលាស់គភ៌ប្លែកទៀតហើយនៅ​សប្តាហ៍​​នេះ​ បេប៊ីអាច​មាន​ទំហំ​​ប៉ុន​ផ្លែ​ដូង​ ទម្ងន់​ប្រហែល ១,៥ គីឡូក្រាម និង​ប្រវែង​​ ៤០ សង់ទីម៉ែត្រ។ ក្នុង១ថ្ងៃៗ អាអូន​អាច​នោម​បាន​ប្រហែល​ ២៥០​ មិល្លី​លីត្រ​ក្នុង​ទឹក​ភ្លោះ​​ ហើយក៏​ផឹក​ទឹក​ភ្លោះ​នោះ ដែល​ជាធម្មតាទឹក​ភ្លោះ​នឹង​ត្រលប់​មក​ពេញ​លេញ​វិញក្នុង​រយៈពេល​ ២​-៣​​ថ្ងៃ។ ​ទឹក​ភ្លោះ​​​ច្រើន​ពេក មាន​ន័យថា​កូន​យើង​មិន​បាន​ផឹក​ទឹក​ភ្លោះ​ទេ ឬ​អាអូន​មាន​បញ្ហា​ស្ទះ​ពោះ​វៀន។ ទឹក​ភ្លោះ​មិន​គ្រប់​គ្រាន់វិញ​ក៏​មាន​បញ្ហា​ដែរ ព្រោះ​បេប៊ីមិន​អាច​នោម​បាន​ មក​ពី​​បញ្ហា​ទាក់​ទង​នឹងប្រព័ន្ធ​​តម្រង​នោម។ គ្រូពេទ្យ​នឹង​វាស់​បរិមាណ​ទឹក​ភ្លោះ​របស់យើងរៀង​រាល់​ពេល​ពិនិត្យ​អេកូ។ បម្រែបម្រួលរាងកាយ១- រាងកាយយើងប្រែប្រួលអីខ្លះ? សប្តាហ៍នេះ​ស្រីៗ​​យើង​អាច​តឹងៗ​នៅ​​ស្បូន​​ដែល​គេ​ហៅ​ថា​​ការ​កន្រ្តាក់​ស្បូន​ ប្រ៊ែកតុង​ ហ៊ីក (Braxton Hicks Contractions)។ ការ​កន្រ្តាក់​នេះ​មិន​ទៀង​ទាត់​​ និង​​មិន​ឈឺ​នោះ​ទេ​ ហើយ​មាន​រយៈពេល​ប្រហែល​ ៣០​ វិនាទី​តែ​ប៉ុណ្ណោះ។ ផ្ទុយមកវិញ​ ទោះ​បី​មិន​ឈឺ​ក៏​ដោយ​ ការ​កន្រ្តាក់​ញឹក​ពេក​អាច​ជា​សញ្ញា​នៃ​ការ​សម្រាល​កូន​មុន​ខែ ដូច្នេះ​យើង​គួរ​ទាក់ទង​ទៅ​គ្រូ​ពេទ្យ បើកន្រ្តាក់​​ច្រើន​ជាង​ ៤ ​ដង​/ម៉ោង​ ឬមាន​សញ្ញា​នៃ​ការ​សម្រាល​កូន​មុន​ខែ។​ សញ្ញា​ទាំង​នោះ​រួម​មាន​ ការហូរ​សារធាតុ​រាវ​ចេញ​ពី​ទ្វារមាស​ អាច​​ដូចទឹក​ធម្មតា សារធាតុអម្អិល ឬ​ឈាម ឈឺ​ពោះ​ដូច​មក​រដូវ​ ធ្ងន់​នៅអាង​ត្រគាក ឬ​រួយខ្នង​ផ្នែក​ខាង​ក្រោម។ ក្នុង​អំឡុង​ពេល​នេះ ក្រពេញ​ទឹក​ដោះ​យើង​អាចបង្កើត​ទឹក​ដោះ​ដំបូង​​​ ដែលសម្បូរ​​​សារធាតុ​ចិញ្ចឹម​ជាច្រើន​មុខ​​សម្រាប់​ប៉ុន្មាន​ថ្ងៃ​ដំបូង។ ទឹក​ដោះ​ដំបូង​របស់​ស្រីៗយើង​ខ្លះ​អាច​តិច​ហើយ​រាវ ឯខ្លះ​ទៀត​ខាប់​ និង​មាន​ពណ៌លឿង។ ចំណុចអីខ្លះគួរបារម្ភ? បេះដូង​យើង​នឹង​ច្របាច់​ឈាម​ខ្លាំង​ជាង​មុន​ខណៈ​រាង​កាយ​​ត្រូ​វការ​ឈាម​ច្រើន ដើម្បី​ឲ្យ​គ្រប់​តាម​តម្រូវការមាន​ផ្ទៃ​ពោះ​ ហើយ​ការ​ប្រែ​ប្រួល​នេះ​​អាច​ធ្យ​មាន​ផល​រំខាន​មួយ​ចំនួន។ យើង​នឹង​​ឃើញ​មាន​សសៃឈាម​ពណ៌ក្រហម ឬ​បៃ​តង​នៅ​លើ​ស្បែក​​ ជាពិសេស​នៅ​លើ​ជើង​ និង​ជង្គង់​ ដោយសារ​ការ​រីក​​ធំ​នៃ​សសៃ​វ៉ែនដើម្បី​ផ្ទុក​ឈាម​។ ការជួបគ្រូពេទ្យ​២- ប្រាប់អីខ្លះទៅពេទ្យ? នៅ​ត្រី​មាស​ទី​ ៣ ​នេះ យើងអាច​មាន​បញ្ហា​ប្លោក​នោម​ដោយការ​ហៀរ​ទឹក​នោម​ ព្រោះ​តែ​សម្ពាធ​ទៅ​លើ​ពោះ ដូច្នេះ​ប្លោក​នោម​ពិបាក​​គ្រប់​គ្រង​ទឹក​នោម នាំ​ឲ្យ​យើង​ហូរ​ទឹក​នោម​ នៅ​ពេល ក្អក សើច​ កណ្តាស់​​ ឬលើក​របស់​ធ្ងន់។ ក្រែង​មិន​មែន​ទឹក​នោម យើង​គួរហិត​ក្លិននៃ​សារធាតុ​រាវ​នោះ​​ ដើម្បី​ដឹងថា​វា​ជា​ទឹក​នោម​ ឬទឹក​ភ្លោះ។ តេស្តអីខ្លះចាំបាច់? ដល់​ពេល​ដែល​យើង​ត្រូវ​ជួប​ជា​មួយ​គ្រូ​ពេទ្យ​ជា​ញឹក​ញាប់​​នៅខែ​បន្ទាប់​ (ដំបូង​ រៀង​រាល់​ ២​អាទិត្យ​ និង​បន្ទាប់​មក​រៀង​រាល់​អាទិត្យ រហូត​ដល់​ថ្ងៃ​សម្រាល)។ ក្នុង​ខែ​នេះ​ គ្រូ​ពេទ្យ​នឹង​វាស់​សម្ពាធ​ឈាម ថ្លឹង​ទម្ងន់​ ហើយ​សួរ​ពី​រោគសញ្ញា​ដែល​យើង​មាន​ ​ពេល​វេលា​​នៃការ​កម្រើក​របស់​អាអូន​ ហើយ​គ្រូ​ពេទ្យ​នឹង​ពិនិត្យ​ទំហំ​ស្បូន​យើង។ សុខភាព និង​សុវត្ថិ​ភាព៣- ត្រូវដឹងពីអីខ្លះ? ជាទូទៅ​ការ​ដើរ​ច្រើន​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ មិន​មាន​គ្រោះ​ថ្នាក់​ដល់​អាអូនទេ​ ប៉ុន្តែ​​យើង​អាច​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​តែ​ប៉ុណ្ណោះ​ ​ដោយ​សារ​មាន​ការ​កើន​ឡើង​ទម្ងន់​ក្នុង​ពោះ​។ ផ្ទុយ​មក​វិញ​ យើង​មិន​គួរ​ដើរ​ទេ​ បើ​​មាន​បញ្ហា​សុក​ពាំង​មាត់​ស្បូន ព្រោះ​វា​អាច​ហូរ​ឈាម​​ពេល​ដើរ។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ