backup og meta

ពេលពោះ ម៉ាក់ៗណាខ្ជិលច្រអូសពិបាកសម្រាលកូន មែនទេ?

ពេលពោះ ម៉ាក់ៗណាខ្ជិលច្រអូសពិបាកសម្រាលកូន មែនទេ?

ស្រី​ៗ​គ្នា​យើង​ច្បាស់​ជា​ធ្លាប់​លឺ​ចាស់ៗបុរាណ​តែង​និយាយ ពេលស្រ្តី​ណា​​​ដែល​មានផ្ទៃពោះ មិន​ព្រម​ធ្វើ​អី​សោះ ខ្ចិល​ច្រអូស គេង​មិន​ចង់​ក្រោក បណ្តាល​ឲ្យ​ពិ​បាក​សម្រាល​កូន។ ចុះ​បើ​តាម​ក្បួន​ពេទ្យ ការ​លើក​ឡើង​បែប​នេះ ពិតឬ​មិន​ពិត?

ចំពោះ​ការ​និយាយ​តៗ​គ្នា​ពី​ចាស់​បុរាណនេះ លោក​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្រ្តីនៃ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ពន្យល់​ឲ្យ​ដឹង​ថា ​គ្រាន់​តែ​ជា​ជំនឿ​របស់​ចាស់​ៗ​បុរាណ​តែ​ប៉ុណ្ណោះ ដោយ​សារ​ចាស់ៗ​មិន​ចង់​ឲ្យ​ស្ត្រី​ពពោះ​ខ្ចិល ស្ពឹក។ លោក​សាស្រ្តាចារ្យ បាន​បន្ត​ពន្យល់​ទៀតថា ការ​ដែល​ស្រ្តី​ពពោះ​ពិបាក ឬ​មិន​ពិបាក​សម្រាល​កូន គឺ​អាស្រ័យ​ទៅ​លើ​សរីរាង្គ​បន្ត​ពូជ​​ដូចជា ស្បូន ដៃ​ស្បូន និង​កាយ​សម្បទា​របស់​ស្រ្តី​ផ្ទាល់។

“ទោះ​ជា​ស្រ្តី​នោះ ឧស្សាហ៍​ប៉ុនណា​ក៏​ដោយ តែ​ប្រសិន​បើ​មាន​បញ្ហា​សរីរាង្គ​បន្ត​ពូជ និង​កាយ​សម្បទា​មិន​រឹង​មាំ វា​នឹង​បណ្តាល​ឲ្យ​ពិបាក​សម្រាល​កូន​ហើយ។’ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត

ស្រប​គ្នា​នេះ​ដែរ លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់​ថា ជំនឿ​ចាស់​បុរាណ​ដែល​និយាយ​តៗ​គ្នា​នេះ​គឺ​មិន​ខុស​ទាំង​ស្រុង​ទេ ចាស់ៗ​និយាយ​បែប​នេះ គឺ​ចង់​ឲ្យ​ម៉ាក់ៗ​ពពោះ​ធ្វើ​ការ​នេះ​នោះ​ឲ្យ​យឺត​សរសៃ និង​ឲ្យ​សាច់​ដុំ​ដើរ​ស្រួល ដើម្បី​កុំ​ឲ្យ​ម៉ាក់ៗ​ដែល​មាន​ផ្ទៃ​ពោះ​ទម្រន់​ច្រើន ដោយ​គិត​ថា ខ្លួន​កំពុង​ពពោះ​មិន​អាច​ធ្វើ​អ្វី​បាន​ទាំង​អស់​។

អត្ថបទពាក់ព័ន្ធ៖ 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

22/05/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 22, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម