backup og meta

ម៉ាក់ៗខ្សោយពេលពពោះ គួរថែទាំសុខភាពបែបណា?

ម៉ាក់ៗខ្សោយពេលពពោះ គួរថែទាំសុខភាពបែបណា?

ក្នុង​ពេល​ពពោះ ម៉ាក់ៗ​ត្រូវ​ការ​ការ​ថែ​ទាំ​សុខភាព​ឲ្យ​បាន​ល្អ ទាំង​របៀប​រស់​នៅ និង​ផ្គត់ផ្គង់​ចំណី​អាហារ​ឲ្យ​គ្រប់​គ្រាន់ ដើម្បី​ឲ្យ​សុខភាព​រឹងមាំ តែ​បើ​ម៉ាក់ៗ​ដែល​មាន​សុខភាព​ខ្សោយ​ មិន​ដឹង​ធ្វើ​យ៉ាង​ណា គួរ​ធ្វើតាម​ការ​ណែនាំពីគ្រូពេទ្យជំនាញ​ខាង​ក្រោម។

បើ​តាម​ការ​ណែ​នាំ​របស់​លោក​ស្រី​ អ៊ួង លីដា នាយ​សាល​ផ្នែក​បន្ទប់​សម្រាល នៃមជ្ឃមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក បាន​ពន្យល់​ថា ​គ្មាន​ស្រ្តី​ណា​ដែល​ខ្សោយ​អាច​មាន​ផ្ទៃ​ពោះ​បាន​ទេ ស្ត្រី​ម្នាក់ៗ​សុទ្ធ​តែ​ខ្លាំង​ទាំង​អស់។ លោក​ស្រី​វេជ្ជបណ្ឌិត ​បន្ត​ថា ប៉ុន្តែ ក្នុង​ករណី​ដែល​ស្រ្តី​មាន​ផ្ទៃ​ពោះ មាន​អាការៈ​ឧស្សាហ៍​ឈឺ​នេះ ឈឺ​នោះ មាន​អារម្មណ៍​ថា​អស់​កម្លាំង អាច​បណ្តាល​មក​ពី​ការ​ចាញ់​កូន ឬបញ្ហា​សុខភាព​តិចតួច​ទាក់​ទង​នឹង​ពេល​ពពោះ​ប៉ុណ្ណោះ​ឯង។

ប្រសិន​បើ​សុខភាព​ខ្សោយ​ពេល​ចាញ់​កូន ឬបណ្តាល​មក​ពី​ប្រែ​ប្រួល​កាយ​សម្បទា​ពេល​ពពោះ លោក​ស្រី​វេជ្ជបណ្ឌិត បានឲ្យដឹង​ថា ស្រ្តី​ៗ​ដែល​មាន​អាការៈ​ចាញ់​កូន មិន​ត្រូវ​ប្រើ​ថ្នាំ​ដាច់​ខាត ព្រោះ​កាល​ណា​ប្រើ​ថ្នាំ ពេទ្យ​មិន​អាច​ពិនិត្យ​ដឹង​ពី​សុខភាព​កូន​បាន​ល្អ​ទេ។ ជំនួស​ពី​ការ​ញ៉ាំ​ថ្នាំ លោក​ស្រី បាន​ណែនាំឲ្យ ស្រ្តី​ដែល​ពពោះគួរតែ៖

– បំប៉ន​អាហារ​ឲ្យ​គ្រប់​គ្រាន់

– គេង​ឲ្យ​បាន​គ្រប់​គ្រាន់

-ញ៉ាំ​ថ្នាំ​វីតាមីន និង​ជាតិ​ដែក​ឲ្យ​បាន​គ្រប់​គ្រាន់​វិញ​ទើប​ល្អ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

21/05/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បើស្រ្តីពពោះមិនបញ្ឈប់ទង្វើទាំងនេះទេ អាចនឹងប៉ះពាល់ដល់កូនមិនខាន

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 21, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម