home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

មានផ្ទៃពោះ ញ៉ាំខ្យង ខ្ចៅ លៀស ប៉ះពាល់កូនទេ?

មានផ្ទៃពោះ ញ៉ាំខ្យង ខ្ចៅ លៀស ប៉ះពាល់កូនទេ?

​ពពួក​ខ្ចៅ ខ្យង លៀស ពេញ​និយម​ខ្លាំង​ចំពោះ​ប្រជាជន​ខ្មែរ ក្នុង​នោះ​ដោយ​ទាំង​ស្ត្រី​កំពុងមាន​ផ្ទៃពោះ​ផង​ដែរ។ តើ​អ្នក​មាន​ផ្ទៃពោះ​ញ៉ាំ​ពពួក​អាហារ​ទាំង​នោះ សម្បូរ​វីតាមីន​សម្រាប់​ទ្រទ្រង់​ការ​លូតលាស់ ឬ​ប៉ះពាល់​កូន​ទេ?

លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឫទ្ធីគុណ បាន​ឲ្យ​ដឹង​ថា អ្នក​មិន​មាន​កូន​ ញ៉ាំ​ទៅ​អាច​មាន​ផល​ប៉ះពាល់​ខ្លាំង​ចំពោះ​សុខភាព ព្រោះ​សាច់​សត្វ​ទាំង​នោះ​រស់នៅ​កន្លែង​មិន​ល្អ និង​ជាប់​មាន​ដី​នៅ​ជាមួយ ដោយ​សត្វ​ខ្លះ​ញ៉ាំ​ទៅ​នាំឲ្យ​រាករូស និង​ពុល​ក្អួត​ចង្អោរ​ទៀត​ផង។ ចុះ​ទម្រាំ​អ្នក​មាន​ផ្ទៃពោះ សុខភាព​មិន​សូវ​ជា​រឹងមាំ​ខ្លាំង​ដូច​អ្នក​ខ្លួន​មួយ អាច​បណ្ដាលឲ្យ​រលូត ឬ​កូន​ក្នុង​ផ្ទៃ​ខ្សោយ​ក៏​មាន ដូចនេះ​គួរតែ​កុំ​បរិភោគ​ល្អ​ជាង។

លោក​បន្ត​ទៀត​ថា ពពួក​សត្វ​ទាំងនោះ​គ្មាន​វីតាមីន សម្រាប់​យក​ទៅ​ចិញ្ចឹម​ផ្គត់ផ្គង់​កូន​ក្នុង​ផ្ទៃ​ឡើយ តែ​អាច​នាំ​បញ្ហា​ប៉ុណ្ណោះ។ ម្ចាស់​សេវា​កម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន បាន​​បញ្ជាក់ថា ចំពោះ​ស្ត្រី​ពពោះ​កំពុង​ចាញ់ អាច​ថា​ហាម​ចិត្ត​មិន​បាន នឹក​ឃើញ​ស្រក់​ទឹក​មាត់ ចង់​ញ៉ាំ​ឲ្យ​បាន​ទើប​អស់​ចិត្ត អាច​សាក​ល្បង​ធ្វើ​ញ៉ាំ​ខ្លួនឯង​តិច​តួច ហើយ​ការ​ចម្អិន​ត្រូវមាន​អនាម័យ និង​លាង​សម្អាត​បាន​ល្អ។

វេជ្ជបណ្ឌិត​រូប​នោះ បន្ថែម​ថា​ព្រោះ​តែ​ឆ្ងាញ់ ងាយ​ស្រួល​ចម្អិន និង​មាន​តម្លៃ​ថោក ជា​ហេតុ​នាំឲ្យ​អ្នក​ចាញ់​កូន ឬ​កូន​ក្នុង​ផ្ទៃ​ចាស់​ខែ​ទៅ​ហើយ ឧស្សាហ៍​បរិភោគ ដោយ​មិន​គិត​ពី​ផល​ប៉ះពាល់ ថា​ក្នុង​លៀស ខ្ចៅ ខ្យង មា​​ព្រូន តេនញ៉ា ដែល​ពេល​ញ៉ាំ​ទៅ វា​អាច​ចូល​ទៅ​សម្ងំ​បំផ្លាញ និង​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ពី​យើង និង​កូន ធ្វើឲ្យ​យើង​ស្លេកស្លាំង និង​មាន​បញ្ហា​សុខភាព​ជាច្រើន​ទៀត។

ចំពោះ​អ្នកមាន​ផ្ទៃពោះ​ដែល​ឧស្សាហ៍​ញ៉ាំ​លៀស​ហាល ឬ​ខ្ចៅ ខ្យង ចម្អិន​មិន​បាន​ឆ្អិន​ល្អ ស្បែក​​មុខ និងដង​ខ្លួន​មាន​សភាព កន្ទួត​រមាស់ ភាគច្រើន​អាច​មកពី​ចំណី​អាហារ​ទាំងនោះ ដោយ​មិនមែន​ជា​ការ​ផ្លាស់ប្ដូរ​អ័រម៉ូន។

អត្ថបទពាក់ព័ន្ធ៖

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ ទ្រី រ៉ាវី នៅ 08/06/2020
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
x