សាស្ត្រាចារ្យវេជ្ជបណ្ឌិតរូបនោះបានបន្ថែមទៀតថា បើករណីទុកកាន់តែយូរទឹកភ្លោះដែលទ្រទ្រង់ទារកក្នុងផ្ទៃក៏កាន់តែអស់ទៅៗ។ ចំណែកមូលហេតុគឺរយៈពេលតាំងពីថ្ងៃពពោះរហូត ៩ ខែ ១០ ថ្ងៃគឺជាវេលាដែលទឹកភ្លោះកកើត ហើយក្រោយពីនោះវាលែងផលិតទៀតហើយ ដែលនេះជាធម្មជាតិរបស់មនុស្ស។ ទឹកភ្លោះជាផ្នែកមួយជួយទ្រទ្រង់ជីវិតទារក ហើយកូននឹងធ្វើចលនាវិលចុះឡើងនៅក្នុងស្បូនរបស់យើង ដោយមានជំនួយពីទឹកភ្លោះនេះឯង។
ជាទូទៅនៅពេលទឹកភ្លោះឈប់ផលិត វាក៏ចាប់ផ្ដើមស្រកបន្តិចម្ដងៗ រហូតដល់អស់តែ ប្រសិនបើមិនបានទៅជួបពិភាក្សាពីគម្រោងសម្រាលកូនឆាប់ៗ។ ក្រៅពីលើសខែ ស្ត្រីពពោះមួយចំនួនក៏ធ្វើរោគវិនិច្ឆ័យរកឃើញថាមានបញ្ហា oligohydramnios (ស្ងួតទឹកភ្លោះ) ដែរ។