គេងមិនលក់ពេលពពោះ ឧស្សាហ៍កើតមាននៅដំណាក់កាលត្រីមាសដំបូង និងត្រីមាសទី ៣ នៃការពពោះ ព្រោះទំហំពោះរីកធំ ទំហំកូនក៏ធំ។ ទោះបញ្ហានេះ មិនបង្កផលប៉ះពាល់ដល់អាអូនក្នុងផ្ទៃ តែវារំខានដល់អារម្មណ៍របស់ស្ត្រីពពោះមែនទែន។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
តាមលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិនសែនសុខបានឲ្យដឹងថា អំឡុងពេលពពោះ មានបញ្ហាជាច្រើនដែលបណ្ដាលស្ត្រីពិបាកគេងដូចជា៖
បញ្ហាផ្សេងទៀតនាំឲ្យគេងមិនលក់ពេលពពោះ ក៏អាចមានទំនាក់ទំនងជាមួយស្ត្រេស។ គ្នាយើងអាចនឹងព្រួយបារម្ភខ្លាំងពីការសម្រាល ឬបារម្ភពីតួនាទីក្លាយជាម៉ាក់ៗគេ ដែលក្តីបារម្ភទាំងនេះសុទ្ធតែអាចធ្វើឲ្យយើងបញ្ឈរភ្នែកអំឡុងពេលយើងដាក់ខ្លួនគេង។
១. គួរគេងលើខ្នើយរាងខ្ពស់បន្តិច ដើម្បីសម្រួលដល់ការដកដង្ហើម
២. ចៀសវាងភេសជ្ជៈមានជាតិកាហ្វេអ៊ីន តែ ឬទឹកផ្លែឈើមានជាតិជូរ
៣. គេងផ្ងារបាន តែបើងងឹតមុខ ប្ដូរមកគេងផ្អៀងវិញ
៤. កល់ខ្នើយជើង
៥. ចៀសវាងអាហារដែលពិបាករំលាយ
៦. ហាត់ប្រាណ (ដើរ ឬហាត់យូហ្គា)
៧. ចៀសវាងញ៉ាំទឹកច្រើន។
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕