អាការៈក្រហាយទ្រូងនឹងអាចកើតមានឡើងច្រើនក្នុងកំឡុងពេលដែលស្រីៗយើងមានផ្ទៃពោះ ដោយភាគច្រើនគឺបណ្តាលមកពីការផ្លាស់ប្តូរនៃអ័រម៉ូនក្នុងខ្លួន។ ជាធម្មតាក្រពះមានសន្ទះបិទបើកនៅផ្នែកខាងលើដើម្បីគ្រប់គ្រង និងរក្សាចំណីអាហារដែលរំលាយ និងអាស៊ីតឲ្យនៅក្នុងក្រពះឲ្យចុះទៅក្រោម។ ក្នុងអំឡុងពេលមានផ្ទៃពោះអ័រម៉ូនប្រូហ្សេស្តេរ៉ូននឹងបន្ធូរដល់សន្ទះនេះហើយធ្វើឲ្យអាស៊ីតក្រពះ និងអាហារដែលរំលាយច្រាលត្រឡប់មកលើវិញ នៅពេលនេះស្រីៗមានផ្ទៃពោះនឹងមានអារម្មណ៍ឈឺក្រហាយនៅទ្រូង។ ជាសំណាងល្អដែលមានវិធីសាស្រ្តមានសុវត្ថិភាព និងមានប្រសិទ្ធភាពក្នុងការជួយស្ត្រីមានផ្ទៃពោះយើងក្នុងការបន្ថយការក្រហាយទ្រូងនេះ។
១- ញ៉ាំតិច តែច្រើនដង
ការញ៉ាំអាហារច្រើនពេកអាចបណ្តាលឲ្យស្រ្តីមានផ្ទៃពោះមានការក្រហាយទ្រូងបានដោយសារតែក្រពះមិនមានលំហរគ្រប់គ្រាន់ក្នុងការដាក់ម្ហូបដ៏ច្រើនដែលយើងបានញ៉ាំ។ ស្ត្រីមានផ្ទៃពោះភាគច្រើនបានគិតថាការឡើងទំងន់គឺល្អសម្រាប់កូនក្នុងផ្ទៃ ប៉ុន្តែតាមពិតទៅគឺអាចមានផលប៉ះពាល់មិនល្អដល់កូនក្នុងពោះយើងបាន។ ជាការពិតណាស់ការញ៉ាំច្រើនមិនត្រឹមតែបណ្តាលឲ្យឡើងទម្ងន់ប៉ុណ្ណោះទេ ថែមទាំងមានការកើនសម្ពាធទៅលើពោះដែលបណ្តាលឲ្យមានការក្រហាយទ្រូងផងដែរ។ ដូច្នេះស្រីៗយើងត្រូវបែងចែកពេលញ៉ាំអាហារពីបីពេលក្នុងមួយថ្ងៃ ទៅជាប្រាំមួយពេលក៏បាន។ ការញ៉ាំអាហារក្នុងចំនួនតិចធ្វើឲ្យរាងកាយយើងមានភាពងាយស្រួលក្នុងការរំលាយអាហារ។ តាមរយៈការគ្រប់គ្រងនូវរបបអាហាររបស់យើងបានត្រឹមត្រូវ គឺអាចការពារយើងពីការក្រហាយទ្រូងក្នុងរយៈពេលខ្លី និងបង្កើតទម្លាប់ល្អក្នុងការញ៉ាំពេលយើងកំពុងមានផ្ទៃពោះដូចគ្នា។
អត្ថបទពាក់ព័ន្ធ:
- ពិតទេ ស្តាប់ភ្លេងពេលពពោះ អាចធ្វើឲ្យកូនក្នុងផ្ទៃឆ្លាត?
- រលាកទ្វារមាសពេលកំពុងពពោះ អាចប៉ះពាល់កូនក្នុងផ្ទៃឬអត់?
- ធ្លាក់សរ៉ាំរ៉ៃពេលពពោះដោយសារឆ្លងរោគ កូនក្នុងផ្ទៃប្រឈមបញ្ហាទាំងប៉ុន្មាននេះ
- ប្រយ័ត្នណាម៉ាក់ៗ បើកើតគ្រុនឈាមពេលពពោះ កូននឹងរងផលប៉ះពាល់ទាំងនេះ
- គេងមិនលក់ពេលពពោះ ឧស្សាហ៍កើតមានណាស់ ត្រូវចេះវិធីដោះស្រាយទាំងនេះ
២- ត្រូវញ៉ាំស្ករកៅស៊ូបន្ទាប់ពីបរិភោគអាហាររួច
ការទំពារស្ករកៅស៊ូអាចមានប្រយោជន៍ក្នុងការកាត់បន្ថយនូវអាស៊ីតក្រពះបាន។ ប្រសិនបើយើងមានអារម្មណ៍ថាកំពុងតែក្រហាយទ្រូង យើងអាចយកស្ករកៅស៊ូមកទំពារបាន។ ប្រសិនបើយើងមិនចូលចិត្តផ្អែមនោះទេយើងអាចជ្រើសរើសយកស្ករកៅស៊ូដែលមានជាតិស្ករតិចបាន។
៣- សាកល្បងការព្យាបាលដោយការម៉ាស្សា
ស្រីៗគ្នាយយើងអាចដាក់ប្រេងជំនួយ ៣ ទៅ ៤ ដំណក់មានក្លិនក្រូចឆ្មា ក្រូច ឬខ្ញី មកម៉ាស្សានៅទ្រូង និងផ្នែកខាងលើនៃខ្នងរបស់យើង នោះការក្រហាយទ្រូងនឹងរលាយបាត់ទៅវិញតាមការដង្ហើមចេញ។
៤- សាកល្បងប្រើឱសថធម្មជាតិ
ប្រសិនបើយើងគិតថាឱសថបុរាណដែលគ្មានវេជ្ជបញ្ជាអាចមានផលមិនល្អដល់សុខភាព នោះយើងគួរតែព្យាយាមប្រើឱសថបុរាណដែលពេញនិយមយមួយចំនួនដើម្បីជាប្រយោជន៍វិញ។ ដើម្បីបំបាត់ការក្រហាយទ្រូង យើងអាចសាកល្បងនូវវិធីព្យាបាលងាយៗទាង ៣ ខាងក្រោម៖
– ផ្លែល្ហុង៖ ផ្លែល្ហុងទុំមិនត្រឹមតែមានរសជាតិឆ្ងាញ់ទេ ថែមទាំងមានប្រសិទ្ធភាពក្នុងការបំបាត់ការក្រហាយទ្រូងទៀតផង។
– ផ្លែអាល់ម៉ុន៖ ការញ៉ាំផ្លែអាល់ម៉ុនក្រោយពេលញ៉ាំអាហារអាចជួយឲ្យសម្រួលដល់ក្រពះបាន ក៏ដូចជាផ្តល់នូវជាតិកាល់ស្យូមបន្ថែមសម្រាប់រាងកាយ។
– ទឹកឃ្មុំ៖ ញ៉ាំទឹកដោះគោក្តៅលាយជាមួយទឹកឃ្មុំមួយស្លាបព្រាបាយ ចំនួនមួយកែវ គឺអាចជួយកាត់បន្ថយនូវការក្រហាយទ្រូងបាន និងក៏អាចជួយឲ្យយើងគេងលក់បានស្រួលផងដែរ។
៥- លេបថ្នាំ
ក្នុងករណីដែលវិធីសាស្ត្រខាងលើមិនមានប្រសិទ្ធភាពសម្រាប់យើងទេ នោះយើងត្រូវទៅស្វែងរកជំនួយពីគ្រូពេទ្យហើយ។ គ្រូពេទ្យនឹងចេញវេជ្ជបញ្ជាឲ្យយើងប្រើថ្នាំបំបាត់អារៈឈឺក្រហាយទ្រូងដែលគ្មានគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃ។ ថ្នាំទាំងនោះមានដូចជាថ្នាំ proton–pump inhibitors (PPIs) ឬថ្នាំ H2 blockers ជាដើម។
អត្ថបទពាក់ព័ន្ធ៖
- ពពោះស្បែកប្រែជាខ្មៅស្រអាប់ ឡើងស្នាមអុចៗ ដោយសារអី? គួរធ្វើម៉េច?
- លាបឡេការពារសង្វារលើពោះផ្តេសផ្តាស ប្រយ័ត្នប៉ះពាល់កូនក្នុងផ្ទៃ
- ហេតុអីស្រីៗមានផ្ទៃពោះ ចេះតែថប់ៗដង្ហើម បេះដូងលោតញាប់?
- ស្រីៗមានផ្ទៃពោះ ចង់ញ៉ាំទុរេន ត្រូវដឹងរឿងទាំងនេះ!
- ម៉ាក់ៗកំពុងពពោះ គួរញ៉ាំអាហារជប៉ុន Sushi ទេ?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]