២- ត្រូវញ៉ាំស្ករកៅស៊ូបន្ទាប់ពីបរិភោគអាហាររួច
ការទំពារស្ករកៅស៊ូអាចមានប្រយោជន៍ក្នុងការកាត់បន្ថយនូវអាស៊ីតក្រពះបាន។ ប្រសិនបើយើងមានអារម្មណ៍ថាកំពុងតែក្រហាយទ្រូង យើងអាចយកស្ករកៅស៊ូមកទំពារបាន។ ប្រសិនបើយើងមិនចូលចិត្តផ្អែមនោះទេយើងអាចជ្រើសរើសយកស្ករកៅស៊ូដែលមានជាតិស្ករតិចបាន។
៣- សាកល្បងការព្យាបាលដោយការម៉ាស្សា
ស្រីៗគ្នាយយើងអាចដាក់ប្រេងជំនួយ ៣ ទៅ ៤ ដំណក់មានក្លិនក្រូចឆ្មា ក្រូច ឬខ្ញី មកម៉ាស្សានៅទ្រូង និងផ្នែកខាងលើនៃខ្នងរបស់យើង នោះការក្រហាយទ្រូងនឹងរលាយបាត់ទៅវិញតាមការដង្ហើមចេញ។
៤- សាកល្បងប្រើឱសថធម្មជាតិ
ប្រសិនបើយើងគិតថាឱសថបុរាណដែលគ្មានវេជ្ជបញ្ជាអាចមានផលមិនល្អដល់សុខភាព នោះយើងគួរតែព្យាយាមប្រើឱសថបុរាណដែលពេញនិយមយមួយចំនួនដើម្បីជាប្រយោជន៍វិញ។ ដើម្បីបំបាត់ការក្រហាយទ្រូង យើងអាចសាកល្បងនូវវិធីព្យាបាលងាយៗទាង ៣ ខាងក្រោម៖
– ផ្លែល្ហុង៖ ផ្លែល្ហុងទុំមិនត្រឹមតែមានរសជាតិឆ្ងាញ់ទេ ថែមទាំងមានប្រសិទ្ធភាពក្នុងការបំបាត់ការក្រហាយទ្រូងទៀតផង។
– ផ្លែអាល់ម៉ុន៖ ការញ៉ាំផ្លែអាល់ម៉ុនក្រោយពេលញ៉ាំអាហារអាចជួយឲ្យសម្រួលដល់ក្រពះបាន ក៏ដូចជាផ្តល់នូវជាតិកាល់ស្យូមបន្ថែមសម្រាប់រាងកាយ។
– ទឹកឃ្មុំ៖ ញ៉ាំទឹកដោះគោក្តៅលាយជាមួយទឹកឃ្មុំមួយស្លាបព្រាបាយ ចំនួនមួយកែវ គឺអាចជួយកាត់បន្ថយនូវការក្រហាយទ្រូងបាន និងក៏អាចជួយឲ្យយើងគេងលក់បានស្រួលផងដែរ។
៥- លេបថ្នាំ
ក្នុងករណីដែលវិធីសាស្ត្រខាងលើមិនមានប្រសិទ្ធភាពសម្រាប់យើងទេ នោះយើងត្រូវទៅស្វែងរកជំនួយពីគ្រូពេទ្យហើយ។ គ្រូពេទ្យនឹងចេញវេជ្ជបញ្ជាឲ្យយើងប្រើថ្នាំបំបាត់អារៈឈឺក្រហាយទ្រូងដែលគ្មានគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃ។ ថ្នាំទាំងនោះមានដូចជាថ្នាំ proton–pump inhibitors (PPIs) ឬថ្នាំ H2 blockers ជាដើម។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕