backup og meta

ពេលពពោះតែចេះឈាមច្រមុះ តើមកពីអ្វី?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Feb 24, 2020

    ពេលពពោះតែចេះឈាមច្រមុះ តើមកពីអ្វី?

    មាន​ម៉ាក់​ៗ​មួយ​ចំនួន​ជួប​អាការៈ​ឈាម​ច្រមុះ​អំឡុង​ពេល​ពពោះ​នេះ ដោយ​អ្នក​ខ្លះ​លើកឡើង​ថា វាអាចប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃឬ​ទេ? ហេតុអ្វី​បានជាហូរឈាមច្រមុះ? ចំពោះ​បញ្ហា​នេះ​ដែរ​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​បញ្ជាក់​ថា ប្រសិនបើ​ធ្ងន់ធ្ងរ ឈាម​ហូរ​ជាប់​រហូត​​អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត​បាន។

    វេជ្ជបណ្ឌិត​បន្ត​ទៀត​ថា ឈាម​ច្រមុះ​បណ្ដាល​មកពី​ការ​ដាច់​សរសៃ​ច្រមុះ​តូច​ៗ ព្រោះ​សរសៃ​ឈាម​ក្នុង​ច្រមុះ​រីក ហើយ​បរិមាណ​ឈាម​កើន​ឡើង​នឹង​រឹតតែ​បង្កើនសម្ពាធ​ដល់​សរសៃ​ឈាម ដែល​ជា​ផ្នែក​ផុយ​ស្រួយ​ធ្វើឲ្យ​សរសៃ​ឈាម​ងាយ​បែក។ បញ្ហា​បែប​នេះ​អាច​ចាត់​ទុក​ថា​ជា​រឿង​ធម្មតា ដែល​លេចឡើង​ម្ដងម្កាល ហើយ​មិន​មាន​គ្រោះ​ថ្នាក់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង​កូន​ក្នុង​ផ្ទៃ​ឡើយ។

    ពពោះ

    បញ្ហា​ដទៃ​ទៀត​ដែល​នាំឲ្យ​មាន​អាការៈ​ឈាម​ច្រមុះ ប្រធាន​ផ្នែក​សម្ភព​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ ថា​អាច​មកពី​ការ​រស់នៅ​កន្លែង​ដែល​មិន​ល្អ មាន​ក្លិន​ឈួល ឬ​កន្លែង​ក្ដៅ​ខ្លាំង​ហើយ​លក្ខខណ្ឌ​វេជ្ជសាស្ត្រ​មួយ​ចំនួន​ដូចជា​ជំងឺ​លើសសម្ពាធ​ឈាម ឬ​​បញ្ហា​កំ​កក​​ឈាម​ ( ជំងឺ​ឈាម​ក្រកក) ក៏​អាច​បណ្ដាល​ឲ្យ​ឈាម​ច្រមុះ​នេះ​ផង​ដែរ។

    លោក​ក៏​បាន​បន្ថែម​ទៀត​ដែរ​ថា ដើម្បី​ចៀសវាង​បញ្ហា​នេះ​យើង​គួរតែ​ថែរក្សា​រាងកាយ​របស់​យើង​ឲ្យ​មាន​សំណើម​មិន​ស្ងួត ដោយ​ផឹក​ទឹក​ច្រើន ​នៅ​កន្លែង​ត្រជាក់​ៗ និង​ញ៉ាំ​អាហារ​មាន​សម្បូរ​ជីវជាតិ ជាតិ​ទឹក ហើយចៀសវាង​អាហារ​ហឹរ ឬក្ដៅ​ៗ។ មួយ​វិញ​ទៀត​បើ​មាន​ឈាម​ហូរ​តាម​ច្រមុះ ត្រូវ​អង្គុយ​ចុះ​ឱន​ចុះ និង​ដាក់​ក្បាល​ឲ្យ​ខ្ពស់​ជាង​បេះដូង ហើយ​យក​ដៃទៅសង្កត់លើច្រមុះប្រហែល១០នាទី ឬ​ក្រណាត់​ទៅ​ខ្ទប់ ដើម្បី​ទប់ស្កាត់​កុំឲ្យ​ហូរ​ឈាម​ច្រើន​ពេក ប្រសិនបើនៅតែបន្តហូរឈាមខ្លាំងត្រូវទៅជួបជាមួយគ្រូពេទ្យជាបន្ទាន់។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Feb 24, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម