តិចនិក​ងាយៗ អាច​ជួយ​ស្រីៗកាត់​បន្ថយ​ស្ត្រេស​ពេល​ពពោះ

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 15 ខែ​ឧសភា 2020
Share now

មិន​ខុស​ទេ អាកាស​ធាតុ​ក្តៅ​បែប​នេះ ណាមួយ​ភ័យ​ខ្លាច​រឿង​អាកូវីដ ១៩ ទៀត មនុស្ស​ធម្មតា​ក៏ស្ត្រេស​ដែរ កុំ​ថា​ឡើយ​ស្រីៗ​គ្នា​យើង​កំពុង​ពពោះ​នោះ។ យ៉ាងណា “Hello គ្រូពេទ្យ” នៅ​តែ​និយាយ​ដដែលៗ កុំ​ស្ត្រេស​ខ្លាំង​ពេក ត្រូវ​ចេះ​ថែទាំ​សុខភាព​ឲ្យ​បាន​ល្អ ហើយ​ខាង​ក្រោម​នេះ ជា​តិចនិក​ខ្លះៗ​ ស្រីៗ​គ្នា​យើង​កំពុង​ពពោះ អាច​យក​ទៅ​អនុវត្ត​បាន។

១- ផ្តោត​សំខាន់​លើ​កូន​ក្នុង​ពោះ​យើង

ជារឿង​ល្អ​ណាស់​ ទាំង​ម៉ាក់ៗ និង​គភ៌​ក្នុង​ផ្ទៃ បើ​គ្នា​យើង​អាច​រក​ពេល​វេលា​សម្រាក​ឲ្យ​បាន​ច្រើន ហើយ​កុំ​មាន​អារម្មណ៍​បន្ទោស​ខ្លួន​ឯង​ឲ្យ​សោះ។ នៅ​ពេល​ណា​មួយ​យើង​មាន​ឱកាស វិធី​ល្អ​បំផុត​ដើម្បី​កុំ​ឲ្យ​អារម្មណ៍​គិត​រឿង​មិន​ល្អ​ច្រើន ស្រីៗ​កំពុង​ពពោះ អាច​ឈប់​ខ្វាយ​ខ្វល់​រឿង​ជុំ​វិញ​ខ្លួន​បន្តិច មក​ផ្តោត​អារម្មណ៍​លើ​កូន​ក្នុង​ពោះ​របស់​យើង ពិត​ជា​រឿង​ល្អ ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់​ស្រាយ​បាន។

ចាប់​ពី​សប្តាហ៍​ទី២៣ បេប៊ី​ក្នុង​ពោះ នឹង​អាច​ឮ​សំឡេង​ម៉ាក់ៗ ហេតុ​នេះ​ព្យាយាម​និយាយ​លេង​ជាមួយ​បេប៊ី​ក្នុង​ផ្ទៃ​ឲ្យ​បាន​ច្រើន ឬ​អានសៀវភៅឲ្យ​កូន​ស្តាប់​ក៏​បាន ព្រោះ​ជា​វិធី​សាស្ត្រ​ល្អ​បំផុត ដើម្បី​បង្កើន​ទំនាក់​ទំនង​យើង​ជា​មួយ​គភ៌​ ក៏​អាច​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​វិជ្ជមាន​កាន់​តែ​ច្រើន​អំឡុង​ពេល​ពពោះ​ដ៏​ពិបាក​នេះ។

អត្ថបទ​ពាក់​ព័ន្ធ៖

២- សម្រាក និង​គេង​ឲ្យ​បាន​គ្រប់​គ្រាន់

ត្រូវ​ស្តាប់​រាងកាយ​យើង​ខ្លះ​ផង បើ​មាន​អារម្មណ៍​ល្វើយ អាច​សម្រាក ឬ​គេង​មួយ​ស្រលេត និង​ឆាប់​ចូល​គេង​ពី​ព្រលប់។ ការ​គេង មាន​សារៈសំខាន់​ណាស់​សម្រាប់​សុខភាព​ផ្លូវចិត្ត​មនុស្ស​គ្រប់​គ្នា ក៏​ជួយ​គាំទ្រ​ដល់​សុខភាព​យើង​អំឡុង​ពេល​ពពោះ​ទៀត​ផង។ អាច​សាក​ល្បង​តិចនិក​ជួយ​ឲ្យ​យើង​គេង​ស្កប់​ស្កល់​ពេល​យប់ អំឡុង​ពេល​ពពោះ​បាន។

បើ​ស្រីៗ​គ្នា​យើង​ធ្លាប់​ឆ្លង​កាត់​ជីវិត​ជា​ម្តាយ​គេ​យើង​​អាច​នឹង​ដឹង​ច្រើន រឿង​ពិបាក​រក​ពេល​សម្រាក​នេះ ប៉ុន្តែ​យ៉ាង​ណា យើង​ក៏​ត្រូវ​តែមាន​ពេល​សម្រាប់​ខ្លួន​ឯង​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់​ដែរ។ ក្នុង​ករណីយើងមានកូនតូច និង​កំពុង​ពពោះទៀតនោះ​ យើង​អាច​សុំ​ប្តី​យើង មិត្តភ័ក្តិ ប៉ាម៉ាក់​យើង​ក៏​បាន ដើម្បី​ជួយ​មើល​ចៅៗ​ពួក​គាត់​ខ្លះ​អំឡុង​ពេល​ថ្ងៃ ដើម្បី​ទុក​ពេល​យើង​អាច​សម្រាក​បាន​គ្រប់​គ្រាន់។

៣- ញ៉ាំ​អាហារ​ល្អៗ

ញ៉ាំ​អាហារ​ល្អៗ មាន​គុណ​សម្បត្តិ​ច្រើន​សម្រាប់​សុខភាព​ខួរ​ក្បាល រាងកាយ និង​កូន​ក្នុង​ផ្ទៃ​យើង។ ត្រូវ​ប្រាកដ​ថា យើង​បាន​ញ៉ាំ​អាហារ​ត្រឹម​ត្រូវ កុំ​ឲ្យជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ ព្រោះ​បើ​ធ្លាក់​ចុះ នឹង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្វើយ ហើយ​មួម៉ៅ កាន់​តែស្ត្រេស​ខ្លាំង។ ពិត​ណាស់​រឿង​ញ៉ាំ​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ មិន​មែន​ជារឿង​ងាយ​ស្រួល​ទេ ពិសេស​ពេល​យើង​​មាន​អារម្មណ៍​តាន​តឹង​ផ្លូវ​ចិត្ត​ខ្លាំង ឬ​កំពុង​រង​ការ​ឈឺ​ចាប់​អំឡុង​ពេល​ពពោះ។ ប៉ុន្តែ​បើ​យើង​ផ្លាស់​ប្តូរ​ទម្លាប់​ញ៉ាំអាហារ​បាន​បន្តិច​បន្តួច យើង​អាច​នឹង​មាន​អារម្មណ៍​ប្រសើរ​ជាង​មុន។

ខ្វះ​ជាតិ​ទឹក​អំឡុង​ពេល​ពពោះ ក៏​អាច​បង្ក​ជា​បញ្ហា​ផ្លូវ​អារម្មណ៍​ដូច​គ្នា កាន់​តែ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ឆេវ​ឆាវ។ ត្រូវ​ប្រាកដ​ថា គ្នា​យើង​បាន​ញ៉ាំ​ទឹក​តាម​ការ​ណែនាំ​ត្រឹម​ត្រូវ យ៉ាង​ហោច​ណាស់​ចន្លោះ​ពី ៦-៨ កែវ/ថ្ងៃ (២០០មិល្លីលីត្រ/កែវ)។

គ្នា​យើង​ខ្លះ អាច​នឹង​មាន​ទម្លាប់​ផឹក​ស្រា​មួយ​កែវ​ពេល​អាហារ​ល្ងាច ដើម្បី​ស្រស់ស្រាយ ញ៉ាំ​បាយ​ឆ្ងាញ់ ប៉ុន្តែ​តាម​ការ​ណែនាំ​ពី​ពេទ្យ​ជំនាញ មិន​ត្រូវ​ផឹក​ជាតិ​អាល់កុល​អំឡុង​ពេល​ពពោះ​នោះ​ឡើយ ដោយ​អាច​ជំនួស​មក​វិញ ដូច​ជា​ទឹក​ក្រឡុក​គ្មានជាតិ​អាល់កុល ទឹក​ដោះ​គោ​ក្តៅ​ជា​ដើម។

អត្ថបទ​ពាក់​ព័ន្ធ៖

៤- ហាត់​ប្រាណ

គ្រប់​កាលៈ​ទេសៈ​ទាំង​អស់ ទាំង​អំឡុង​ពេល​ពពោះ ការហាត់​ប្រាណ ជា​វិធី​សាស្ត្រ​អស្ចារ្យ​បំផុត ជួយ​ដោះ​សា្រយ​បញ្ហា​ផ្លូវ​អារម្មណ៍​យ៉ាង​មាន​ប្រសិទ្ធ​ភាព។ ហេតុផល​ចម្បង​អាច​គាំទ្រ​ទ្រឹស្តី​នេះ គឺ​ការ​បញ្ចេញ​សារធាតុ​គីមី​ក្នុង​ខួរ​ក្បាល ដែល​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ​បាន។

មាន​វិធី​ហាត់​ប្រាណ​ជាច្រើន សុទ្ធ​តែ​អនុញ្ញាត​ឲ្យ​គ្នា​យើង​កំពុង​ពពោះ​ហាត់​បាន ប៉ុន្តែ​ត្រូវ​បោះ​ចោល​វិធី​ហាត់​បែប​ធ្ងន់ៗ ដូចជា​លេង​កីឡា​ជាដើម ហើយ​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ មុន​សម្រេច​ចិត្ត​ហាត់​វិធី​ណា​មួយ។

មួយ​វិញ​ទៀត យើង​អាច​ហាត់​ប្រភេទ​យ៉ូហ្កា​អំឡុង​ពេល​ពពោះ​ក៏​បាន។ យ៉ូហ្កាមិន​ត្រឹម​ជួយ​សរសៃ​ សន្លាក់​ និង​អវយវៈ​រាងកាយ​បាន​ប្រសើរ​នោះ​ទេ ថែម​ទាំង​ជួយ​ឲ្យ​ផ្លូវ​ដង្ហើម​យើង​មាន​សុខភាព​ល្អ អារម្មណ៍​ធូរស្រាល ហើយ​ការ​សមាធិ កាន់​តែ​អាច​ជួយ​ជំរុញ​សុខភាព​ផ្លូវ​ចិត្ត​ប្រសើរ​ឡើង។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"

អ្នកអាចចូលចិត្ត

ស្រ្តីពពោះស្លៀកពាក់រឹបៗ ធ្វើឲ្យខូចទ្រង់ទ្រាយគភ៌ កូនក្រពឹតច្រមុះ?

ពពោះ - ស្រីៗមានផ្ទៃពោះ ត្រូវបានចាស់ៗហាមមិនឲ្យស្លៀកពាក់រឹប ឬតឹង ព្រោះខ្លាចថប់ដង្ហើមកូន តែតាមពិតទៅមិនមែនទេ គ្រាន់តែវាបណ្តាលឲ្យ...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
មានផ្ទៃពោះ, ពពោះ ខែ​ឧសភា 20, 2020

មានផ្ទៃពោះហើយ ម៉ាក់ៗនៅអាចស្លៀកខោខោវប៊យបានទៀតអត់?

ពពោះ - សម្រាប់​ស្ត្រី​ដែល​ស្រលាញ់​សម្លៀកបំពាក់ ពិតជា​មិន​ភ្លេច​ម៉ូដ​ខោ​ខោវប៊យ តែ​អ្នក​មាន​ផ្ទៃពោះ​វិញ​អាច​ថា​មិនមែន​ជា​រឿង​ល្អ​ឡើយ​ដែល​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
មានផ្ទៃពោះ, ពពោះ ខែ​ឧសភា 19, 2020

មកពីបែបនេះ ទើបពេទ្យហាមស្ត្រីពពោះមិនឲ្យញ៉ាំទុរេនច្រើន

ពពោះ និងទុរេន - អាហារ​ដែល​ម៉ាក់ៗ​មានផ្ទៃពោះ គួរ​ញ៉ាំ​ឲ្យ​បាន​ច្រើន​នោះ​គឺ​បន្លែ​ផ្លែ​ឈើ ប៉ុន្តែ​ចំពោះ​ផ្លែ​ទុរេន តើ​ម៉ាក់​ដែល​មាន​ផ្ទៃពោះ គួរ​ញ៉ាំ​ដែរទេ?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
មានផ្ទៃពោះ, ពពោះ ខែ​ឧសភា 18, 2020

បើម្តាយមានជំងឺទាំងនេះ អាចឆ្លងដល់កូនក្នុងផ្ទៃបាន

ជំងឺឆ្លងពីម្តាយទៅកូន - ទាក់ទងនឹងជំងឺដែលអាចឆ្លងពីម្តាយទៅកូនក្នុងផ្ទៃ ប្រភេទ​ជំងឺ​ដែល​អាច​ឆ្លង​ដល់​កូន​ក្នុង​ផ្ទៃ​បាន គឺ​មាន​ជំងឺ​កាមរោគមួយចំនួនដូច...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា

អត្ថបទគួរអាន

សម្បូរសារធាតុចិញ្ចឹមទាំងនេះ ទើបអ្នកមានផ្ទៃពោះគួរតែញ៉ាំផ្លែប៊ើរឲ្យបានច្រើន

សម្បូរសារធាតុចិញ្ចឹមទាំងនេះ ទើបអ្នកមានផ្ទៃពោះគួរតែញ៉ាំផ្លែប៊ើរឲ្យបានច្រើន

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ចេញផ្សាយនៅ ខែ​ឧសភា 25, 2020
ពេលពោះ ម៉ាក់ៗណាខ្ជិលច្រអូសពិបាកសម្រាលកូន មែនទេ?

ពេលពោះ ម៉ាក់ៗណាខ្ជិលច្រអូសពិបាកសម្រាលកូន មែនទេ?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយនៅ ខែ​ឧសភា 22, 2020
ម៉ាក់ៗខ្សោយពេលពពោះ គួរថែទាំសុខភាពបែបណា?

ម៉ាក់ៗខ្សោយពេលពពោះ គួរថែទាំសុខភាពបែបណា?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយនៅ ខែ​ឧសភា 21, 2020
ពពោះ កូនថ្លោសពេកមិនល្អអាចប្រឈមបញ្ហាច្រើនយ៉ាង អ៊ីចឹងម៉ាក់ៗគួរធ្វើបែបណា?

ពពោះ កូនថ្លោសពេកមិនល្អអាចប្រឈមបញ្ហាច្រើនយ៉ាង អ៊ីចឹងម៉ាក់ៗគួរធ្វើបែបណា?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ចេញផ្សាយនៅ ខែ​ឧសភា 20, 2020