home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ស្រីៗត្រៀម​ខ្លួនយកកូន ត្រូវដឹងចំណុចទាំងនេះ

ស្រីៗត្រៀម​ខ្លួនយកកូន ត្រូវដឹងចំណុចទាំងនេះ

ស្រីៗ​គ្នា​យើង​ បើ​ពេល​នេះ​កំពុង​គិត​ថា​ចង់​យក​កូន​ តើ​ដឹង​ថា​ត្រូវ​ត្រៀម​ខ្លួន​បែបណាខ្លះ​ទេ? ការ​ចង់បាន​កូន អ្នក​ខ្លះ​ទំនងជា​គិត​ថា​មិន​បាច់​ត្រូវ​ត្រៀម​អ្វី​នោះ​ទេ។ បើ​គ្នា​យើង​មាន​គំនិត​បែប​នេះ​​ទំនង​ជា​ត្រូវ​គិត​ឡើង​វិញ​ហើយ។ បើ​អ៊ីចឹង​​តើ​យើង​គួរ​ត្រៀម​ ឬគួរធ្វើ​អ្វី​ខ្លះ​មុន​នឹង​ចាប់​ផ្ដើម​យក​កូន?

. រក្សា​ទម្ងន់​រាងកាយ​ឲ្យ​បាន​ល្អ

ស្រីៗ​គ្នា​យើង​ដឹង​ទេ បើ​​យើង​លើស​ទម្ងន់ ឬ​ធាត់​ខ្លាំង គឺ​យើង​អាច​​ប្រឈម​នឹង​ជំងឺ​ធ្ងន់​ធ្ងរ​ជា​ច្រើន ហើយ​រួម​ទាំង​ផល​វិបាក​អាច​កើត​មាន​អំឡុង​ពេល​ពពោះ ដូចជា​ជំងឺ​បេះដូង ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ២ ជំងឺ​មហារីក​ដោះ និង​ពោះវៀន​ធំ ជាដើម​។ ដូច​គ្នា​ដែរ បើ​យើង​ជា​មនុស្ស​ស្រី​ស្គម​ស្គាំង មាន​គីឡូ​មិន​គ្រប់​ក៏​អាច​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ​ដូច​គ្នា​។ ចុច​ទីនេះ​ដើម្បី​គណនា​ទម្ងន់​លោក​អ្នក។​​

ដូ​ចនេះ​ហើយ បើ​ចង់​បាន​កូន​ ចង់​​មាន​សុខ​ភាព​ល្អទាំង​​ពេល​ពពោះ​ និង​ក្រោយ​សម្រាល​ទៀត​នោះ ស្រីៗ​យើង​គួរ​ចាប់​ផ្ដើម​ពី​ឥឡូវ​នេះ​ហើយ ដូច​ជា​ញ៉ាំ​អាហារ​សុខភាព និង​ហាត់​ប្រាណ​ជា​ប្រចាំ​។ បើ​យើងជា​មនុស្ស​លើស​ទម្ងន់ ឬ​ធាត់ ជាការល្អ​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុន​សម្រេច​ចិត្ត​យក​កូន។

សម្រកទម្ងន់

. ឈប់​ជក់បារី ឈប់​ផឹក​ស្រា​

បើ​យើង​ជា​មនុស្ស​ចូល​ចិត្ត​ញ៉ាំ​ស្រា ឬមាន​ទម្លាប់ជក់បារី គួរតែ​កែប្រែ​ទម្លាប់​នេះ​ចេញ​ហើយ​ បើ​យើង​មាន​ចេតនា​ចង់​បាន​កូន។ ការ​ជក់​បារី និង​ផឹក​ស្រា ឬ​សារធាតុញៀន​ផ្សេងៗ​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ច្រើន​ពេល​ពពោះ និង​កូន​ក្នុង​ផ្ទៃ​ អាច​ថា​កូន​កើត​មិន​គ្រប់​ខែ កូន​ក្នុង​ផ្ទៃ​លូតលាស់​មិន​ពេញ​លេញ ឬ​កូន​ស្លាប់​ក្នុង​ផ្ទៃក៏​មាន​។

ក្នុង​ករណី​យើង​ជា​មនុស្ស​ញៀន​ស្រា ឬ​បារី ហើយ​ចង់​បាន​កូន​ គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​​ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ​។

. ចៀសវាង​កន្លែង​មានសារធាតុពុល ឬ​បរិស្ថាន​មិន​ល្អ​

បើ​យើង​គិត​ថា​ចង់​បាន​កូន ស្រីៗ​យើង​មិន​គួរ​ទៅ​កន្លែង​ណា​ដែល​មាន​ប្រើ​ប្រាស់​សារធាតុគីមី​ពុល​ ដូចជា​កន្លែង​បាញ់​ថ្នាំ​សម្លាប់​សត្វល្អិត ឬ​កន្លែង​ដែល​បរិស្ថាន​មាន​ខ្យល់​​ពុល​នោះ​ទេ​។​ សារធាតុ​ពុល​ពី​ធាតុ​គីមីពុល​ទាំង​នោះ​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​បន្ត​ពូជ​របស់​មនុស្ស​យើង​ទាំង​ប្រុស ទាំង​ស្រី ចំពោះ​ស្រីៗ​អាច​នឹង​ពិបាក​មាន​​ផ្ទៃពោះ​។

.ញ៉ាំ​អាហារ​មាន​អាស៊ីដ​ហ្វូលិក

អាស៊ីដ​ហ្វូលិក គឺ​សម្ដៅ​ដល់​វីតាមីន​ B នេះ​ឯង​។ ដើម្បី​ឲ្យ​រាងកាយ​ទទួល​បាន​វីតាមីន B យើង​អាច​ញ៉ាំ​ពពួក​គ្រាប់​ធញ្ញជាតិ (whole grain) សាច់ បន្លែ និង​ផ្លែឈើ។ បើ​ស្រីៗ​យើង​មាន​អាស៊ីដ​ហ្វូលិក​គ្រប់គ្រាន់​ក្នុង​អំឡុង​១ខែ​មុន និង​អំឡុង​ពេល​មាន​ផ្ទៃពោះ នឹង​អាច​ការពារ​ស្រីៗ​យើង​ពី​បញ្ហា​ប្រឈម​នៃ​ការ​លូត​លាស់​មិន​ពេញ​លេញ​​ដល់​កូន​ក្នុង​ផ្ទៃ ដូច​ជា​ការ​លូត​លាស់​ផ្នែក​ខួរ​ក្បាល និង​ឆ្អឹង​ខ្នង​ជា​ដើម។​

. តាម​ដាន​ថ្ងៃ​ធ្លាក់​មេជីវិត

ចំណុច​នេះ​កាន់តែ​សំខាន់​ បើ​យើង​មិន​ដឹង​ថ្ងៃ​មេជីវិត​ធ្លាក់ទេ ទំនងជា​យើង​ពិបាក​បន្តិច​ហើ​យ។ ជា​ធម្មតា​មេជីវិត​ញី​អាច​ធ្លាក់​មក​នៅថ្ងៃទី​១២ ឬទី​១៣ នៃ​វដ្ដ​រដូវ​របស់​យើង ប៉ុន្តែ​ដោយ​សារ​ស្រីៗ​យើង​មាន​វដ្ដ​រដូវ​ខុសៗគ្នា យើង​មិន​អាច​ប្រើ​វិធី​តែមួយ​ឲ្យ​ត្រូវ​ទាំង​អស់​គ្នា​បានទេ។ បើ​យើង​មិន​ច្បាស់ ឬ​ចម្ងល់​ណា​មួយ យើង​គួរ​សាក​សួរ ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​សម្ភព និង​រៀបចំផែនការ​ឲ្យ​បាន​ច្បាស់លាស់។ ចង់​ដឹង​វិធី​គណនា​ពេល​ធ្លាក់​មេជីវិត​ចុច​ត្រង់​នេះ

. ពេល​មាន​ផ្ទៃពោះ

ពេល​មាន​ផ្ទៃពោះ​ស្រីៗ​យើង​ត្រូវ​ចេះ​ថែរក្សា​ខុស​ភាព​ឲ្យ​បាន​ល្អ ដោយ​ទៅ​ជួប​គ្រូពេទ្យ​តាម​ការណែនាំ ដើម្បី​បាន​ពិនិត្យ​ពោះ និង​តាម​ដាន​សុខ​ភាព​យើង​ឲ្យ​បាន​ជាប់​លាប់។​

health-tool-icon

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

ប្រើ​វិធី​គណនា​នេះ​​ គឺ​ដើម្បី​រក​ថ្ងៃ​សម្រាល​កូន​។ វិធី​​នេះ​អាច​ប៉ាន់ស្មាន​ថ្ងៃ​សម្រាល​បាន​ តែ​មិន​ធានា​ថា​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ​។ ស្រ្តី​ភាគ​ច្រើន មិន​ទាំង​អស់​ទេ អាច​ឆ្លង​ទន្លេ​មុន​ ឬ​ក្រោយ​មួយ​សប្ដាហ៍ នៃ​ពេល​វេលា​ប៉ាន់​ស្មាន​នេះ។

រយៈពេល​វដ្ដរដូវ

28 ចំំនួន​ថ្ងៃ​

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.cdc.gov/preconception/planning.html

parenting.firstcry.com/articles/contribution-planning-a-baby-5-things-to-know-before-you-get-pregnant/

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 11/11/2020
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x