និយមន័យ
១. ដូចម្ដេចទៅដែលហៅថាការចង្អោរស្ងួត?
ការចង្អោរស្ងួត(Dry heaving) គឺជាអាការៈរកកល់ចង់ក្អួតតែក្អួតមិនចេញអ្វីទាំងអស់។ ការចង្អោរស្ងួតនេះកើតឡើងនៅពេលដែលយើងបម្រុងនឹងក្អួត គឺដោយសារតែផ្លូវដង្ហើមបិទស្របពេលដែលសន្ទះទ្រូងធ្វើការកន្ត្រាក់។ ពេលខ្លះការចង្អោរអាចមានលក្ខណៈជាការចង្អោរស្ងួត និងអាចឈានទៅដល់ការក្អួតតែមិនមែនគ្រប់ពេលទាំងអស់នោះទេ។
២. តើការចង្អោរស្ងួតច្រើនកើតឡើងដោយរបៀបណា?
ការចង្អោរស្ងួតគឺច្រើនកើតខ្លាំងមែនទែន។ វាអាចកើតលើមនុស្សគ្រប់ភេទហើយមិនប្រកាន់អាយុឡើយ។ អាការៈចង្អោរស្ងួតនេះអាចគ្រប់គ្រងបានដោយធ្វើការកាត់បន្ថយកត្តាហានិភ័យរបស់យើង។ សម្រាប់ព័ត៌មានច្បាស់លាស់សូមប្រឹក្សាយោបល់បន្ថែមជាមួយគ្រូពេទ្យជំនាញ។
៣. តើរោគសញ្ញានិងរោគវិនិច្ឆ័យបែបណាដែលការចង្អោរស្ងួតឧស្សាហ៍កើតមានមកជាមួយ?
រោគសញ្ញានិងរោគវិនិច្ឆ័យទាំងនោះមានដូចជា:
- បែកញើស
- ចង្អោរ
- រងារ
- មិនរំលាយអាហារ
- ឈឺពោះ
អត្ថបទពាក់ព័ន្ធ៖ ក្មេងក្អួតមកពីមូលហេតុអីខ្លះ? ត្រូវធ្វើម៉េច?
មូលហេតុ
៤. តើការចង្អោរស្ងួតកើតឡើងដោយសារអ្វី?
ចង្អោរស្ងួតកើតឡើងរវាងការកន្ត្រាក់សន្ទះទ្រូង និងការបិទផ្លូវដង្ហើមដែលបង្កើតឲ្យមានអារម្មណ៍ថាចង់ក្អួត។ ដោយខុសពីការក្អួតធម្មតាសម្រាប់រោគសញ្ញាគឺក្អួតមិនចេញអ្វីទាំងអស់។ យោងទៅតាមស្ថានភាពអាកប្បកិរិយា និងកត្តាផ្សេងមួយចំនួនទៀតដែលអាចឈានដល់ការកើតមានការចង្អោរស្ងួត។
លំហាត់ប្រាណ
ការហាត់ប្រាណដែលមានលក្ខណៈខ្លាំងក្លាជ្រុលអាចបង្កឲ្យសន្ទះទ្រូងកន្ត្រាក់ដែលបណ្ដាលឲ្យកើតមានការចង្អោរស្ងួត។ ការហាត់ប្រាណក្រោយញ៉ាំអាហារឆ្អែតណែនពោះក៏អាចបង្កឲ្យកើតការចង្អោរបានដែរ។
ជៀសវាងការញ៉ាំអាហារច្រើនជ្រុលមុននឹងធ្វើលំហាត់ប្រាណ។ យើងគួរតែហាត់ប្រាណសន្សឹមៗពីខ្សោយទៅខ្លាំងដើម្បីឲ្យដឹងពីកម្រិតដែលខ្លួនអាចទ្រទ្រង់បានជាជាងការចាប់ផ្ដើមបែបខ្លាំងក្លាតែម្ដង។ ការធ្វើបែបនេះអាចកាត់បន្ថយហានិភ័យនៃការចង្អោរដោយការហាត់ប្រាណបាន។ ប្រសិនបើយើងចាប់ផ្ដើម ឬមានអារម្មណ៍ចង់ចង្អោរគួរតែសម្រាកបន្តិច និងផឹកទឹកសន្សឹមៗក្នុងបរិមាណតិចតួច។
អត្ថបទពាក់ព័ន្ធ៖ ពេលហាត់ប្រាណប្រទះឃើញសញ្ញាបែបនេះ បញ្ជាក់ថាបេះដូងមានបញ្ហាហើយ
ផឹកស្រាច្រើនជ្រុល
ការផឹកស្រាឥតឈប់ ឬច្រើនជ្រុលអាចបង្កឲ្យកើតមានការចង្អោរឬក្អួត។ កាត់បន្ថយនូវបរិមាណស្រាដែលយើងទទួលទាន ហូបអាហារស្របពេលក្នុងផឹកស្រាក៏អាចជួយមិនឲ្យកើតមានការចង្អោរស្ងួតបានដែរ។ ប្រសិនបើយើងចាប់ផ្ដើមចង្អោរបញ្ឈប់ការផឹកស្រា។ សាកល្បងក្រេបទឹកសន្សឹមៗនិងញ៉ាំអាហារដែលងាយស្រួលក្នុងការរំលាយបន្តិចដូចជានំធុងប្រៃៗ។
អត្ថបទពាក់ព័ន្ធ៖ កុំផឹកស្រាបៀរច្រើនពេក បើមិនចង់ឲ្យលើសជាតិខ្លាញ់
ជំងឺច្រាលអាស៊ីដក្រពះ (GERD)
ជំងឺច្រាលអាស៊ីដក្រពះ(GERD) បង្កឡើងដោយមានរោគសញ្ញាចុកចុងដង្ហើម។ ការមានជំងឺនេះអាចបង្កឲ្យមានការច្រាលអាហារដែលរំលាយរួចមួយភាគតូចនិងបណ្ដាលឲ្យមានភាពមិនសុខស្រួលស្របពេលលេបអាហារ ឬដកដង្ហើមក្នុងចំណោមរោគសញ្ញាផ្សេងទៀត។ ស្ថានភាពនេះអាចបង្កឲ្យកើតការចង្អោរស្ងួតលើមនុស្សខ្លះ។
គ្រូពេទ្យអាចចេញថ្នាំដើម្បីសម្រួលដល់អាការៈនៃជំងឺ GERD។ យើងក៏អាចធ្វើការផ្លាស់ប្ដូរបែបផែននៃការរស់នៅដូចជាបរិភោគអាហារក្នុងបរិមាណតិច ឬជៀសវាងអាហារហឹរ ឬខ្លាញ់។
អត្ថបទពាក់ព័ន្ធ៖ ដំបៅក្រពះ មកពីមូលហេតុសំខាន់ៗ២នេះ
ឱសថ
ឱសថមួយចំនួនដូចជាឱសថសម្រាប់ជំងឺថប់បារម្ភ និងជំងឺបាក់ទឹកចិត្តអាចបង្កឲ្យក្អួតចង្អោរ។ ប្រសិនបើគ្រូពេទ្យសង្ស័យថាឱសថបច្ចុប្បន្នធ្វើឲ្យកើតមានការចង្អោរ ពួកគាត់អាចណែនាំប្រើឱសថប្រភេទឬយីហោផ្សេងដើម្បីធ្វើឲ្យធូរស្បើយ។ ហាមផ្លាស់ប្ដូរឱសថដោយគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យ។
ស្ថានភាពផ្សេងទៀត
ស្ថានភាពដែលអាចបង្កឲ្យមានការចង្អោររួមមាន:
- ការឆ្លងមេរោគ
- ការថប់បារម្ភ
- រលាកលំពែង
- មានបញ្ហាថ្លើម ឬតម្រងនោមធ្ងន់ធ្ងរ
ការព្យាបាលស្ថានភាពខាងលើនេះនឹងជួយកាត់បន្ថយឲ្យកើតមានការចង្អោរ។ ប្រសិនបើយើងមានជំងឺណាមួយក្នុងចំណោមស្ថានភាពទាំងនេះនិងការចង្អោរស្ងួតគួរតែប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ។ វាពិតជាមានសារសំខាន់ណាស់ដែលតម្រូវឲ្យគ្រូពេទ្យដឹងអំពីរោគសញ្ញាដែលអ្នកមានទាំងអស់ទោះបីជាមិនសមនឹងទាក់ទងគ្នាក៏ដោយ។
អត្ថបទពាក់ព័ន្ធ៖ កូនក្អួតក្រោយលេបថ្នាំ ត្រូវបញ្ចុកម្តងទៀតទេ?
មានគភ៌
ការចង្អោរស្ងួតក៏ច្រើនតែកើតមានអំឡុងពេលមានគភ៌ត្រីមាសដំបូងដែរ ដែលស្ត្រីភាគច្រើនឆ្លងកាត់ការចាញ់កូន។ យើងអាចនឹងជួបការចង្អោរស្ងួតបែបនេះដែលលាយឡំជាមួយនឹងការចង្អោររកក្អួត។ ទោះបីជាមានការបែងចែកឈ្មោះក៏ដោយអាការៈចាញ់កូនអាចកើតឡើងគ្រប់ពេលនៅក្នុងមួយថ្ងៃ។ អាការៈចាញ់កូន និងរោគសញ្ញាដែលពាក់ព័ន្ធរបស់វាច្រើនតែធូរស្បើយឡើងវិញអំឡុងត្រីមាសទី២។
ស្ថានភាពដែលបានរៀបរាប់ខាងលើទាំងប៉ុន្មានច្រើនតែបង្កឲ្យមានការចង្អោរស្ងួត។ ប្រឹក្សាយោបល់ជាមួយគ្រូពេទ្យរបស់អ្នកដើម្បីទទួលបានរោគវិនិច្ឆ័យដែលត្រឹមត្រូវ។
កត្តាហានិភ័យ
៥. តើអ្វីដែលបង្កើនហានិភ័យសម្រាប់ការចង្អោរស្ងួត?
ការចង្អោរស្ងួតអាចកើតមានដោយសារកត្តាហានិភ័យជាច្រើនដូចជា:
- ជំងឺប្រព័ន្ធរំលាយអាហារ
- ការធ្វើសកម្មភាពរាងកាយខ្លាំងជ្រុល
- ប្រើប្រាស់ឱសថមួយចំនួន
- បរិភោគគ្រឿងស្រវឹងលើសលប់
- មានគភ៌
សូមធ្វើការប្រឹក្សាយោបល់បន្ថែមជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
ពេលត្រូវទៅជួបគ្រូពេទ្យ
៦. តើគួរទៅជួបគ្រូពេទ្យនៅពេលណា?
យើងគួរតែទៅរកគ្រូពេទ្យប្រសិនបើមាន:
- ការចង្អោរស្ងួតយូរអង្វែង
- ចុកទ្រូងធ្ងន់ធ្ងរ
- ឈឺពោះខ្លាំង
- វិលមុខឬខ្សោយ
- ចង្វាក់បេះដូងលោតញាប់
- នោមតិច ឬអត់សោះ
- នោមមានឈាម
- មានឈាមពេលក្អួត ឬក្នុងលាមក
- ពិបាកដកដង្ហើម
- ឈឺសាច់ដុំធ្ងន់ធ្ងរឬខ្សោយ
នៅពេលសង្កេតឃើញរោគសញ្ញាណាមួយក្នុងចំណោមរោគសញ្ញាខាងលើ ឬមានចម្ងល់សូមប្រឹក្សាយោបល់បន្ថែមជាមួយគ្រូពេទ្យ។រាងកាយរបស់មនុស្សម្នាក់ៗមានការឆ្លើយតបខុសៗគ្នា។ ជម្រើសដ៏ល្អបំផុតគឺធ្វើការពិភាក្សាជាមួយគ្រូពេទ្យដើម្បីទទួលបានការព្យាបាលដ៏ត្រឹមត្រូវនៃស្ថានភាពរបស់យើង។
ផ្លាស់ប្ដូររបៀបរស់នៅ
៧. តើការផ្លាស់ប្ដូរទម្លាប់រស់នៅឬឱសថនៅផ្ទះណាខ្លះដែលអាចជួយក្នុងការគ្រប់គ្រងការចង្អោរស្ងួតនេះ?
ទម្លាប់រស់នៅនិងឱសថតាមផ្ទះដែលអាចជួយយើងបានមានដូចជា៖
- ញ៉ាំទឹកសន្សឹមៗបន្ដិចម្ដងៗដែលជួយឲ្យយើងមានសំណើមក្នុងខ្លួនឡើងវិញ។ ដូចជាដុំទឹកកកឬការ៉េម
- គួរតែបរិភោគភេសជ្ជៈដែលសម្បូរសារធាតុអេឡិចត្រូលីតនៅពេលលែងសូវក្អួតដូចជាភេសជ្ជៈក្រោយហាត់កីឡានិងទឹកស៊ុប។
- បន្ធូរអារម្មណ៍និងសម្រាកប្រសិនបើអាចទៅរួចដោយដេកតម្រេកខ្លួនហើយក្បាលលើកឡើងបន្ដិច និងដកដង្ហើមវែងៗ។
- ចាប់ញ៉ាំអាហារណាដែលអ្នកឃ្លានឡើងវិញក្រោយលែងមានអាការៈក្អួត។ ដូចជាបបរ នំប៉័ង ដុតសាច់ប៉ោមកិន ទឹកស៊ុប និងផ្លែចេកដែលងាយក្នុងការរំលាយនិងកាត់បន្ថយការចង្អោរ។ វិធីសាស្ត្រដែលជោគជ័យគឺបែងចែកក្នុងចំណែកតិចល្មម។
- បរិភោគអាហារបំប៉នខ្ញីដោយទំពារលេបឬទទួលទានដែលមានប្រសិទ្ធភាពកាត់បន្ថយការចង្អោរ ឬឱសថបំបាត់ចង្អោរដូចជាGravol Ginger Tablets។
- ហិតបន្ទះអាល់កុលសម្លាប់មេរោគ(អ៊ីសូប្រូពីលអាល់កុល)ចម្ងាយ២,៥ សង់ទីម៉ែត្រ រហូតដល់រយៈពេល៤នាទីអាចជួយកាត់បន្ថយការចង្អោរបានយោងតាមការសិក្សាមួយនាឆ្នាំ២០១៥។
- ទទួលទានសារធាតុកាបូអ៊ីដ្រាតសុទ្ធដូចជានំធុងប្រៃៗនំប៉័ងដុតស្ងួត បាយស និងគ្រាប់ធញ្ញជាតិដែលងាយក្នុងការរំលាយ
- ទិញថ្នាំបំបាត់ការចង្អោរនៅតាមឱសថស្ថាននានា
- ទិញថ្នាំប្រឆាំងអាស៊ីដក្រពះអង់តាស៊ីដនៅតាមឱសថស្ថាននានាដែលជួយបន្ទាបអាស៊ីដក្នុងក្រពះ
- យោងតាមការសិក្សាមួយបានបង្ហាញថាការហិតក្លិនប្រេងessentialក្លិនខ្ញីឬផ្សំលាយជាមួយក្លិនខ្ញី spearmint peppermint និង cardamomដែលអាចកាត់បន្ថយក្រោយការវះកាត់។
ប្រសិនបើយើងមានសំនួរណាមួយសូមប្រឹក្សាជាមួយគ្រូពេទ្យរបស់អ្នកសម្រាប់ការព្យាបាលដ៏ត្រឹមត្រូវ។
អត្ថបទពាក់ព័ន្ធ៖ Peptic Ulcer (ជំងឺដំបៅក្រពះ)
[embed-health-tool-due-date]