តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ស្រីៗ​កំពុងចង់បានកូន កុំភ្លេចតាមដានសញ្ញាធ្លាក់មេជីវិតញីទាំង ៦នេះ

    ស្រីៗ​កំពុងចង់បានកូន កុំភ្លេចតាមដានសញ្ញាធ្លាក់មេជីវិតញីទាំង ៦នេះ

    ប្រសិនបើ​យើង​ដឹង​ពី​ពេល​​ធ្លាក់​មេ​ជីវិត​ញី និង​រួម​ភេទ​ជា​ទៀងទាត់​នៅ​រយៈពេល​៥​ថ្ងៃ​មុន​ និង​នៅ​ថ្ងៃ​ធ្លាក់​មេ​ជីវិត​ញី​ នោះ​នឹង​​អាច​ជួយ​បង្កើន​ឱកាស​មាន​ផ្ទៃពោះ​​​​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

    ការ​ធ្លាក់​មេ​ជីវិត​ញី​ ជា​​ដំណើរការ​ដែល​ស៊ុត​ពេញ​វ័យ​ ត្រូវ​បាន​បញ្ចេញ​ពីក្រពេញអូវែ។ ស៊ុត​ដែល​ធ្លាក់​មក​នឹង​ផ្លាស់ទី​ចុះ​ទៅ​​កាន់​ដៃ​ស្បូន​ ហើយ​នៅ​ក្នុង​ដៃ​ស្បូន​ប្រហែល​ជា​១២​ ទៅ​២៤​ម៉ោង​ ដែល​ជា​ពេល​បង្ក​កំណើត។ ចំណែក​ឯ​មេ​ជីវិត​ឈ្មោល​ អាច​រស់នៅ​ក្នុង​ទ្វារមាស​ស្ត្រី​បាន​រយៈពេល​៥​ថ្ងៃ ​ក្រោយ​រួម​ភេទ​ ដែល​នេះ​ជា​ឱកាស​មាន​ផ្ទៃពោះ​ខ្ពស់​បំផុត​ នៅ​ពេល​មេ​ជីវិត​ឈ្មោល​​​​ស្ថិត​នៅ​ក្នុង​ដៃ​ស្បូន​ អំឡុង​ពេល​បញ្ចេញ​ពង​អូវុល។

    ជា​ធម្មតា វដ្ដ​រដូវ​យើង​មាន​រយៈពេល​២៨​ថ្ងៃ ហើយ​ការ​បញ្ចេញ​ពង​អូវុល​កើត​ឡើង​ប្រហែល​១៤​ថ្ងៃ​មុន​ពេល​ចាប់ផ្ដើម​មក​រដូវ​បន្ទាប់។ យ៉ាង​ណា​មិញ វដ្ដ​រដូវ​របស់​ស្រី​ៗ​មួយ​ចំនួន​​មាន​រយៈពេល​មិន​ដូច​គ្នា​ទេ​ ហើយ​​ក្នុង​ករណី​​មក​រដូវ​មិន​ទៀង ​គ្នា​យើង​ដែល​កំពុង​ចង់​យក​កូន ​​គួរ​សង្កេត​មើល​សញ្ញា​នៃ​ការ​ធ្លាក់​មេ​ជីវិត​ញី​ខាង​ក្រោម​នេះ៖

    ១. ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​មាន​ពណ៌​ថ្លា

    ​​​​​នៅ​អំឡុង​ពេល​​បញ្ចេញ​ពង​អូវុល យើង​អាច​នឹង​មាន​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ ដែល​មាន​សភាព​ថ្លា សើម​ និង​អន្ធិល​ៗ។

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    រយៈពេល​វដ្ដរដូវ

    (ថ្ងៃ)

    28

    វដ្ដរដូវ

    (ថ្ងៃ)

    7

    ២. ធ្លាក់​ឈាម​តិចតួច​

    ទន្ទឹម​នឹង​នេះ​ដែរ គ្នា​យើង​ខ្លះ​អាច​មាន​ធ្លាក់​ឈាម​តិចតួច​នៅ​ពេល​បញ្ចេញ​ពង​អូវុល ប៉ុន្តែ​យើង​ចាំបាច់​ត្រូវ​តាមដាន​អាការៈ​ជា​រៀង​រាល់​ខែ ពីព្រោះ​ការ​ធ្លាក់​ឈាម​បែប​នេះ​ក៏​អាច​បង្ហាញ​ពី​សញ្ញា​នៃ​បញ្ហា​សុខភាព​មួយ​ចំនួន​ ដូចជា​ការ​ឆ្លង​មេរោគ ឬ​ស្ត្រេស​ផង​ដែរ។ ការ​ធ្លាក់​ឈាម​អំឡុង​ពេល​បញ្ចេញ​ពង​អូវុល ជា​ទូទៅ​មាន​រយៈពេល១​ថ្ងៃ ទៅ​៣​ថ្ងៃ​ប៉ុណ្ណោះ។

    ៣. ចំណង់​ផ្លូវ​ភេទ​កើន​ឡើង​

    ចំណែក​ឯ​ស្រី​ៗ​យើង​ខ្លះ​ទៀត អាច​ប្រឈម​នឹង​ការ​កើន​ឡើង​ចំណង់​ផ្លូវ​ភេទ​ មុន​ និង​អំឡុង​ពេល​​ធ្លាក់​មេ​ជីវិត​ញី ដែល​កត្តា​នេះ​បណ្ដាល​មក​ពី​ការ​កើន​ឡើង​នៃ​អ័រម៉ូន​អឺស្រ្តូសែន និង​luteinizing ជា​អ័រម៉ូន​គ្រប់គ្រង​វដ្ដ​រដូវ និង​ការ​បញ្ចេញ​ពង​អូវុល។

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ៤. ឈឺ​សុដន់​

    លោក​ស្រី​វេជ្ជបណ្ឌិត Jessika Ralph ជា​គ្រូពេទ្យ​ផ្នែក​រោគ​ស្ត្រី និង​ជំនួយ​ការ​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Minnesota បាន​ឲ្យ​ដឹង​ថា​ អំឡុង​ពេល​ធ្លាក់​មេ​ជីវិត​ញី គ្នា​យើង​ក៏​អាច​​មាន​​អាការៈ​ឈឺចាប់​ ឬ​ហើម​សុដន់​ និង​ចុង​សុដន់​ដូច​គ្នា។

    ​​៥. ផ្លាស់ប្ដូរ​សីតុណ្ហភាព​រាងកាយ

    នៅ​មុន​ពេល​ដែល​អូវែ​បញ្ចេញ​ស៊ុត សីតុណ្ហភាព​រាងកាយ​របស់​យើង​នឹង​ធ្លាក់​ចុះ​បន្តិច​ ហើយ​ក្រោយ​ពេល​ដែល​បញ្ចេញ​ស៊ុត​រួច​ សីតុណ្ហភាព​រាងកាយ​នឹង​ចាប់ផ្ដើម​កើន​ឡើង​ប្រហែល​ជា​កន្លះ​អង្សា។

    អត្ថបទគួរអាន៖

    ៦. ចុកពោះ​តិចតួច

    ជាមួយ​គ្នា​នេះ​ដែរ ស្រី​ៗ​ខ្លះ​អាច​មាន​អាការៈ​ចុក​ពោះ អំឡុង​ពេល​បញ្ចេញ​ពង​អូវុល ដែល​ការ​ឈឺចាប់​នេះ​មាន​ភាព​ខុស​ៗ​គ្នា​ ដោយ​អ្នក​ខ្លះ​ឈឺ​ចាប់​ពេញ​ពោះ​ផ្នែក​ខាង​ក្រោម​ និង​ខ្លះ​ទៀត​ឈឺ​ចាប់​​តែ​នៅ​ផ្នែក​ម្ខាង​ប៉ុណ្ណោះ។ ការ​ចុក​ពោះ​ប្រភេទ​នេះ គឺ​ជា​រឿង​ធម្មតា និង​មាន​រយៈពេល​ត្រឹម​តែ​ពីរ​បី​នាទី ឬ​ពីរ​បី​ថ្ងៃ​។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 3 សប្ដាហ៍​កន្លងទៅ
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: