តាមការឲ្យដឹងពីមន្ទីរពេទ្យ កាល់ម៉ែត នៅរយៈពេល ១ខែកន្លះក្រោយសម្រាលកូន ម៉ាក់ៗគ្រប់រូបត្រូវតែទៅជួបវេជ្ជបណ្ឌិតជំនាញ។ គ្រូពេទ្យកំណត់យកពេលវេលានេះសម្រាប់ណាត់ជួប ដោយសារជារយៈពេលដែលរាងកាយ និងស្បូនស្ត្រីត្រលប់មកសភាពដើមវិញ។
ចង់គណនា BMR ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
អត្ថប្រយោជន៍នៃការពិនិត្យសុខភាពក្រោយសម្រាល
១. ពិនិត្យមើលស្នាមរបួសដែលមានក្រោយសម្រាល ថាតើជារបួសជាសះស្បើយល្អ ឬនៅ
២. ពិនិត្យមើលសុដន់ម៉ាក់ៗ ថាតើមានបញ្ហាអ្វី ឬអត់ ពេលបំបៅដោះកូន (ឧ. មានដុំទឹកដោះ ស្ទះរន្ធទឹកដោះ មានខ្ទុះដោះ)
៣. ពិនិត្យមើលមាត់ស្បូន និងស្បូនថាតើវាត្រលប់មកសភាពល្អដូចដើម ឬនៅ
៤. ពិសេសនោះ ក៏ជាពេលវេលាមួយសម្រាប់ពិគ្រោះពីការពន្យារកំណើតផងដែរ ព្រោះនេះជារយៈពេលដែលប្ដីប្រពន្ធរស់នៅជាមួយគ្នាបានវិញ ហើយតែងយល់ច្រឡំថា នេះជារយៈពេលដែលគ្មានការបង្កកំណើតថ្មី ដែលតែងតែធ្វើឲ្យស្ត្រីមានផ្ទៃពោះជាថ្មី ដោយការគ្រោងទុកជាមុន
៥. ពិនិត្យមើលអំពីសុខភាពម៉ាក់ៗផ្ទាល់ ថាតើម៉ាក់ៗបានសម្រាកគ្រប់គ្រាន់ ឬទេ និងបានញ៉ាំចំណីអាហារល្អគ្រប់គ្រាន់សម្រាប់ខ្លួនគាត់ និងកូនហើយ ឬនៅ(ដោយបំបៅដោះ)។