ម៉ាក់ៗប្រយ័ត្ន ទឹកភ្លោះច្រើន អាចមកពីមូលហេតុសំខាន់ ៣ យ៉ាងនេះ!

    ម៉ាក់ៗប្រយ័ត្ន ទឹកភ្លោះច្រើន អាចមកពីមូលហេតុសំខាន់ ៣ យ៉ាងនេះ!

    ទឹក​ភ្លោះ​មាន​តួនាទី​ការពារ​កូន​ក្នុង​ផ្ទៃ​ពី​ការ​ប៉ះ​ទង្គិច​ពី​ខាង​ក្រៅ ការពារ​កូន​ពី​ការ​ឆ្លង​មេរោគ ឬ​បាក់​តេរី និង​តួនាទី​សំខាន់ៗ​ផ្សេងៗ​ទៀត។ តាម​ក្បួន​វេជ្ជសាស្ត្រ​​ស្ត្រី​ពពោះ​មាន​ទឹក​ភ្លោះ​តិច​ពេក ឬ​ច្រើន​ពេក ជា​សញ្ញា​បញ្ជាក់​មាន​បញ្ហា​អ្វី​មួយ ម៉ាក់ៗ​ត្រូវ​ប្រញាប់​ទៅ​ជួប​ពេទ្យ។

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ចំពោះ​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ស្ត្រី​ពពោះ​មាន​ទឹក​ភ្លោះ​ច្រើន​ខុស​ធម្មតា​នោះ លោកស្រី​វេជ្ជបណ្ឌិត ស៊ន់ សុជាតា អនុ​ប្រធាន​ផ្នែក​ក្តាប់​រួម​ផ្នែក​សម្ភព នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ពន្យល់​ថា មាន ៣ សំខាន់។ ទី១ អាច​មក​ពី​ម្តាយ​មាន​ជំងឺ​ទឹកនោម​ផ្អែម​អំឡុង​ពពោះ ទី២ អាច​មក​ពី​ទារក​លូត​លាស់​មិន​ប្រក្រតី (មាន​បញ្ហា​តម្រង​នោម បញ្ចេញ​ទឹក​នោម​ច្រើន) និង​ទី៣ អាច​មក​ពី​ស្ត្រី​ពពោះ​កូន​ភ្លោះ។ ក្រៅ​ពី​កត្តា​សំខាន់​ទាំង​៣ ខាង​លើ​នេះ ក៏​អាច​មាន​មូលហេតុ​បន្ទាប់​បន្សំ​ទៀត ដូចជា ម្តាយ​មាន​ជំងឺ​ឈាម​មួយ​ចំនួន ( មាន​ភាព​មិន​ស៊ី​គ្នា​រវាង​​ឈាម​ម៉ាក់ៗ ​និង​ទារក)។

    វេជ្ជបណ្ឌិត ស៊ន់ សុជាតា

    គេ​ដឹង​ថា ស្ត្រី​ពពោះ​មាន​ទឹក​ភ្លោះ​តិច ឬ​ច្រើន​លើស​កម្រិត ដោយ​ការ​ពិនិត្យ​អេកូ​ដោយ​គ្រូពេទ្យ​ជំនាញ។ លោកស្រី​វេជ្ជបណ្ឌិត​បាន​ផ្តល់​យោបល់​ថា ស្រីៗ​គ្នា​យើង​កំពុង​ព​ពោះ និង​មាន​ទឹក​ភ្លោះ​ច្រើន គ្រូពេទ្យ​នឹង​ធ្វើ​ការ​ត្រួត​ពិនិត្យ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ដោយ​​ព្យាបាល គឺ​មាន​ភាព​ខុសគ្នា អាស្រ័យ​លើ​មូលហេតុ និង​កម្រិត​ធ្ងន់​ធ្ងរ​នៃ​បញ្ហា។

    អត្ថបទគួរអាន៖

    ទឹក​ភ្លោះ​ច្រើន កម្រិត​ស្រាល​ មាន​រោគ​សញ្ញា​តិច​តួច ឬ​គ្មាន​រោគ​សញ្ញា​អ្វី​ទាំង​អស់​ ខណៈ​ពេល​ទឹកភ្លោះ​ច្រើនធ្ងន់​ធ្ងរ​ អាច​បណ្តាល​ឲ្យ​​មាន​រោគ​សញ្ញា​មួយ​ចំនួន ដូច​ជា៖

    – ពិបាក​ដក​ដង្ហើម ជួន​កាល​ស្រីៗ​មាន​បញ្ហា​នេះ មិន​អាច​ដក​ដង្ហើម​បាន​ លុះ​ត្រា​តែ​ក្រោក​ឈរ។
    ហើម​ជើង ហើម​ពោះ
    – ការ​ផលិត​ទឹក​នោម​ថយ​ចុះ និង​រោគ​សញ្ញា​ផ្សេង​ទៀត​មាន​ ស្បូន​រីក​ធំ ហើយ​ពិបាក​ដឹង ឬ​ឮ​ចង្វាក់​បេះដូង​ទារក។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 18/08/2022
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត