brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ធ្លាប់ដឹងអត់ ស្រីៗ​ពពោះមួយចំនួន​អាចប្រឈមជំងឺខ្លាញ់រុំថ្លើម?

ជំងឺខ្លាញ់រុំថ្លើមពេលពពោះកើតឡើងនៅពេលមានខ្លាញ់ច្រើននៅក្នុងកោសិកាថ្លើមលើស្រ្តីពពោះ។ ជំងឺនេះកម្រកើតមាន តែអាចបង្កគ្រោះថ្នាក់ដល់ម៉ាក់ៗ និងកូនក្នុងផ្ទៃ ប្រសិន​បើ​ព្យាបាលមិនទាន់ពេល។ ម៉ាក់ៗ​ណាខ្លះអាចមានហានិភ័យ​ក្នុងការកើត​ជំងឺខ្លាញ់​រុំថ្លើម​ពេលពពោះ ហើយបញ្ហា​នេះ មានអាកាៈ និងរោគសញ្ញាអ្វីខ្លះ?

ធ្លាប់ដឹងអត់ ស្រីៗ​ពពោះមួយចំនួន​អាចប្រឈមជំងឺខ្លាញ់រុំថ្លើម?

អ្នកវិទ្យាសាស្រ្តមិនទាន់ដឹងពីហេតុផលពិតប្រាកដដែលបណ្តាលឱ្យម៉ាក់ៗមានខ្លាញ់រុំថ្លើមពេលពពោះទេ ប៉ុន្តែតាមការស្រាវជ្រាវបានបង្ហាញថា ខ្លាញ់​រុំថ្លើមពេលពពោះ​អាចជា​បញ្ហា​តំណពូជដែលជះឥទ្ធិពលដល់ដំណើរការថ្លើមក្នុងការបំបែកខ្លាញ់។

ជាធម្មតា ថ្លើមបំបែកទ្រីគ្លីសេរីត (ខ្លាញ់) និងអាស៊ីដខ្លាញ់ ប៉ុន្តែថ្លើមរបស់​ស្រ្តី​​ពពោះ​មួយ​ចំនួន​មិនអាចបំបែកខ្លាញ់ និងអាស៊ីដខ្លាញ់បានទេ ដូច្នេះបណ្តាលឱ្យមានខ្លាញ់​ច្រើន​នៅ​ក្នុងកោសិកាថ្លើម។

ម៉ាក់ៗដែលមានហានិភ័យមានខ្លាញ់រុំថ្លើមពេលពពោះគឺ​៖

  • ពពោះលើកដំបូង
  • ពពោះកូនភ្លោះ ២ ឬច្រើន
  • ពពោះកូនប្រុស
  • ពពោះទាំងមិនគ្រប់គីឡូ

ជាទូទៅ ជំងឺខ្លាញ់រុំថ្លើមពេលពពោះកើតឡើងក្នុងអំឡុងសប្តាហ៍ទី ៣៥ ឬ៣៦ ហើយមានអាការៈ និងរោគសញ្ញាដូចជា៖

ឈឺក្បាលពេលពពោះ

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

គ្រូពេទ្យនឹងធ្វើរោគវិនិច្ឆ័យជំងឺខ្លាញ់រុំថ្លើមពេលពពោះដោយ៖

  • ពិនិត្យមើល ឬសាកសួរពីប្រវត្តិសុខភាពរបស់ម៉ាក់ៗ
  • ធ្វើការពិនិត្យរាងកាយម៉ាក់ៗ
  • ច្រិបជាលិកាថ្លើមដើម្បីយកទៅពិនិត្យក្រោមមីក្រូទស្សន៍
  • អេកូថ្លើម
  • ស្កេន CT

ប្រសិនបើម៉ាក់ធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺខ្លាញ់រុំថ្លើមពេលពពោះ គ្រូពេទ្យនឹង​សម្រាល​ទារកឱ្យលឿនតាមដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយហានិភ័យ​សុខភាព​លើម៉ាក់ៗ និងទារក។

ម៉ាក់ៗអាចត្រូវការការថែទាំយ៉ាងយកចិត្តទុកដាក់រយៈពេលច្រើនថ្ងៃបន្ទាប់ពីការសម្រាលរួចរហូតដល់ស្ថានភាពប្រសើរឡើង។ ភាគច្រើន មុខងារ​ថ្លើមរបស់ម៉ាក់ៗ​នឹង​ត្រលប់​មកធម្មតាវិញក្នុងរយៈពេលពីរបីសប្តាហ៍​ក្រោយពីសម្រាលរួច។

ជំងឺខ្លាញ់រុំថ្លើមពេលពពោះអាចបណ្តាលឱ្យម៉ាក់ៗ និងគភ៌មានបញ្ហាសុខភាពដូចជា ខ្សោយ​ថ្លើម ធ្លាក់ឈាមធ្ងន់ធ្ងរ ខ្សោយតម្រងនោម ឬឆ្លងមេរោគធ្ងន់ធ្ងរ និង​អាច​បណ្តាល​ឱ្យមានគ្រោះថ្នាក់ដល់ជីវិត ប្រសិនបើមិន​បានព្យាបាលទាន់ពេល។

គួរអាន៖

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ សុខ វណ្ណ · កែ 07/02/2022