អាមេរិកតេស្ដវ៉ាក់សាំងប្រឆាំងវីរុស COVID-19 មួយប្រភេទទៀតសប្ដាហ៍នេះ

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 11/05/2020
Share now

ក្រុមហ៊ុន​បច្ចកវិទ្យាជីវសាស្ត្រ​នៅ​ទី​ក្រុង Pennsylvania សហរដ្ឋអាមេរិក​ដែល​ទទួល​មូលនិធិពីលោក Bill Gate រៀប​នឹង​ចាប់ផ្ដើមតេស្ដ​វ៉ាក់សាំងប្រឆាំងវីរុស COVID-19 មួយប្រភេទទៀត​ទៅ​លើ​អ្នក​ស្ម័គ្រ​ចិត្ត​នៅ​សប្តាហ៍​នេះ​ ក្រោយពី​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​តេស្ដ​សាកល្បងរួច​មក​។​

អ្នក​ស្រាវជ្រាវ​គម្រោង​ចាប់ផ្ដើម​ចាក់វ៉ាក់សាំង​លើ​​អ្នកស្ម័គ្រចិត្ត​ដំបូង​កាលពី​ថ្ងៃ​ទី៦ ខែមេសា។ វ៉ាក់សាំង​សាកល្បង​នេះ​បង្កើត​ដោយ​ក្រុមហ៊ុន Inovio។ វ៉ាក់សាំង​នេះ​ជា​វ៉ាក់សាំង​ទី២​ដែល​បាន​ចាប់ផ្ដើម​តេស្ដ​សាកល្បង​ទៅលើ​មនុស្ស​នៅ​សហរដ្ឋ​អាមេរិក។ វ៉ាក់សាំង​ទី១​បាន​ចាប់ផ្ដើម​ការ​តេស្ដ​សាកល្បង​កាល​ពី​ពាក់​កណ្ដាល​ខែមីនា។

អត្ថបទពាក់ព័ន្ធ៖

សម្រាប់​ការ​តេស្ដ​វ៉ាក់សាំង​លើក​ទី​២​នេះ​ដែរ ក្រុមហ៊ុន​មាន​អ្នក​ស្ម័គ្រ​ចិត្ត​ចូលរួម​៤០នាក់​ដែល​សុទ្ធ​តែ​មានសុខភាព​ល្អ។ អ្នក​ស្ម័គ្រ​ចិត្ត​នីមួយៗ​ត្រូវ​ចាក់​វ៉ាក់សាំង​២ដង​ក្នុង​ចន្លោះពេល​៤សប្ដាហ៍។ ក្រុមហ៊ុន Inovio សង្ឃឹមថា​នឹង​ទទួល​បាន​លទ្ធផល​លឿន​នៅ​ចុង​រដូវក្តៅ​នេះ ហើយ​ប្រសិនជា​លទ្ធផល​នៃ​វ៉ាក់សាំង​ចេញ​មក​វិជ្ជមាន ក្រុមហ៊ុន​នឹង​ចាប់ផ្តើម​សិក្សា​លម្អិត​ទៅ​លើ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង។

ក្រុមហ៊ុន Inovio ក៏​បាន​បន្ថែម​ទៀត​ថា​នឹង​បង្កើន​ការ​ផលិត​វ៉ាក់សាំង​ដោយ​មាន​គោលដៅ​រហូតដល់​១លាន​វ៉ាក់សាំង​នៅ​ចុង​ឆ្នាំ​២០២០​ដែល​អាច​ប្រើ​សម្រាប់​តេស្ដ​សាកល្បង​ ឬប្រើ​ក្នុង​ស្ថានភាព​អាសន្ន។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"
    ប្រភព

    អ្នកអាចចូលចិត្ត

    អាមេរិកអ្នកស្លាប់ដោយ COVID-19 ឡើងជាង១សែននាក់ លើសការរំពឹងទុក​របស់លោកត្រាំ

    COVID-19 - នៅ​សហរដ្ឋអាមេរិក​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ COVID-19 ច្រើន​ជាង​១០០ ០០០នាក់​ និង​អ្នក​ឆ្លង​១,៦៩លាន​នាក់​ក្នុង​រយៈពេល​មិន​ដល់​៤​ខែ​ផង...

    ត្រួតពិនិត្យដោយ ទូច សុខា
    ដោយ ថាត់ រ័ត្នមូនីតា

    ក្រុមគ្រូពេទ្យនៅអឺរ៉ុបប្រឈមនឹងជំងឺផ្លូវចិត្តដោយសារ COVID-19

    គ្រូពេទ្យមានជំងឺផ្លូវចិត្តដោយ​ COVID-19 - តាំង​ពី​មាន​ការ​ផ្ទុះ​ឡើង​ជំងឺ COVID-19 កាល​ពី​ធ្នូ និង​មាន​ការ​រាលដាល​ជុំវិញ​ពិភពលោក​រួមទាំង​មាន​អ្នក​ស្លាប់​

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ថាត់ រ័ត្នមូនីតា

    នាយករដ្ឋមន្ត្រីអនុញ្ញាតឲ្យពលរដ្ឋខ្មែរចង់វិលចូលស្រុក ពុំចាំបាច់មានវិញ្ញាបនប័ត្របញ្ជាក់សុខភាព

    COVID-19-នៅ​ថ្ងៃ​នេះ​ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច ហ៊ុនសែន បាន​ប្រកាស​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​កាន់​លិខិត​ឆ្លង​ដែន​កម្ពុជា ហើយ​ដែល​កំពុង​ធ្វើ​ដំណើរ ឬ​មា...

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ ទ្រី រ៉ាវី

    អង់គ្លេសអនុញ្ញាតជាផ្លូវ​ការឲ្យប្រើថ្នាំ remdesivir ​ព្យាបាលអ្នកជំងឺ​ COVID-19

    COVID-19 - ប្រទេស​អង់គ្លេស​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ថ្នាំ remdesivir ដែល​អាច​បន្ថយ​រយៈពេល​ក្នុង​ការ​ជា​សះស្បើយ​របស់​អ្នក​ជំងឺ COVID-19 ...

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ថាត់ រ័ត្នមូនីតា

    អត្ថបទគួរអាន

    COVID-19

    ទាហានមួកខៀវកម្ពុជាម្នាក់ ស្លាប់ដោយសារជំងឺ COVID-19 នៅប្រទេសម៉ាលី

    ត្រួតពិនិត្យដោយ ជីព ចិត្ត
    ដោយ ដេត ធន្នី
    ចេញផ្សាយថ្ងៃទី 30/05/2020
    COVID-19

    ព្រឹកនេះរកឃើញអ្នកផ្ទុក COVID-19 ១ ករណីថ្មីទៀត និងជាសះស្បើយ ១ នាក់

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ ទ្រី រ៉ាវី
    ចេញផ្សាយថ្ងៃទី 30/05/2020
    ថ្នាំវីរុស COVID-19

    ការសិក្សា៖ ថ្នាំ Hydroxychloroquine អាចបង្កើនគ្រោះថ្នាក់ស្លាប់លើអ្នកជំងឺ COVID-19 មានមហារីក

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ថាត់ រ័ត្នមូនីតា
    ចេញផ្សាយថ្ងៃទី 29/05/2020
    អត់ឃ្លាន COVID-19

    UN៖ ​មនុស្សជាង ២៦០ លាននាក់អាចជួបវិបត្តិអត់ឃ្លានធ្ងន់ធ្ងរ​នៅដំណាច់ឆ្នាំ ២០២០ ដោយសារ COVID-19

    ត្រួតពិនិត្យដោយ ជីព ចិត្ត
    ដោយ ទូច សុខា
    ចេញផ្សាយថ្ងៃទី 28/05/2020