មនុស្សមួយចំនួនធំ ជាពិសេសគឺយុវវ័យ ចូលចិត្តអាហារដែលមានជាតិហឹរៗ ហើយអ្នកខ្លះវិញអាចញ៉ាំម្ទេសបានរហូតដល់ទៅ ៤-១០គ្រាប់ឯណោះ។ តើការញ៉ាំម្ទេសច្រើន ហើយជាតិក្តៅដែលបណ្តាលមកការញ៉ាំហឹរ អាចធ្វើឲ្យរលាកក្រពះបានទេ?
មនុស្សមួយចំនួនធំ ជាពិសេសគឺយុវវ័យ ចូលចិត្តអាហារដែលមានជាតិហឹរៗ ហើយអ្នកខ្លះវិញអាចញ៉ាំម្ទេសបានរហូតដល់ទៅ ៤-១០គ្រាប់ឯណោះ។ តើការញ៉ាំម្ទេសច្រើន ហើយជាតិក្តៅដែលបណ្តាលមកការញ៉ាំហឹរ អាចធ្វើឲ្យរលាកក្រពះបានទេ?

ទាក់ទងនឹងបញ្ហានេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានប្រាប់ឲ្យដឹងថា បាទ ពិតណាស់ថា ការញ៉ាំហឹរខ្លាំងអាចបណ្តាលឲ្យមានការរលាកក្រពះបានពិតមែន។ លោកវេជ្ជបណ្ឌិត បានបញ្ជាក់ឲ្យដឹងទៀតថា ប្រសិនបើមានប្រវត្តិរលាកពីមុនដោយការញ៉ាំហឹរខ្លាំងញឹកញាប់ ហើយនៅតែបន្តញ៉ាំអាចប្រឈមនឹងការយកើតជំងឺដំបៅក្រពះ ជាពិសេស ចំពោះអ្នកដែលមានជំងឺឈឺក្រពះស្រាប់ កាន់តែប្រឈមនឹងការដំបៅក្រពះនេះ។
បន្ថែមពីលើនេះ លោកវេជ្ជបណ្ឌិត បានបន្តឲ្យដឹងថា ដើម្បីកាត់បន្ថយហានិភ័យក្នុងការកើតបញ្ហារលាកក្រពះ ឬបើធ្ងន់ធ្ងរ ដំបៅក្រពះ គួរកាត់បន្ថយការញ៉ាំហឹរខ្លាំង មកញ៉ាំធម្មតាវិញ ឬបើអាចគួរឈប់ញ៉ាំហឹរ ឬញ៉ាំហឹរយូរៗម្តងបានហើយ។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕