backup og meta

ភ្លេចៗខ្លួន ទម្លាប់ទាំងនេះអាចធ្វើឲ្យដុះក្បាលពោះបាន

ភ្លេចៗខ្លួន ទម្លាប់ទាំងនេះអាចធ្វើឲ្យដុះក្បាលពោះបាន

ក្បាល​ពោះធំ ឬ​ដុះ​ក្បាល​ពោះ​ ពិបាក​ក្នុង​ការ​សម្រក ហើយ​ក៏​អាច​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ដែរ ​ដូចជា កើតជំងឺបេះដូង និងសរសៃឈាម ទឹកនោមផ្អែម​ជាដើម។ ក្រៅពី​ចំណី​អាហារ​ដែល​យើង​ញ៉ាំ  ទម្លាប់​ប៉ុន្មាន​ខាង​ក្រោម​នេះ សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​ក្បាល​ពោះ​ដុះ​កាន់​តែ​ធំ។

១.ញ៉ាំ​រហូត​មិន​ឈប់

គ្នា​យើង​ច្រើន​គឺអាច​មាន​ទម្លាប់​នេះ ឬ​អាច​ហៅ​បាន​ថា ទម្លាប់​ញ៉ាំ​កំដរ​ការអផ្សុក​ក៏បាន។ ការ​ញ៉ាំ​មិន​ឈប់​នេះ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ដុះ​ក្បាល​ពោះ​ទេ តែ​វា​បន្ថែម​កាឡូរី​កាន់​តែ​ច្រើន​ទៅ​ក្នុង​រាងកាយ​របស់​យើង។ ដូច​នេះ គួរ​ប្តូរ​ទម្លាប់​អផ្សុក​មាត់​នេះ ដោយ​ញ៉ាំ​អាហារ​ពេល​ឲ្យ​ឆ្អែតៗ ឬ​គួរ​ប្តូរ​មក​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ជំនួស​វិញ។

២.បង្អត់អាហារ

អ្នក​ខ្លះ​ចង់​ឆាប់​ស្គម ឬ​ឆាប់​ស្រក​ក្បាល​ពោះ​សុខ​ចិត្ត​បង្អត់​អាហារ​ខ្លួន​ឯង តែ​វា​កាន់​តែ​ធ្វើ​ឲ្យ​ធាត់ និង​អាច​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់​ធ្ងរ​ទៀត​ផង។ ការ​បង្អត់​អាហារ​ខ្លួន​ឯង​នេះ ធ្វើ​ឲ្យ​ការ​រំលាយ​អាហារ​ថយ​ចុះ និង​ធ្វើ​ឲ្យ​រាង​កាយ​ដុត​បំផ្លាញ​កាឡូរី​បាន​តិច​ទៀត​ផង។ កញ្ញា ឆឹង ច័ន្ទ​មុន្នីរស្មី ជា​ម៉ូដែល​មួយ​រូប បាន​ចែក​រំលែក​ថា ក្រៅពី​ការ​បង្អត់​អាហារ យើង​គួរ​ញ៉ាំ​អាហារ​តាម​ពេល​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុង​បរិមាណ​សមរម្យ​វិញ ហើយ​ហាត់​ប្រាណ​ទើប​មិន​ប៉ះពាល់​ដល់​សុខភាព និងអាច​បំផ្លាញ​ក្បាល​ពោះ​ធំ​បាន។

អត្ថបទពាក់ព័ន្ធ៖

៣.ញ៉ាំ​ទឹក​ក្រូច​ច្រើន

បើ​ញ៉ាំ​ទឹក​ក្រូច​១កំប៉ុង/ថ្ងៃ ជាពិសេស​ចំពោះ​យុវវ័យ ច្បាស់​ណាស់​ថា ក្បាល​ពោះ​កាន់​តែ​ដុះ​ធំ​ទៅៗ ហើយ​អាច​ប៉ះពាល់​ដល់​សុខភាព​ទៀត​ផង។ អង្គការ​សុខភាព​ពិភព​លោក (WHO)​ បាន​ឲ្យ​ដឹង​ថា ទឹក​ក្រូច​កំប៉ុង​ពោរពេញ​ទៅ​ដោយ​ជាតិ​ស្ករ​ដែល​មិន​ល្អ​ចំពោះ​សុខភាព វា​អាច​បង្កើន​ហានិភ័យ​ក្នុង​ការ​កើត​ជំងឺ​ផ្សេងៗ ហើយ​ក៏​អាច​ធ្វើ​ឲ្យ​កើត​ជំងឺធាត់​លើស​ទម្ងន់​បាន​ផងដែរ។

៤.ញ៉ាំទឹក​តិច​ពេក

ការ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​ក្នុង​មួយ​ថ្ងៃ គឺ​សំខាន់​ណាស់​ចំពោះ​រាង​កាយ វា​មិន​ត្រឹម​តែ​ជួយ​កម្ចាត់​ជាតិ​ខ្លាញ់​ដែល​នៅ​សេស​សល់​ក្នុង​រាង​កាយ​ប៉ុណ្ណោះ​ទេ វា​ក៏​ជួយ​រក្សា​ជាតិ​ទឹក និង​ទប់​ទល់​បញ្ហា​ទល់​លាមក និង​ហើម​ពោះ​ដែរ។ ដូច​គ្នា​នេះ​ដែរ ការ​ញ៉ាំ​ទឹក​បាន​ត្រឹម​ត្រូវ ក៏​ជួយ​ឲ្យ​យើង​មិន​សូវ​ឃ្លាន​ផ្តេស​ផ្តាស​ធ្វើ​ឲ្យ​ធាត់​ដុះ​ក្បាល​ពោះដែរ។

៥.ចូលចិត្ត​ញ៉ាំ​អាហារ​យប់ៗពេក

ដូច​ផ្នែក​ផ្សេង​ទៀត​នៃ​រាង​កាយ​ដែរ ប្រព័ន្ធ​រំលាយ​អាហារ​ចាំបាច់​ត្រូវ​សម្រាក​នៅ​ពេល​យប់។ នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​នៅ​ពេល​​យប់ៗពេក រាង​កាយ​នឹង​មិន​ដុត​បំផ្លាញ​កាឡូរី​បាន​ល្អ​ទេ ជាហេតុ​ធ្វើ​ឲ្យ​យើង​ធាត់​បាន និង​មាន​ផល​ពិបាក​ក្នុង​ការ​សម្រក​វិញ។​

អត្ថបទពាក់ព័ន្ធ៖

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

07/05/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ញុាំទឹកប​ន្លែផ្លែឈើកៀបបណ្តាលឱ្យឡើងជាតិស្ករក្នុងឈាម?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 07, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម