តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ថ្នាំសម្រកឆាប់ស្រក មានផ្ទុកសារធាតុមិនល្អ ១ នេះ ប៉ះពាល់សុខភាពធ្ងន់ធ្ងរ

    ថ្នាំសម្រកឆាប់ស្រក មានផ្ទុកសារធាតុមិនល្អ ១ នេះ ប៉ះពាល់សុខភាពធ្ងន់ធ្ងរ

    បញ្ហា​ឡើង​ទម្ងន់​ធ្វើឲ្យ​មនុស្ស​ស្រី ឬ​ប្រុស​ពិបាក​ចិត្ត និង​ស្វះស្វែង​រក​មធ្យោបាយ ដើម្បី​ឲ្យ​បាន​រូបរាង​ស្គម​មក​វិញ។ ក្នុង​នោះ​វិធី​ដែល​ពេញ​និយម​មាន​ទាំង​ហាត់ប្រាណ តម​អាហារ ផឹក​ហ្វាយប៊ឺ តែ​វិធី​អស់​ទាំងនោះ​មាន​ប្រសិទ្ធភាព​យឺត ដូចនេះ​ការ​ជ្រើសរើស​ថ្នាំ​សម្រក​លេប​តាម​អនឡាញ គឺ​មាន​ច្រើន​បំផុត។

    ក្នុង​សេចក្ដី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​ហាមឃាត់​ផលិតផល​សម្រក​មួយ​ប្រភេទ​ដែល​គ្មាន​ចុះ​បញ្ជី និង​លេខ​ប្រវេទន៍​បាន​ឲ្យ​ដឹង​ថា កន្លង​មក​ក្រសួង​សុខាភិបាល​តែង​តែ​ពិនិត្យ​គុណភាព​ថ្នាំ​សម្រក​មួយ​ចំនួន​ឃើញ​ថា ផលិតផល​ដែល​មាន​សមត្ថភាព​សម្រក​ទម្ងន់​បាន​លឿន ជា​ទូទៅ​មាន​លួច​លាក់​ដាក់​សារធាតុ Sibutramine គឺជា​សារធាតុ​ហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​ក្នុង​វិស័យ​ឱសថសាស្ត្រ ព្រោះ​សារធាតុ​នោះ​ធ្វើឲ្យ​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​ដូចជា​ធ្វើឲ្យ​អ្នក​ប្រើប្រាស់​ប្រឈម​ហានិភ័យ​គាំង​បេះដូង និង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។

    ក្រសួង​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ហាម​ប្រើប្រាស់​ថ្នាំ ឬ​អ្វី​មួយ​ដែល​គ្មាន​ការ​អនុញ្ញាត និង​ទទួល​ស្គាល់​ត្រឹមត្រូវ​ពី​ក្រសួង​ពាក់ព័ន្ធ​នានា ព្រោះ​នាំឲ្យ​ខាតបង់​លុយកាក់ ប៉ះពាល់​សុខភាព ហើយ​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ទៀត​ផង។

    អត្ថបទពាក់ព័ន្ធ

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Try Ravi កែសម្រួល​ចុងក្រោយ 21/04/2020
    ត្រួតពិនិត្យដោយ ដេត ធន្នី
    Next article: