៤- បាយ និងជម្រើសផ្សេងទៀត
បាយ មានបរិមាណកាឡូរីខ្ពស់ ដែលរាងកាយក្មេងៗវ័យជំទង់ ជាធម្មតាត្រូវការខ្លាំងបំផុត។ ប្អូនៗវ័យជំទង់ គួរញ៉ាំបាយ ៦-៧ ដង/ថ្ងៃ។ យ៉ាងណា នៅតែមានអាហារជាច្រើនអាចញ៉ាំជំនួសបាយបាន ដូចជា នំបុ័ង ប៉ាស្តា មី នុំប៊ីសស្គិត (Biscuits) ឬធញ្ញជាតិ ជាដើម។ លើសពីនេះ ត្រូវជ្រើសរើសយកធញ្ញជាតិទាំងមូល ដើម្បីទទួលបានជាតិសរសៃច្រើន អាចជួយបង្កើនសុខភាពប្រព័ន្ធរំលាយអាហារដំណើរការបានល្អ។
ចង់គណនា BMR ចុចទីនេះ!
ចង់គណនា BMI ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
៥- បន្លែ និងផ្លែឈើ
បន្លែ ផ្លែឈើ ជាប្រភពនៃសារធាតុរ៉ែ និងសារធាតុចិញ្ចឹម ល្អបំផុតសម្រាប់ទ្រទ្រង់ និងការលូតលាស់របស់រាងកាយ។ បន្លែ គឺមានច្រើនប្រភេទ សុទ្ធសឹងតែគួរឲ្យចង់ញ៉ាំ ដូចជា បន្លែស្លឹកបៃតង (អាចផ្តល់សារជាតិ ហ្វូលីក) និងបន្លែពណ៌លឿង ពណ៌ទឹកក្រូច (ផ្តល់ជាតិបេតា Cototene) រីឯផ្លែឈើ មានពពួកផ្លែក្រូច ក៏ជួយបង្កើនវីតាមីន C និងអាចការពារជំងឺមហារីកបានទៀតផង។

៦- ទឹក
គ្នាយើងភាគច្រើន តែងមើលរំលងសារៈសំខាន់របស់ទឹក។ ទឹក ដើរតួជាឧបករណ៍បន្សាបជាតិពុល បន្ទាប់ពីក្មេងៗបញ្ចេញសកម្មភាពនៅសាលារួច។ ជាតិហ្គាសក្នុងភេសជ្ជៈ ឬភេសជ្ជៈមានជាតិអាល់កុល ប្រហែលជាផ្តល់កាឡូរី និងជាតិពុលច្រើនជាងមុន ក្នុងរាងកាយយើង ហេតុនេះផឹកទឹកឲ្យបានច្រើន អាចកាត់បន្ថយជាតិពុលទាំងនោះ ចេញពីក្នុងខ្លួនយ៉ាងមានប្រសិទ្ធភាព។
អត្ថបទគួរអាន៖
៧- អាហារចិញ្ចឹមផ្សេងៗទៀត
– ជាតិដែក (Iron)៖ ជាតិដែក មានសារៈសំខាន់ណាស់សម្រាប់ក្មេងស្រីអំឡុងពេលគ្រប់ការ ព្រោះក្មេងស្រីអាចទទួលរងភាពស្លេកស្លាំង ដោយសារដំណើរនៃការមករដូវ។ សាច់គ្មានខ្លាញ់ ជាប្រភពជាតិដែក ដ៏សម្បូរបែប ក៏ជារបបអាហារសក្តិសមសម្រាប់ក្មេងស្រីជំទង់ផងដែរ។ ថ្នាំគ្រាប់ជាតិដែក គួរតែលេបបន្ថែមអំឡុងពេលពេញវ័យ ដើម្បីផ្តល់ជាតិដែកឲ្យបានគ្រប់គ្រាន់។
– ស័ង្កសី (Zinc)៖ សារជាតិចិញ្ចឹមចាំបាច់មួយនេះ មានក្នុងគ្រាប់ធញ្ញជាតិ សាច់គ្មានខ្លាញ់ សាច់សត្វស្លាប (យកស្បែកចេញ) និងអាហារជាច្រើនទៀត។ ក្មេងប្រុសពេញវ័យ ត្រូវការស័ង្កសីប្រមាណ ១១ មិលី្លក្រាម/ថ្ងៃ ខណៈក្មេងស្រីត្រូវការត្រឹមប្រមាណ ៩ មិលីក្រាមប៉ុណ្ណោះ។
– អាស៊ីដហ្វូលីក (Folate)៖ អាស៊ីដហ្វូលីក (វិតាមីន B) ជួយការពារភាពស្លេកស្លាំង និងការលូតលាស់របស់កោសិកា។ កង្វះវិតាមីន B អាចបណ្តាលឲ្យមានជំងឺបាក់ទឹកចិត្ត វិកលចរិក ខ្សោយមុខងារចង់ចាំ និងវង្វេងវង្វាន់។ សារជាតិចិញ្ចឹមមួយនេះ មិនអាចខ្វះបានក្នុងរបបអាហាររបស់ក្មេងៗឡើយ។ អាស៊ីដហ្វូលីក មាននៅក្នុងបន្លែស្លឹកបៃតង ផ្ទី ពពួកផ្លែក្រូច សណ្តែកលីង និងនំបុ័ង ក៏ដូចជាគ្រាប់ស្រូវសាលីទាំងមូលជាដើម។