brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

របបអាហារសំខាន់ៗជួយបង្កើនម៉ាសសាច់ដុំរាងកាយ

ចង់បានរាងកាយមាំមួន សាច់ដុំល្អ បើពឹងផ្អែកលើការហាត់ប្រាណ និងលេងកីឡា គឺមិនទាន់គ្រប់គ្រាន់នោះទេ​ តែត្រូវពឹងផ្អែកលើរបបអាហារចូលរួមផងដែរ ដូច្នេះត្រូវមកស្គាល់របបអាហារដើម្បីជំនួយបន្ថែម។

របបអាហារសំខាន់ៗជួយបង្កើនម៉ាសសាច់ដុំរាងកាយ

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

១.ស៊ុត

ស៊ុតជាអាហារដែលសម្បូរទៅដោយប្រូតេអ៊ីន និងខ្លាញ់សុខភាព លើសពីនោះក៏មានវីតាមីន B មកជាមួយទៀតផង។ ប្រូតេអ៊ីនអាចជួយបង្កើតអាមីណូអាស៊ីត ហើយក៏ជាផ្នែកមួយសំខាន់ជួយបង្កើតការលូតលាស់របស់សាច់ដុំ។ ចំណែកវីតាមីន B ជួយសម្រួលចលនាមុខងាររបស់សាច់ដុំ។ ញ៉ាំស៊ុតឲ្យបាន១គ្រាប់ក្នុងមួយថ្ងៃ ជួយឲ្យសាច់ដុំរាងកាយរឹងមាំល្អ។

២.សាច់ត្រី

សាច់ត្រីក៏មានចំណែកជួយបង្កើនការលូតលាស់សាច់ដុំផងដែរ។ ព្រោះសាច់ត្រីសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា៣ ជំនួយដល់សរសៃឈាម និងបង្កើនការលូតលាស់កោសិកាសាច់ដុំ។ សាច់ត្រីដែលយើងអាចញ៉ាំមានដូចជា ពពួកត្រីទឹកសាប ត្រីធូណា សាល់ម៉ុន និងពពួកកូនត្រីល្អិត។

៣.សាច់គ្មានខ្លាញ់

ពពួកសាច់ដែលគ្មានខ្លាញ់ សម្បូរប្រូតេអ៊ីនក៏ជំនួយការលូតសាច់ដុំផងដែរ។ សាច់ទាំងនោះមានដូចជា សាច់ចំឡកជ្រូក សាច់គោ និងសាច់ទ្រូងមាន់ជាដើម។ ញ៉ាំសាច់ឲ្យបានជាប្រចាំ ជួយបង្កើនការលូតលាស់សាច់ដុំ និងជំនួយថាមពលផងដែរ។

៤.ទឹកដោះស្រស់

ទឹកគោស្រស់សម្បូរទៅដោយប្រូតេអ៊ីន និងវីតាមីនចម្រុះមានអត្ថប្រយោជន៍ដល់ការរាងកាយ បង្កើនការលូតលាស់បានល្អ។ ការសិក្សាបានបង្ហាញថា ពេលវេលាល្អបំផុតដែលគួរញ៉ាំទឹកដោះគោស្រស់ ដើម្បីបង្កើនការលូតលាស់សាច់ដុំគឺនៅក្រោយពេល ឬ មុនពេលហាត់ប្រាណ ឬលេងកីឡា។

៥.គ្រាប់ធញ្ញជាតិ

ដូចគ្នាផងដែរ ពពួកគ្រាប់ធញ្ញជាតិក៏ជួយបង្កើនការលូតលាស់ដល់សាច់ដុំ។ គ្រាប់ធញ្ញជាតិដែលយើងអាចញ៉ាំបានមានដូចជា គ្រាប់អាល់ម៉ុន គ្រាប់ផ្កាឈូករ័ត្ន និង គ្រាប់ល្ពៅជាដើម។

៦.បន្លែផ្លែឈើ

ចង់បានសាច់ដុំល្អ ត្រូវញ៉ាំសាច់ និង ហាត់ប្រាណ ឬហាត់កីឡា ប៉ុន្ដែក៏មិនអាចភ្លេចញ៉ាំបន្លែផ្លែឈើផងដែរ ព្រោះអាហារទាំងពីរប្រភេទ សម្បូរទៅពពួកវីតាមីន អាស៊ីតខ្លាញ់ និងជាតិរ៉ែជំនួយរាងកាយ។ យើងអាចញ៉ាំបានពពួកបន្លែស្រស់ៗ ដូចជា ការ៉ុត ស្ពៃពួយឡេង ខាត់ណាខៀវ និង ប៉េងបោះ។ ចំណែកផ្លែឈើវិញមានដូចជា ពពួកផ្លែក្រូច ទំពាំងបាយជូរ ល្មុត ល្ហុងទុំ និងផ្លែប៉ោមជាដើម។

របបអាហារ

អត្ថបទគួរអាន៖

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ អឿ អ៊ុយ · កែ 16/03/2023