យោងតាមសមាគមជំងឺបេះដូងអាមេរិក ស្រីៗញ៉ាំយ៉ាអួ ចាប់ពី ៥ដងក្នុងមួយសប្តាហ៍ឡើងទៅ គឺអាចកាត់បន្ថយហានិភ័យជំងឺលើសឈាមបានដល់ទៅ ២០%។ យ៉ាងណា នៅពេលទៅទិញយ៉ាអួ ត្រូវប្រាកដថា យ៉ាអ៊ួមានជាតិស្ករតិច គឺកាន់តែល្អសម្រាប់សុខភាពយើង។
Oatmeal ជាប្រភពនៃអាហារកាកសរសៃ គ្មានជាតិខ្លាញ់ និងជាតិសូដ្យូមទៀត ដែលសុទ្ធសឹងអាចជួយរក្សាសម្ពាធឈាមបានល្អ។ ញ៉ាំអាហារ Oatmeal នៅពេលព្រឹក ជាវិធីរៀបចំរបបអាហារល្អបំផុតសម្រាប់យើង។ យ៉ាងណា ញ៉ាំ Oatmeal នៅពេលយប់ គឺពេញនិយមខ្លាំង ដូចគ្នាទៅនឹងញ៉ាំពេលព្រឹកដែរ។
៦- ចេក
ដូចលើកឡើងខាងដើម ញ៉ាំអាហារសម្បូរជាតិប៉ូតាស្យូម គឺល្អជាងញ៉ាំអាហារបំប៉នទៅទៀត។ ហាន់ចេកជាចំណិតៗ លាយជាមួយធញ្ញជាតិ Cereal ឬ Oatmeal កាន់តែជួយរាងកាយទទួលបានជាតិប៉ូតាស្យូមច្រើនមួយកម្រិតទៀត។ ចំពោះអាហារពេលព្រឹក អាចញ៉ាំចេកមួយផ្លែ ជាមួយស៊ុតស្ងោរមួយគ្រាប់ មិនត្រឹមតែល្អទេ ថែមទាំងចំណេញពេលទៅធ្វើការថែមទៀត។
៧- ពពួកត្រីសម្បូរអាស៊ីដអូមេហ្គា ៣
ត្រី ជាអាហារសម្បូរទៅដោយប្រូតេអ៊ីនគ្មានជាតិខ្លាញ់ ក្នុងនោះរាប់បញ្ចូលទាំងត្រីសាបាក់ និងត្រីសាល់ម៉ុន ដែលសុទ្ធសឹងជាត្រីសម្បូរទៅដោយអាស៊ីដខ្លាញ់អូមេហ្គា ៣ អាចជួយបញ្ចុះសម្ពាធឈាមបានល្អ កាត់បន្ថយការរលាក និងកាត់បន្ថយកម្រិតខ្លាញ់ទ្រីគ្លីស៊ីរីត (triglycerides)។ លើសពីនេះ ត្រី Trout (ស្រដៀងត្រីព្រួល) ក៏ជាប្រភពនៃវីតាមីន D ខណៈលើកលោកនេះ កម្រនឹងមានអាហារដែលមានផ្ទុកវីតាមីន D ខ្លាំងណាស់ ស្របពេលអ័រម៉ូនដែលបំប្លែងពីវីតាមីន D មាននាទីជួយបញ្ចុះសម្ពាធឈាមបានល្អ។

៨- គ្រាប់ធញ្ញជាតិ
គ្រាប់ធញ្ញជាតិគ្មានជាតិអំបិល គឺសម្បូរជាតិប៉ូតាស្យូម ម៉ាញ៉េស្យូម និងសារធាតុរ៉ែផ្សេងទៀត ដែលត្រូវគេជឿថា អាចកាត់បន្ថយសម្ពាធឈាមបាន។
៩- ខ្ទឹមស និងពពួកជីរ
ការវាយតម្លៃមួយពីស្ថាប័នTrusted Source នៅអាមេរិក បានកត់សម្គាល់ឃើញថា ខ្ទឹមស អាចកាត់បន្ថយសម្ពាធឈាម បង្កើនកម្រិតសារធាតុអុកស៊ីនីទ្រិកក្នុងរាងកាយ ដោយសារធាតុនេះ ជួយឲ្យសរសៃឈាមរីកបានល្អ ធ្វើឲ្យសរសៃឈាមអាក់ទែរីកធំ ជាមូលហេតុនាំឲ្យសម្ពាធឈាមធ្លាក់ចុះ។
១០- សូកូឡាខ្មៅ
ការសិក្សាមួយធ្វើឡើងអំឡុងឆ្នាំ ២០១៥ រកឃើញថា ញ៉ាំសូកូឡាខ្មៅ មានទំនាក់ទំនងទៅនឹងការកាត់បន្ថយហានិភ័យជំងឺសរសៃឈាមបេះដូង (CVD)។ ការសិក្សាលើកឡើងថា ញ៉ាំសូកូឡាខ្មៅ ១០០ ក្រាម/ថ្ងៃ ជួយឲ្យហានិភ័យជំងឺសរសៃឈាមបេះដូងកាន់តែទាប។
១១- ប្រេងអូលីវ
ប្រេងអូលីវ ត្រូវចាត់ទុកជាខ្លាញ់ល្អសម្រាប់សុខភាព ព្រោះវាផ្ទុកសារធាតុ Polyphenols ដែលជាសារធាតុប្រយុទ្ធនឹងការរលាក ដែលជាមូលហេតុជួយកាត់បន្ថយសម្ពាធឈាម។
១២- ផ្លែទទឹម
ទទឹម ជាផ្លែឈើល្អសម្រាប់សុខភាព អាចញ៉ាំភ្លាមៗ ឬចម្រាញ់ជាទឹកទទឹមស្រស់។ ការសិក្សាមួយផ្តោតទៅលើការផឹកទឹកផ្លែទទឹមស្រស់ មួយពែងក្នុងមួយថ្ងៃ ៤សប្តាហ៍ជាប់គ្នា ជួយធ្វើឲ្យឈាមធ្លាក់ចុះមួយរយៈខ្លីបាន។
ផឹកទឹកផ្លែទទឹមស្រស់នៅពេលព្រឹក មិនត្រឹមតែឆ្ងាញ់ទេ ថែមជួយឲ្យសុខភាពល្អ ប៉ុន្តែត្រូវប្រាកដថា មិនត្រូវថែមស្ករក្នុងទឹកទទឹមដែលយើងផឹកឡើយ ព្រោះអាចធ្វើឲ្យមានផលអវិជ្ជមានចំពោះសុខភាពយើងទៅវិញ។