ផ្លែនេះសម្បូរទៅដោយសារធាតុចិញ្ចឹម glutathione ដែលមាននាទីជួយកម្ចាត់ចោលសារធាតុពុល។
អត្ថបទពាក់ព័ន្ធ៖
៨- ប៉ោម
ផ្លែប៉ោមសម្បូរទៅដោយសារធាតុ pectin និងសារធាតុជាច្រើនទៀតដែលជួយសម្អាត និងកម្ចាត់ចោលសារធាតុពុលក្នុងពោះវៀនយើង។ ដោយហេតុនេះហើយ វាជួយបន្ធូរបន្ទុករបស់ថ្លើម ហើយអាចឲ្យថ្លើមកម្ចាត់ជាតិពុលផ្សេងៗបានយ៉ាងល្អទៀតផង។
៩- ក្រូច
ពពួកផ្លែក្រូច ដូចជា ក្រូចថ្លុង ក្រូចឆ្មារ ក្រូចពោធិ៍សាត់ និងក្រូចផ្សេងៗ សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន C។ ដោយហេតុនេះហើយ វាជួយថ្លើមសម្អាតសារធាតុពុលមួយចំនួនធំចេញពីរាងកាយ។ ត្រឹមទឹកក្រូចច្របាច់ស្រស់ៗមួយកែវ អាចជួយផលិតអង់ស៊ីមកម្ចាត់ជាតិពុលយ៉ាងច្រើន រួមទាំងសារធាតុនាំឲ្យកើតមហារីកទៀតផង។
១០- ប្រេងអូលីវ
ផ្លែអូលីវ គ្រាប់ flaxseed គឺអាចចម្រាញ់យកប្រេងសរីរាង្គបាន។ ប្រេងប្រភេទនេះគឺមានប្រយោជន៍សម្រាប់រាងកាយយើងណាស់ ព្រោះវាអាចចាប់យកសារធាតុពុលជម្រាបខ្លាញ់បាន។ នេះមានន័យថា វាចែករំលែកមុខងារចាប់យកជាតិពុលជាមួយថ្លើម។
១១- គ្រាប់ Walnuts
ធញ្ញជាតិប្រភេទនេះ សម្បូរទៅអាស៊ីតអាមីណេ អាជីនីន ដែលអាចជួយបន្សាយអាម៉ូញ៉ាក់។ ក៏មានសារធាតុ glutathione និងអូមេហ្កា៣ នៅក្នុងគ្រាប់ walnuts ដែរ។
១២- តែបៃតង
ជាភេសជ្ជៈដែលល្អសម្រាប់ថ្លើម ដោយសារសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម (catechins)។ គេជឿថា វាជួយដល់មុខងារថ្លើមយ៉ាងធំធេង និងមានប្រយោជន៍យ៉ាងច្រើន។ តែសូមចាំថា គឺតែបៃតងស្រស់មិនមែនជាសារធាតុចម្រាញ់ពីតែបៃតងទេ។ ក៏មានការសិក្សាខ្លះនិយាយថា ពពួកសារធាតុចម្រាញ់ពីតែបៃតងអាចធ្វើឲ្យផលអាក្រក់ដល់ថ្លើមទៅវិញផងដែរ។
ក្នុងករណីមានសំនួរឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា ធ្វើរោគវិនិច្ឆ័យឬ ធ្វើការព្យាបាលជូនទេ៕