home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ឧស្សាហ៍ញ៉ាំត្រីងៀត ត្រីឆ្អើរ ពេទ្យថា អាចកើតមហារីកក្រពះ

ឧស្សាហ៍ញ៉ាំត្រីងៀត ត្រីឆ្អើរ ពេទ្យថា អាចកើតមហារីកក្រពះ

មាន​មូល​ហេតុ​ជា​ច្រើន​ជំរុញ​ឲ្យ​យើង​កើត​ជំងឺ​មហារីក​ក្រពះ ក្នុងនោះ​ចំណី​អាហារ​ដើរ​តួនាទី​ឈាន​មុខ​គេ។ លោក​វេជជ្ជ​បណ្ឌិត អ៊ាវ សុខា ប្រធាន​ផ្នែក​ជំងឺ​មហារីក និង​ជំងឺ​ឈាម នៃ​មន្ទីរពេទ្យ​កាល់ម៉ែត អះ​អាង​ថា ការ​សិក្សា​វិទ្យាសាស្ត្រ​រក​ឃើញ​ថា​មាន​សាច់​ដែល​ខ្លោចៗ​ខ្លះ ដូច​ជា​ត្រីងៀត ត្រីឆ្អើរ ជាដើម​នោះ មាន​ផ្ទុកសារធាតុ​គីមី​ម្យ៉ាង ឈ្មោះ នីត្រូហ្សាមីន ញ៉ាំ​ទៅ​អាច​កើត​ជំងឺ​មហារីក​ក្រពះ។

“ត្រីងៀត យក​​ត្រី​​ប្រឡាក់​​អំបិល ហាល​​ថ្ងៃ រួច​​យក​​ទៅ​ដុត​​ទៅ​អាំង ហើយ​បាន​​យក​មក​ញ៉ាំ
ប្រជាជន​​កម្ពុជា​​យើង​​ចូលចិត្ត​​ញ៉ាំ​​ណាស់ ប៉ុន្តែ​​យើង​​អត់​​ដឹង​​ថា អាហ្នឹង​​មាន​​អី​​ទេ អ្នក​​វិទ្យាសាស្រ្ត​​រក​​ឃើញ​​ថា នៅ​ក្នុង​​សាច់​​ត្រីងៀត និង​​ត្រី​ឆ្អើរ មាន​​សារធាតុ​​ម្យ៉ាង​​ឈ្មោះ នីត្រូហ្សាមីន ដែល​​ជាតិ​​នីត្រូហ្សាមីន កាល​ណា​​យើង​​ញ៉ាំ​ចូល​​ក្នុង​​ក្រពះ​​យើង ធ្វើ​​ឲ្យ​​យើង​​កើត​ជំងឺ​​មហារីក​​ក្រពះ”

ទោះ​យ៉ាង​ណា​លោក​វេជ្ជបណ្ឌិត​ថា មិនមែន​អ្នក​ពិសារ​ត្រីងៀត​ទាំង​អស់​សុទ្ធ​តែ​ឲ្យ​កើត​ជំងឺ​មហារីក​ក្រពះ​នោះ​ទេ ប៉ុន្តែ​គេ​ថា សារធាតុ​នីត្រូហ្សាមីន​នៅ​ក្នុង​ត្រីងៀត ត្រី​ឆ្អើរ អាច​ជួយ​ជំរុញ​ឲ្យ​ក្រពះ​យើង​កើត​ជំងឺ​មហារីក។

មហារីក
សាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធានផ្នែកជំងឺមហារីក ជំងឺថ្លើម មន្ទីរពេទ្យកាល់ម៉ែត

បន្ថែម​ពី​លើ​អំណះ​អំណាង​ខាងលើ ប្រធាន​ផ្នែក​ជំងឺ​មហារីក និង​ជំងឺ​ឈាម នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ថាឧទាហរណ៍​ជា​ភស្តុតាង​វិទ្យាសាស្រ្ត​ច្បាស់លាស់​នោះ ជន​ជាតិ​ដែល​ចូលចិត្ត​ញ៉ាំ​ត្រី​ប្រឡាក់​ច្រើន​ជាង​គេ គឺ​ជនជន​ជាតិ​ជប៉ុន ដែល​ករណី​នេះ​ហើយ​ទើប​ជន​ជាតិ​ជប៉ុន​មាន​អត្រា​កើត​ជំងឺ​មហារីក​ក្រពះ​ច្រើនជាង​នៅ​លើ​ពិភពលោក។ លោក​វេជ្ជបណ្ឌិត​ថា នោះ​គឺ​ជា​ភស្តុតា​ងវិទ្យាសាស្ត្រ​ពិត​ប្រាកដ។

អត្ថបទពាក់ព័ន្ធ៖កុំចេះតែពឺត ​ញ៉ាំ​គ្រឿង​ផ្អាប់ ពិសេស​ជ្រក់ អាច​កើត​​​មហារីក​ខ្ពស់​បំផុត

ថ្វី​បើ​បែប​នេះ​ក្តី លោក​វេជ្ជបណ្ឌិត​ថា នៅ​ប្រទេស​កម្ពុជា​យើង​បច្ចុប្បន្ន​អត្រា​កើត​ជំងឺ​មហារីក​ក្រពះ​ក៏​មាន​ចំនួន​ច្រើន​ដែរ ហើយ​បើ​តាម​តួលេខ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ក្នុង១​ឆ្នាំ​មាន​អ្នក​កើត​ជំងឺ​មហារីក​ថ្មី​គ្រប់​ប្រភេទ​ប្រហែល ១ម៉ឺន៥ពាន់ករណី ដែល​ជំងឺ​មហារីក​មាត់ស្បូន​ឈរ​នៅ​លំដាប់ទី១ ទី២ មហារីក​សុដន់ ទី៣ ផ្ដាច់​បារី ទី៤ មហារីក​ក្រពះ និងទី៥ មហារីក​ថ្លើម។

health-tool-icon

គណនា BMR

ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 6 ថ្ងៃកន្លងទៅ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
x