
២- សាច់នាំចូលខុសច្បាប់
លោក ចាន់ សេដ្ឋា ក៏បានរៀបរាប់ថា ប្រសិនបើសាច់ទាំងនោះខូចគុណភាព ឬទុកដាក់មិនបានត្រឹមត្រូវតាមស្ដង់ដារ ការទុកដាក់ ដឹកជញ្ជូនតាមម៉ូតូ ឬរឺម៉ក ហើយគេចនាំចូលមកដោយមិនឆ្លងកាត់មន្ត្រីជំនាញ ព្រោះសាច់ទាំងនោះអាចជាសាច់សត្វងាប់ ឬមានជំងឺអ្វីមួយ។ និស្សិតផ្នែកគីមីចំណីអាហារនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រូបនេះបានលើជាឧទាហរណ៍ងាយៗមកថា ករណីដែលឃើញមានច្រើនបំផុត គឺសាច់ជ្រូកដែលដឹកមកពីប្រទេសជិតខាងតាមម៉ូតូ ដែលសកម្មភាពទាំងនោះមិនមានអនាម័យ អាចក្លែងបន្លំ និងមិនបានក្លាស្សេរក្សាគុណភាពសាច់។
ចំណែកវិធីសម្គាល់ងាយបំផុត គឺមុនទិញ ត្រូវពិនិត្យសាច់ឲ្យបានល្អិតល្អន់ថាមានស្លាកស្នាម កន្ទួល សាច់នោះមានរុយរោមដែរឬទេ ហើយបើរយៈពេលយូរហើយសាច់នៅតែស្រស់ អាចមានសញ្ញានៃការប្រើថ្នាំឲ្យសាច់នៅតែស្រស់។ ចំណែកពពួកសាច់ដែលនាំចូលពីប្រទេសជិតខាងភាគច្រើនជាសាច់ជ្រូក មាន់ ឬត្រីងៀតកែច្នៃផ្សេងៗ។