កាហ្វេ ជាភេសជ្ជៈពេញនិយមមួយ ដោយគ្នាយើងខ្លះ ប្រហែលផឹកលើស ១កែវ/ថ្ងៃ ហើយការផឹកកាហ្វេ អាចជួយឲ្យស្រកទម្ងន់ផង និងបណ្ដាលឲ្យឡើងទម្ងន់ផងដែរ។ ញ៉ាំកាហ្វេបែបម៉េចស្រកគីឡូ? ឡើងគីឡូ ឬរក្សាគីឡូឲ្យនៅដដែល?
កាហ្វេ ជាភេសជ្ជៈពេញនិយមមួយ ដោយគ្នាយើងខ្លះ ប្រហែលផឹកលើស ១កែវ/ថ្ងៃ ហើយការផឹកកាហ្វេ អាចជួយឲ្យស្រកទម្ងន់ផង និងបណ្ដាលឲ្យឡើងទម្ងន់ផងដែរ។ ញ៉ាំកាហ្វេបែបម៉េចស្រកគីឡូ? ឡើងគីឡូ ឬរក្សាគីឡូឲ្យនៅដដែល?

កាហ្វេ ជាភេសជ្ជៈមានកាឡូរីទាប ដោយ ១ពែង ២៤០ មិល្លីលីត្រ មានប្រមាណ ២កាឡូរីប៉ុណ្ណោះ បើសិនយើងពុំលាយវាជាមួយស្ករ ទឹកដោះគោ និងគ្រឿងផ្សំផ្សេងទៀត។ ដូច្នេះ ប្រសិនបើយើងព្យាយាមសម្រកទម្ងន់ ការផឹកភេសជ្ជៈមានកាឡូរីទាប ជាជម្រើសល្អមួយ។
កាហ្វេអ៊ីន ជាសារធាតុរំពោច ដែលមាននៅក្នុងកាហ្វេ តែ និងភេសជ្ជៈផ្អែម។ តែកាហ្វេ មានជាប្រភេទភេសជ្ជៈមានកាហ្វេអ៊ីនច្រើនជាងគេ ដោយក្នុងកាហ្វេ ១កែវ ២៤០ មិល្លីលីត្រ មានកាហ្វេអ៊ីន រហូតដល់ ៩៥ក្រាម។ សមាសធាតុកាហ្វេអ៊ីននេះ ជួយបង្កើនមេតាប៉ូលិស ក្នុងការដុតកាឡូរីក្នុងរាងកាយរបស់យើង។ ហើយនេះ ក៏ជាមូលហេតុមួយ ដែលកាហ្វេអ៊ីន ត្រូវប្រើក្នុងថ្នាំសម្រកទម្ងន់។
តាមពិតទៅ ចំណង់អាហារបណ្ដាលមកពីកត្តាផ្សេងទៀតជាច្រើន ដូចជា អ័រម៉ូន សកម្មភាពរាងកាយ និងធាតុផ្សំក្នុងអាហារ។ ក្នុងនោះ កាហ្វេអ៊ីន ជាសារធាតុមួយ ជួយកាត់បន្ថយកម្រិតអ័រម៉ូនចំណង់អាហារ Ghrelin។
កាហ្វេជាសារធាតុរំញោចមួយ រារាំងឥទ្ធិពលនៃ Adenosine ដែលជាសមាធាតុមួយក្នុងខួរក្បាល ធ្វើឲ្យយើងងងុយគេង ហើយវាជាកត្តាមួយ អាចបណ្ដាលឲ្យឡើងទម្ងន់។ នេះដោយសារ នៅពេលយើងមិនងងុយគេង ឬគេងមិនលក់នៅពេលយប់ ចំណង់អាហាររបស់យើងកើនឡើង ហើយយើងញ៉ាំអាហារច្រើន មុនគេងលក់។
ប្រភេទកាហ្វេខ្លះ មានផ្ទុកស្ករយ៉ាងច្រើន រហូតដល់រាប់រយកាឡូរី ហើយការផឹកភេសជ្ជៈមានជាតិស្ករខ្ពស់ ញឹកញាប់ បណ្ដាលឲ្យឡើងទម្ងន់ និងប្រឈមខ្ពស់នឹងជំងឺធាត់។
ស្វែងយល់បន្ថែមពីកាហ្វេ៖