អាហារហឹរមានលាក់អាថ៌កំបាំងច្រើន គ្នាភាគច្រើនចង់ដឹង។ អ្នកខ្លះថាអ៊ីចេះ អ្នកខ្លះថាអ៊ីចុះ! ប៉ុន្តែការពិត មនុស្សភាគតិចណាស់ដែលដឹងច្បាស់ពីអាហារហឹរ ពិសេសម្ទេសស្រស់យើង។ តាមការស្រាវជ្រាវជាច្រើន ម្ទេស ឬអាហារហឹរ ពិតជាមានគុណប្រយោជន៍ច្រើនចំពោះសុខភាព។
អាហារហឹរ ដូចជាទឹកម្ទេស ឬប្រភេទអាហារផ្សេងៗទៀត សុទ្ធតែអាចជួយឲ្យផែនការសម្រកទម្ងន់យើងឲ្យសម្រេចបានជោគជ័យ ពិសេសអាចជួយជំរុញការធ្វើមេតាប៉ូលីសក្នុងរាងកាយកាន់តែខ្លាំងឡើង។ យោងតាមភស្តុតាងក្នុងការសិក្សាកន្លងមក ម្ទេស ឬអាហារហឹរ អាចជំរុញឲ្យរាងកាយយើង ដុតកាឡារីបានឡើងលឿនស្ទើរតែមិនគួរឲ្យជឿ។
២- បេះដូងមានសុខភាពល្អ
ការសិក្សាមួយចំនួនអះអាងថា ទម្លាប់ញ៉ាំអាហារហឹរ ជួយយើងកាត់បន្ថយអត្រាប្រឈមជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល ឲ្យធ្លាក់មកត្រឹមកម្រិតទាបបំផុត។ ហេតុផលចម្បងគឺថា ម្ទេស ឬម្រេច អាចកាត់បន្ថយ និងបំផ្លាញជាតិខ្លាញ់អាក្រក់ក្នុងសរសៃឈាម LDL ខណៈសារធាតុ Capsaicin មានក្នុងអាហារហឹរទាំងនេះ អាចប្រយុទ្ធប្រឆាំងទៅនឹងការរលាក ដែលជាមូលហេតុមួយបង្កឲ្យមានបញ្ហាបេះដូង។
យោងតាមសមាគមស្រាវជ្រាវជំងឺមហារីកអាមេរិក ជាតិ Capsaicin ក្នុងមេ្ទស ឬម្រេច គឺមានសមត្ថភាពបំផ្លាញកោសិកាមហារីកមួយចំនួនបាន ក៏ដូចជាមហារីកគោលិកាឈាមសLeukemic Cancer។ គ្រឿងទេសផ្សំក្នុងអាហារហឹរ ដូចជារមៀត ដែលមានក្នុងទឹកជ្រលក់ ឬម្សៅ សុទ្ធតែអាចមានលទ្ធភាពពន្យឺតការរីករាលដាលកោសិកាមហារីកបាន វាដូចគ្នាទៅនឹងសកម្មភាពរបស់ថ្នាំប្រឆាំងមហារីកអ៊ីចឹងដែរ។ នេះជាការអះអាងរបស់សាស្ត្រាចារ្យ Gregory A. Plotnikoff ទីប្រឹក្សាជាន់ខ្ពស់ ផ្នែកថែទាំសុខភាពនៃមន្ទីរពេទ្យ Allina រដ្ឋ Minnesota សហរដ្ឋអាមេរិក។ ការលាយម្រេច ជាមួយរមៀត អាចធ្វើឲ្យគុណភាពរមៀតកើតឡើង ២០០០% ហើយស័ក្តិសមសម្រាប់ ញ៉ាំជាមួយអាហារ ដូចជាបបរ ឬស៊ុប។
៤- កាត់បន្ថយសម្ពាធឈាន
វីតាមីន A និង C អាចជួយពង្រឹងជញ្ជាំងសាច់ដុំបេះដូង ខណៈជាតិក្តៅរបស់ម្រេច និងម្ទេស ជាមួយលំហូរឈាមក្នុងរាងកាយរត់បានស្រួល។ មានន័យថា ម្ទេស ឬម្រេច ជួយឲ្យប្រព័ន្ធសរសៃឈាមបេះដូង កាន់តែរឹងមាំ។
អត្ថបទពាក់ព័ន្ធ៖
អាហារហឹរ អាចជួយជំរុញអ័រម៉ូនធ្វើឲ្យយើងមានអារម្មណ៍ល្អ ដូចជាអ័រម៉ូនសេរ៉ូតូនីន។ ហេតុផលនេះ គឺគ្រប់គ្រាន់ឲ្យយើងជឿថា ម្ទេស ឬម្រេច អាចជួយកាត់បន្ថយបញ្ហាបាក់ទឹកចិត្ត និងស្ត្រេសយ៉ាងមានប្រសិទ្ធភាព។
អត្ថបទពាក់ព័ន្ធ៖ ពពោះចូលចិត្តញ៉ាំហឹរ ប៉ះពាល់កូនអត់?
ទោះជាយ៉ាងណា គ្នាយើងត្រូវចាំថា គ្មានអ្វីមានតែគុណសម្បត្តិ និងគ្មានគុណវិបត្តិនោះឡើយ ហេតុនេះ ទម្លាប់ញ៉ាំម្ទេស ឬអាហារហឹរផ្សេង គួរញ៉ាំក្នុងកម្រិតល្មមបានហើយ ដើម្បីចៀសវាងបញ្ហាសុខភាពផ្សេងៗ ពិសេសបញ្ហាក្រពះ និងពោះវៀន។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕