backup og meta

អ្នកចូលចិត្តញ៉ាំ​ផ្កា​ខាត់ណា​ខៀវ​ នេះជាអត្ថប្រយោជន៍​ទទួលបាន​ចំពោះសុខភាព

អ្នកចូលចិត្តញ៉ាំ​ផ្កា​ខាត់ណា​ខៀវ​ នេះជាអត្ថប្រយោជន៍​ទទួលបាន​ចំពោះសុខភាព

ផ្កា​ខាត់ណា​ខៀវ​គឺ​បន្លែ​បៃតង​មួយ​ប្រភេទ​ដែល​អាច​ញ៉ាំ​បាន​ទាំង​ឆ្អិន និង​ឆៅ។ បន្លែ​នេះ​គឺ​ជា​ប្រភព​នៃ​សារធាតុ​ចិញ្ចឹម​ជាច្រើន​ដែលមាន​ប្រយោជន៍​ដល់​សុខភាព។

សារធាតុ​ចិញ្ចឹម​

សារធាតុ​ចិញ្ចឹម​នៅ​ក្នុង​ផ្កាខាត់ណា​ខៀវ​ឆៅ​ (៩១ក្រាម)មាន

  • កាឡូរី៖ ៣១កាឡូរី
  • ទឹក៖ ៨៩% សម្រាប់​កម្រិត​​ត្រូវការ​ប្រចាំថ្ងៃ
  • ប្រូតេអ៊ីន៖ ២,៥ក្រាម
  • កាបូអ៊ីដ្រាត៖ ៦ក្រាម
  • ជាតិស្ករ៖ ១,៥ក្រាម
  • ជាតិសរសៃ៖ ២,៤ក្រាម
  • ជាតិខ្លាញ់៖ ០,៤ក្រាម

ផ្កា​ខាត់ណា​ខៀវ​ក៏​មាន​ផ្ទុក​ពពួក​វីតាមីន និង​រ៉ែ​ផ្សេងទៀត​​ដែរ​រួមមាន Folate (វីតាមីន B9) ប៉ូតាស្យូម Manganese ជាតិដែក វីតាមីន C និង K1។ លើស​ពី​នេះ​ទៀត​ផ្កា​ខាត់ណាខៀវ​ក៏​សម្បូរទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​សមាសធាតុ​​មាន​ក្នុង​រុក្ខជាតិ​ដែល​មាន​ប្រយោជន៍​ដល់​សុខភាព​មាន​ដូចជា៖

  • Sulforaphane៖ អាច​ជួយ​ការពារ​ជំងឺ​មហារីក​ប្រភេទ​ផ្សេងៗ
  • Indole-3-carbino៖ សារធាតុ​នេះ​អាច​ជួយ​ប្រឆាំង​ជំងឺ​មហារីក។
  • Carotenoids៖ សារធាតុ​នេះ​អាច​ជួយ​ដល់​សុខភាព​ភ្នែក។
  • Kaempferol៖ អាច​ជួយ​ការពារ​ពី​ជំងឺ​បេះដូង មហារីក ការរលាក និង​អាលែកហ្សី។
  • Quercetin៖ ជួយ​បញ្ចុះ​សម្ពាធ​ឈាម​សម្រាប់​មនុស្ស​ដែល​មាន​សម្ពាធឈាមខ្ពស់។

អត្ថប្រយោជន៍​ផ្សេងៗ​សម្រាប់​សុខភាព

ជំងឺ​មហារីក

បន្លែ​ប្រភេទ Cruciferous ​ដូចជា​ស្ពៃក្ដោប ផ្កាខាត់ណា និង​ផ្កាខាត់ណាខៀវជាដើមមាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជាច្រើន​ដែល​អាច​ការពារ​ការ​ខូច​ខាត​នៃ​កោសិកា​អាច​ឈាន​ទៅ​ជា​ជំងឺ​មហារីក។

អត្ថបទពាក់ព័ន្ធ៖ ៨ ចំណុច ​កាត់​បន្ថយការ​​កើត​ជំងឺ​​មហារីកដ៏កាច​សាហាវ

សុខភាព​ឆ្អឹង

កាល់ស្យូម និង​ខូឡាជេន​អាច​ធ្វើ​ឲ្យ​ឆ្អឹង​រឹងមាំ។ ៩៩%នៃ​ជាតិ​កាល់ស្យូម​នៅក្នុង​រាងកាយ​ភាគ​ច្រើន​មាន​នៅក្នុង​ឆ្អឹង និង​ធ្មេញ។ ម៉្យាងទៀត រាងកាយ​ក៏​ត្រូវ​ការ​វីតាមីន C ក្នុងការផលិត​ខូឡាជេន ហើយ​សារធាតុ​ទាំង​ពីរនេះ​សុទ្ធតែ​មាន​ក្នុង​ផ្កាខាត់ណាខៀវ។

វីតាមីន K មាន​តួនាទី​បង្កក​​ឈាម​។ អ្នក​ជំនាញ​មួយ​ចំនួន​ក៏​បាន​ណែនាំ​ថា​វីតាមីន​នេះ​អាច​ជួយ​បង្ការ​ និង​ព្យាបាល​ជំងឺ​ពុកឆ្អឹង។ ការ​ញ៉ាំ​វីតាមីន K គ្រប់គ្រាន់​អាច​ជួយ​រក្សា​សុខភាព​ឆ្អឹង ដែលវីតាមីននេះក៏មាន​ក្នុងផ្កាខាត់ណាខៀវ។

យោងតាម​ក្រសួង​កសិកម្ម​សហរដ្ឋ​អាមេរិក (USDA) ផ្កាខាត់ណាខៀវ​ប្រហែល​៧៦ក្រាម​មាន​កាល់ស្យូម ៣,%នៃ​កម្រិត​​ត្រូវការ​ប្រចាំថ្ងៃ វីតាមីន C ៤៥៥៤%​សម្រាប់កម្រិត​​ត្រូវការ​ប្រចាំថ្ងៃ និងវីតាមីន K ៦៤៨៦%នៃ​កម្រិត​​ត្រូវការ​ប្រចាំថ្ងៃ។

ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ

ក្នុងផ្កាខាត់ណាខៀវមាន​ វីតាមីន C ដែលជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែលជួយ​ទ្រទ្រង់​ដល់​ប្រព័ន្ធភាពស៊ាំ និង​អាច​ជួយ​បង្ការ​ជំងឺមហារីក បេះដូង ភ្នែកឡើងបាយ និងជំងឺ​ស្លេកស្លាំង។ ក្នុង​លក្ខណៈ​ជា​ប្រភេទ​អាហារ​បំប៉ន​ វីតាមីន​នេះ​អាច​ជួយ​កាត់​បន្ថយ​រោគសញ្ញា​នៃ​ជំងឺ​ផ្ដាសាយ។

សុខភាព​ស្បែក

វីតាមីន C ក៏​អាច​ជួយ​រាងកាយ​ផលិត​ខូឡាជេន​ដែល​ជា​សមាសធាតុ​ចម្បង​ក្នុង​ការ​ទ្រទ្រង់​កោសិកា​ និង​សរីរាង្គ រួមទាំង​ស្បែក​ផងដែរ។ វីតាមីន​នេះ​ក៏​ជួយ​បង្ការ​ការ​ខូចខាត​ស្បែក និង​ស្នាម​ជ្រួញ​ដោយ​សារ​កត្តា​អាយុ។

អត្ថបទពាក់ព័ន្ធ៖ វីតាមីន C លាក់កំពូលអត្ថប្រយោជន៍ អាចជួយស្បែកឲ្យស ភ្លឺរលោង

ការរំលាយអាហារ

អាហារមាន​ជាតិសរសៃ​អាច​ជួយ​សម្រួល​ដល់​ការ​បន្ទោរបង់ និង​រក្សា​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ និងកាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​ពោះវៀនធំ។

តាម​ការ​សិក្សា​ឆ្នាំ​២០១៥​បាន​រក​ឃើញ​ថា​មនុស្ស​ដែល​ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ​ច្រើន​មាន​ភាគរយ​តិច​ក្នុង​ការ​កើត​ជំងឺ​មហារីក​ពោះវៀនធំ​ជាង​អ្នក​ញ៉ាំ​អាហារ​ជាតិ​សរសៃ​តិច។ ក្នុង​ផ្កាខាត់ណាខៀវ ៧៦ក្រាម​ផ្តល់​ជាតិសរសៃពី ៥,,% នៃ​កម្រិត​ត្រូវ​ការ​ប្រចាំថ្ងៃ។

ការ​រលាក

នៅ​ពេល​ប្រព័ន្ធ​ភាពស៊ាំ​រង​ការ​វាយ​ប្រហារ ការ​រលាក​នឹង​កើត​ឡើង។ ការ​រលាក​អាច​ជា​សញ្ញា​នៃ​ការ​ឆ្លង​ជំងឺ ប៉ុន្តែ​​ក៏​អាច​កើត​មាន​ប្រសិនជា​អ្នក​មាន​ជំងឺ​រលាកសន្លាក់ ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ១ និង​បណ្ដុំ​រោគ​សញ្ញា​មេតាបូលីស។ តាម​ការ​សិក្សា​បាន​បង្ហាញ​ថា​ផ្កា​ខាត់ណា​ខៀវ​មាន​សារធាតុ​ប្រឆាំង​ការរលាក​ដែល​មាន​ឈ្មោះ​ថា Sulforaphane

ជំងឺ​ទឹក​នោម​ផ្អែម

ការ​ស្រាវជ្រាវ​ឆ្នាំ​២០១៧​បាន​លើក​ឡើង​ថា ការញ៉ាំ​ផ្កាខាត់ណាខៀវ​អាច​ជួយ​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ២​ដោយ​គ្រប់​គ្រង​កម្រិត​ជាតិស្ករ​ក្នុង​ឈាម។ នោះ​ក៏​មក​ពី​សារធាតុ sulforaphane

បន្ថែម​ពី​នេះទៀត ការ​សិក្សា​ឆ្នាំ​២០១៨​បាន​រកឃើញ​ថា​អ្នក​ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ​ខ្ពស់​មិន​ងាយ​ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ២នោះទេ បើធៀបទៅនឹង​​អ្នក​ញ៉ាំ​អាហារ​ជាតិសរសៃ​តិច។ ជាតិសរសៃ​អាច​ជួយ​កាត់​បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ចំពោះ​អ្នក​មាន​ជំងឺ​ទឹកនោមផ្អែម។

អត្ថបទពាក់ព័ន្ធ៖ 

សុខភាព​បេះដូង

ជាតិ​សរសៃ​ ប៉ូតាស្យូម និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​នៅ​ក្នុង​ផ្កាខាត់ណា​ខៀវ​អាច​ជួយ​បង្ការ​ជំងឺ​បេះដូង។ ការ​សិក្សា​ឆ្នាំ​២០១៨​បាន​បង្ហាញ​ថា​ស្ត្រី​វ័យ​ចំណាស់​ដែល​របប​អាហារ​សម្បូរទៅ​ដោយ​ប្រភេទ​បន្លែ cruciferous មាន​ហានិភ័យ​ទាប​នឹង​ការ​ស្ទះ​សរសៃឈាមបេះដូង​ដែល​អាច​បណ្ដាល​ឲ្យ​គាំងបេះដូង ឬ​ជំងឺ​ដាច់​សរសៃ​ខួរក្បាល។ បន្ថែម​​ពីលើ​នេះ ជាតិ​សរសៃ​ក៏​ជួយ​កាត់​បន្ថយ​ជំងឺ​បេះដូង និង​បញ្ចុះ​កម្រិត​ជាតិខ្លាញ់​ក្នុង​ឈាមផង​ដែរ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.healthline.com/nutrition/foods/broccoli#nutrients

https://www.medicalnewstoday.com/articles/266765

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ញុាំទឹកប​ន្លែផ្លែឈើកៀបបណ្តាលឱ្យឡើងជាតិស្ករក្នុងឈាម?


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម