តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ដំឡូងជ្វា សម្បូរជាតិសរសៃ និងវីតាមីន ជួយ​ច្រើន​ដល់សុខភាព

    ដំឡូងជ្វា សម្បូរជាតិសរសៃ និងវីតាមីន ជួយ​ច្រើន​ដល់សុខភាព

    ដំឡូងជ្វា​គឺ​ជា​អាហារ​ដែល​សម្បូរ​ដោយ​ជាតិសរសៃ ប៉ូតាស្យូម វីតាមីន និង​សារធាតុ​ចិញ្ចឹម​ចាំបាច់​ផ្សេងៗ​ដែល​មាន​ប្រយោជន៍​ដល់​សុខភាព។

    សារធាតុ​ចិញ្ចឹម​របស់​ដំឡូងជ្វា

    ការ​ញ៉ាំ​ដំឡូងជ្វា ១២៤ក្រាម​ផ្តល់​ជាតិ​ទឹក​ប្រហែល ៩៨,៧ក្រាម និង​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​ទៀត៖

    • ប្រូតេអ៊ីន៖ ២ក្រាម
    • ជាតិខ្លាញ់៖ ៣ក្រាម
    • កាបូអ៊ីដ្រាត៖ ១៨,៧ក្រាម
    • ជាតិសរសៃ៖ ២,៤៨ក្រាម
    • ជាតិដែក៖ ០,៧មីល្លិក្រាម
    • កាល់ស្យូម៖ ៥០,៨​មីល្លិក្រាម
    • ម៉ាញ៉េស្យូម៖ ១៩,៨មីល្លិក្រាម
    • ផូស្វ័រ៖ ៥០,៨មីល្លិក្រាម
    • ប៉ូតាស្យូម៖ ២៥៩មីល្លិក្រាម
    • សូដ្យូម៖ ៣០៦មីល្លិក្រាម
    • វីតាមីន C៖ ១២,៨​មីល្លិក្រាម
    • Beta-carotene៖ ៩,៤៧មីល្លិក្រាម
    • វីតាមីន A៖ ៨២៣មីក្រូក្រាម
    • វីតាមីន K៖ ៥,១មីក្រូក្រាម។

    អត្ថប្រយោជន៍​នៃ​ដំឡូងជ្វា

    ដំឡូងជ្វា​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​សុខភាព​មាន​ដូចជា៖

    . ជំងឺ​ទឹកនោម​ផ្អែម

    ការសិក្សា​ឆ្នាំ​២០១៨ អ្នក​វិទ្យាសាស្ត្រ​បាន​រកឃើញ​ថា​សំបក​ដំឡូង​ជ្វា​ជួយ​ដល់​ការ​ប្រែប្រួល​​អ័រម៉ូន​អាំងស៊ុយលីន​របស់​មនុស្ស​មាន​ជំងឺ​ទឹក​នោមផ្អែម​ប្រភេទ២។ ម៉្យាងទៀត ជាតិសរសៃ​នៅ​ក្នុង​ដំឡូងជ្វា​ក៏​សំខាន់ដែរ។ ការសិក្សា​ជា​ច្រើន​បាន​រកឃើញ​ថា​អ្នក​ញ៉ាំ​ជាតិសរសៃ​ច្រើន​មាន​ហានិភ័យ​ទាប​ក្នុង​ការ​កើត​ជំងឺ​ទឹកនោមផ្អែមប្រភេទ២។

    ក្នុង​កម្មវិធីរបបអាហារ​របស់​សហរដ្ឋអាមេរិក​ឆ្នាំ​២០១៥២០២០បាន​ណែនាំ​ថា​សម្រាប់​មនុស្ស​ពេញវ័យអាយុ​ចាប់ពី​១៩​ឆ្នាំឡើង គួរ​​ញ៉ាំ​ជាតិសរសៃ​ឲ្យ​បាន​ ២២,៤ ទៅ​៣៣,៦ក្រាម​ក្នុង​មួយ​ថ្ងៃ។

    ដំឡូងជ្វា

    .សុខភាព​បេះដូង

    សមាគម​ជំងឺបេះដូង​សហរដ្ឋអាមេរិក (AHA) បាន​លើក​ទឹកចិត្ត​ឲ្យ​យើង​ចៀសវាង​ការ​ញ៉ាំ​អាហារ​ដែល​មាន​អំបិល​ច្រើន និង​ងាក​មក​ញ៉ាំ​អាហារ​សំបូរ​ដោយ​ប៉ូតាស្យូម​ដើម្បី​ជួយ​ដល់​សុខភាព​បេះដូង។ ដូចបាន​លើក​ឡើង​ខាងលើ​ថា​ការញ៉ាំ​ដំឡូងជ្វា ១២៤ក្រាម​ផ្តល់​ប៉ូតាស្យូម ២៥៩មីល្លិក្រាម​ គឺស្មើនឹង​ប្រហែល​៥%​នៃ​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ​។ ការណែនាំ​ថ្មីៗ​នេះ​ណែនាំ​ឲ្យ​មនុស្ស​ពេញវ័យ​ញ៉ាំ​​ប៉ូតាស្យូម​៤ ៧០០មីល្លិក្រាម​ក្នុង​មួយ​ថ្ងៃ។

    . សុខភាព​ភ្នែក

    ដូច​បាន​រៀបរាប់​ខាងលើ ដំឡូងជ្វា​សំបូរដោយ​វីតាមីន Aក្នុងទម្រង់​ជា​ Beta-carotene។ សម្រាប់​មនុស្ស​ពេញវ័យ​ចាប់​ពី​អាយុ​១៨ឆ្នាំ មានការណែនាំ​ឲ្យ​ញ៉ាំ​វីតាមីន A ៧០០មីល្លិក្រាម​ក្នុង​មួយ​ថ្ងៃសម្រាប់​ស្ត្រី និង​បុរស ៩០០មីល្លិក្រាម។ វីតាមីន Aគឺ​សំខាន់​ក្នុង​ការ​ការពារ​សុខភាព​ភ្នែក។

    យោង​តាម Office of Dietary Supplements ដំឡូងជ្វា​ដុត​មួយមើម​​ផ្តល់​វីតាមីន A ១ ៤០៣មីល្លិក្រាម​ស្មើ​នឹង​៥៦១%នៃ​កម្រិតត្រូវការប្រចាំថ្ងៃ។

    អត្ថបទពាក់ព័ន្ធ៖

    . ជំងឺ​មហារីក

    ដំឡូងជ្វា​គឺ​ប្រភព​ដ៏​ល្អ​របស់ Beta-carotene ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ និង​ប្រូវីតាមីន (provitamin) ​ដែល​រាងកាយ​បំលែង​ទៅ​ជា​វីតាមីន A។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​ផ្សេងៗ​ក្នុង​នោះ​រួម​មាន​ជំងឺ​មហារីក​សួត និង​ក្រពេញ​ប្រូស្តាត។

    សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដូចជា Beta-caroteneគឺ​អាច​ជួយ​ការពារ​ការខូចខាត​កោសិកា​ដែល​បង្ក​ដោយ​ពពួក​រ៉ាឌីកាល់​សេរី។ ប្រសិន​ជា​កម្រិត​រ៉ាឌីកាល់​សេរី​ក្នុង​រាងកាយ​ច្រើន ការខូចខាត​កោសិកា​អាច​កើត​ឡើង​។ ការ​ទទួល​បាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ពី​ចំណីអាហារ​អាច​ការពារ​ជំងឺ​មហារីកបាន។

    ៥. ការរំលាយ​អាហារ

    ជាតិសរសៃ​នៅ​ក្នុង​ដំឡូងជ្វា​អាច​បង្ការ​ការទល់លាមក និង​ជួយ​ដល់​សុខភាព​ប្រព័ន្ធ​រំលាយអាហារ។ ការសិក្សាជាច្រើន​ក៏​បាន​បង្ហាញ​ពី​ទំនាក់ទំនង​រវាង​ការ​ញ៉ាំ​ជាតិសរសៃ​ច្រើន​ និង​ការ​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​ពោះវៀន​ធំ។

    . ប្រព័ន្ធភាពស៊ាំ

    តាម​ការណែនាំ​ សម្រាប់​ស្ត្រី​ត្រូវ​ញ៉ាំ​វីតាមីន C ៧៥មីល្លិក្រាម និង​សម្រាប់​បុរស ៩០​មីល្លិក្រាម​។ អ្នក​ញ៉ាំ​វីតាមីន C តិច ឬ​គ្មាន​វីតាមីន C ​អាច​កើត​មាន​ជំងឺ scurvy​ ដោយ​អាការៈល្ហិតល្ហៃ អស់កម្លាំង អាចមានឈាមតាម​អញ្ចាញ​ធ្មេញជាដើម​ ដោយ​សារតែ​ខ្វះ​វីតាមីន C នេះ​

    វីតាមីន C ក៏​ជួយទ្រទ្រង់​ដល់​ប្រព័ន្ធ​ភាពស៊ាំ និង​ជួយ​ដល់​ការ​ស្រូប​យក​ជាតិដែក។ ការ​ខ្វះ​វីតាមីន C អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ស្លេកស្លាំង​ដោយសារ​ខ្វះ​ជាតិដែក។

    health-tool-icon

    គណនា BMR

    ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.medicalnewstoday.com/articles/281438

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 31/08/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: