backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ហាត់ប្រាណមួយថ្ងៃ ១ម៉ោង ជួយកាត់បន្ថយហានិភ័យជំងឺបេះដូង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Mar 29, 2022

ហាត់ប្រាណមួយថ្ងៃ ១ម៉ោង ជួយកាត់បន្ថយហានិភ័យជំងឺបេះដូង

ការហាត់ប្រាណឲ្យបានច្រើនជាប្រចាំគឺជារឿងល្អសម្រាប់សុខភាពបេះដូង ក៏ប៉ុន្ដែចំពោះអ្នកមិនសូវមានពេលវេលាគ្រប់គ្រាន់បន្ទាប់ពីបំពេញការងារ នោះគឺជារឿងដែលចាំបាច់ត្រូវស្វែងយល់ឲ្យបានច្បាស់ ថាគួរត្រូវប្រើពេលប៉ុន្មានឲ្យបានគ្រប់គ្រាន់ ក្នុងការហាត់ប្រាណនេះ។ ជាក់ស្ដែងតាមការណែរនាំរបស់ក្រុមគ្រូពេទ្យ បានបង្ហាញថា ការហាត់ប្រាណ យ៉ាងហោចក៏ត្រូវចំណាយពេល ១ម៉ោង ក្នុងមួយថ្ងៃដើម្បីធ្វើឲ្យបេះដូងមានសុខភាពល្អ។

ថ្វីត្បិតតែការលើកឡើងរបស់គ្រូពេទ្យបានបង្ហាញថា ការហាត់ប្រាណបាន១ម៉ោង ក្នុងមួយថ្ងៃក៏អាចផ្ដល់អត្ថប្រយោជន៍មែនសម្រាប់សុខភាពបេះដូង ប៉ុន្ដែក៏មានចំណុច​រួម​ផ្សំ​មួយ​ចំនួន​ទៀត​ដែរ​។ ក្នុងនោះរួម​មាន​ ឥរិយាបថប្រចាំថ្ងៃ របបនៃការញ៉ាំអាហារ និង លក្ខណៈការងារ ដែលសកម្មភាពខ្លះក៏អាចរួម​ចំណែកជាការហាត់ប្រាណ ដល់រាងកាយផងដែរ។

អត្ថបទគួរអាន៖

បើគិតទៅលើពេលវេលាគោល ការហាត់ប្រាណ ១ម៉ោងគឺគ្រប់គ្រាន់ធ្វើឲ្យសុខភាពល្អ នោះផ្ដោតសំខាន់លើប្រភេទ នៃការហាត់ប្រាណ ដូចជា ការរត់ ការដើរ(ចន្លោះល្បឿន៤-៥គីឡូ/១ម៉ោង) ការហែលទឹក ការរាំំ ការជិះកង់ សុទ្ធសឹងជាការហាត់ប្រាណបែបសកម្មភាពងាយៗ។ ដូច្នេះយើងអាចធ្វើឲ្យ​បានយ៉ាងហោច ១ម៉ោង ក្នុងមួយថ្ងៃ ក៏អាចជួយកាត់​​បន្ថយហានិភ័យជំងឺបេះដូងបាន ២០-៤០%។ ការហាត់ប្រាណ ប្រភេទផ្សេងទៀតក៏​មាន​ដែរ​ ដូចជាការហាត់ប្រាណបែបកាយសម្ពន្ធ ការលើកទម្ងន់។ ការហាត់ប្រាណប្រភេទនេះអាចធ្វើបានយ៉ាងហោចចន្លោះ ៣០ ទៅ ៤០នាទី ក្នុងមួយថ្ងៃជាប្រចាំ ក៏អាចជួយដល់សុខភាពបេះដូងបានដែរ។ សកម្មភាពការងារមួយចំនួនផ្សេងទៀត ក៏អាចចាត់ទុក ថា ការហាត់ប្រាណដូចគ្នា ដូចជាការងារ ត្រូវដើរថ្មើរជើងច្រើន ប្រើកាយវិការច្រើន ពោលសកម្មភាពដែលអាចធ្វើឲ្យមានចលនា សរសៃឈាម និងបេះដូងធ្វើការសកម្មគឺជារឿងល្អសម្រាប់សុខភាព។

ហាត់ប្រាណដើម្បីសុខភាពល្អ

ការសង្កត់ធ្ងន់ទៅលើកត្ដាមួយចំនួនទៀត សម្រាប់អ្នកហាត់ប្រាណដែលមានមាឌ គីឡូ វ័យ មិនសមាត្រគ្នា ពោលអ្នក​ដែលមានមាឌធាត់ លើសទម្ងន់  គួរតែចំណាយពេល ហាត់ប្រាណឲ្យបានយ៉ាងហោចណាស់ ១ម៉ោងកន្លះ ក្នុងមួយថ្ងៃជាប្រចាំ និងត្រូវកំណត់របបអាហារត្រូវ​ញ៉ាំផងដែរ។ ការសិក្សាបញ្ជាក់​ថា​ អ្នកមានបញ្ហាលើសគីឡូច្រើន ភាគច្រើនមានអត្រាភាគរយខ្ពស់ ប្រឈមនឹងជំងឺបេះដូង ជំងឺសរសៃឈាម ដោយមិនប្រកាន់ទៅ​លើវ័យនោះទេ។

ចំណុចសំខាន់

ការហាត់ប្រាណ គឺជាការធ្វើសកម្មភាពរាងកាយឲ្យមានចលនាសកម្ម ជំរុញឲ្យលំហូរឈាម និងបេះដូងដំណើការបាន​​ល្អដែលអាចផ្ដល់អត្ថប្រយោជន៍ដូចជា កាត់បន្ថយ ហានិភ័យជំងឺលើសឈាម កាត់បន្ថយស្ទះសរសៃឈាមក្នុង​បេះដូង កាត់បន្ថយការរលាក ខ្លាញ់តោងក្នុងឈាម និងខ្លាញ់រុំបេះដូងជាដើម។ ការហាត់ប្រាណជាប្រចាំ បានយ៉ាង​ហោច ១ម៉ោងក្នុងមួយថ្ងៃ ពី ៤ ទៅ ៥ថ្ងៃ ក្នុងមួយសប្ដាហ៍ ឬច្រើនជាង​នេះ គឺ​កាន់តែល្អ​សម្រាប់សុខភាព។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Mar 29, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម