home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

រត់ហាត់ប្រាណរាល់ថ្ងៃ តិចអត់ដឹងអាថ៌កំបាំងទាំងនេះ

រត់ហាត់ប្រាណរាល់ថ្ងៃ តិចអត់ដឹងអាថ៌កំបាំងទាំងនេះ

ពួក​យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​បាន​ដឹង​អំពី​​គុណ​សម្បត្ដិ​​នៃ​ការ​​រត់​ហាត់​​ប្រាណ​ ​​ដូច​ជា​ជួយ​​ធ្វើ​ឲ្យ​រាង​​កាយ​​មាំ​មួន មាន​​រាង​​ស្អាត ដុត​កាឡូរី​ក្នុង​​ខ្លួន និង​​អត្ថ​ប្រយោជន៍​​ជា​ច្រើន​​ផ្សេង​​ទៀត​។ ប៉ុន្តែ​តាមពិតទៅ​ការ​រត់​ហាត់​ប្រាណ ​ផ្ដល់​​អត្ថ​ប្រយោជន៍​ដល់​យើង​ជា​ច្រើន លើស​ពី​អ្វី​ដែល​យើង​ធ្លាប់​បាន​ដឹងទៅទៀត​។ ខាង​ក្រោម​នេះ គឺ​ជា​អ្វី​ដែល​​ជឿ និង​ជា​​ការ​ពិត​​ទាក់​ទង​​ជាមួយ​​ការ​​រត់​ហាត់​​ប្រាណ​ ​ដែលគ្នាយើងខ្លះ​អាចថា​​ធ្លាប់​ដឹង ឬ​ក៏​មិន​ធ្លាប់​ដឹង​ពី​មុន​មក។

អត្ថបទពាក់ព័ន្ធ៖

១-ការពិត

ការ​រត់​ហាត់​ប្រាណ​អាច​ត្រូវ​ការ​ការ​​តាំង​ចិត្ដ​ជាមួយការ​ផ្សង​ព្រេងនិង​​មាន​​ភាព​​រញ៉េ​រញ៉ៃ​​បន្តិច៖ ក្រៅ​​ពី​​ការ​​រត់​​បែប​​ម៉ារ៉ាតុង​​ធម្មតា ​នៅ​​មាន​​ការ​​រត់​​ក្នុង​​ភក់ និង​​ការ​រត់​​កាត់​​ឧបសគ្គ​​ដែល​​មើល​​ទៅ​​គួរ​ឲ្យ​​ទាក់​ទាញ​ផ្សេងទៀត​។ ក្នុង​ឆ្នាំ ២០១៤ តែ​មួយ​ឆ្នាំ មាន​អ្នក​រត់​ទទួល​បាន​ជោគ​ជ័យ​ប្រមាណ​ជាង​៤​លាន​អ្នក​ នៅ​​ក្នុង​​ការ​​ប្រកួត​​រត់​ផ្សេង​ៗ​គ្នា​។ មនុស្ស​ជា​ច្រើន​បាន​គិត​ថា ការ​រត់​បែប​នេះ​គឺ​មាន​ភាព​ស្វិត​ស្វាញ​ជាង​ការ​រត់​ប្រណាំង ដើម្បី​ទៅ​ដល់​តែ​ខ្សែ​ព្រ័ត្រ​ធម្មតា។

យើង​​អាច​រត់​ជុំ​វិញ​​ផែន​ដី​បាន៖ នេះ​ជា​ការ​ពិត។ ប្រសិន​បើ​យើង​​រត់​ជាប់​រហូត​ប្រហែល​៥ឆ្នាំ (គឺ​ប្រមាណ ៥,៧ឆ្នាំ) នោះ​យើង​​អាច​រត់​បាន​ក្នុង​ចម្ងាយ ២៤ ៩០០​ម៉ាយ (ត្រូវ​ជា ៤០ ០៧២គីឡូម៉ែត្រ)។ មួយ​ជុំ​របស់​ផែន​ដី​មាន​ចម្ងាយ​ប្រហែល ២៤៩០១​ម៉ាយ។ ដូច​នេះយើង​​អាច​រត់​មួយ​ជុំ​ផែន​ដី​បាន​មែន មិន​ថា​អញ្ចឹង?

ប្រសិន​បើ​យើង​​ចង់​ដុត​កាឡូរី​បន្ថែម​​ត្រូវ​រត់​ឲ្យ​លឿន និង​យូរ​ជាង​មុន៖ យើង​អាច​រត់​ចម្ងាយជាងមួយគីឡូម៉ែត្រ​ ក្នុង​រយៈ​ពេល ៨នាទី​ជា​ដើម។ ប្រសិន​បើ​មនុស្ស​យើង​ដែល​មាន​ទម្ងន់​ប្រហែល​ ១០០​គីឡូ​ក្រាម រត់​ក្នុង​ចម្ងាយ​នេះ អ្នកទាំងនោះ​​អាច​ដុត​កាឡូរី​​បាន​ប្រហែល ១៥០​កាឡូរី។ ប្រសិន​បើ​អ្នក​មាន​ទម្ងន់ ៥០ទៅ៦០គីឡូក្រាម​ នោះ​អាច​ដុត​បាន​ប្រមាណ ៨២​កាឡូរី។ ដូច​នេះ​បាន​ន័យ​ថា បើ​យើង​​មាន​រាង​កាន់​តែ​ស្គម នោះយើង​អាច​ដុត​កាឡូរី​បាន​តិច​ជាង​អ្នក​ធាត់ បើ​ប្រៀប​ធៀប​ចម្ងាយ​រត់​ប្រហែល​គ្នា។

អត្ថបទពាក់ព័ន្ធ៖

២-ការជឿតាមគ្នា តែមិនមែនជាការពិត

ផឹក​ភេស្ជៈ​សម្រាប់​ហាត់​កីឡា​ដើម្បី​ផ្ដល់​ជាតិ​ទឹក​ក្នុង​ខ្លួន៖ ទោះ​បី​ជាភេស្ជៈ​សម្រាប់​ហាត់​កីឡា​មាន​ផ្ទុក​កាឡូរី និង​អេឡិច​ត្រូលីត​សម្រាប់​ជួយយើង​ពេល​រត់​ក្ដី ប៉ុន្តែ​ភេសជ្ជៈនេះ​មាន​ប្រសិទ្ធ​ភាព​បាន​​សម្រាប់​តែ​អ្នក​ដែល​រត់​លើស​ពី​មួយ​ម៉ោង​តែ​ប៉ុណ្ណោះ។ ប្រសិន​បើយើង​​រត់​មិន​បាន​មួយ​ម៉ោង​ទេ​នោះ ទឹក​ធម្មតា​គឺ​ជា​ជម្រើស​ល្អ​បំផុត។

ពត់​ខ្លួន​មុន​ពេល​រត់៖ ការ​រត់​ហាត់​ប្រាណ​ គឺ​ជា​កីឡា​មួយ​ប្រភេទ។ ដូច​នេះ​ហើយ​មានការ​​ណែនាំ​​ឲ្យ​យើង​​ កម្ដៅ​សាច់​ដុំ​បន្តិច​សិន​មុន​ពេល​ចាប់​ផ្ដើម​រត់។ ប៉ុន្តែ​ការ​ពត់​ខ្ហួន​មួយ​រយៈ ឬ​ការ​ពត់​ខ្លួន​ជា​ប្រចាំ គឺ​មិន​មែន​ជា​ការ​កម្ដៅ​សាច់​ដុំ​ដែល​ត្រឹម​ត្រូវ​មុន​ពេល​ហាត់​ប្រាណ​ឡើយ។ ដូចនេះមុន​ពេល​រត់ អាចការ​បត់​បែន​មួយ​ដង​ខ្លួន​មាន​ដូច​ជា លុត​ជង្គង់​ជើង​ម្ខាង គ្រវី​ជើង បត់​ជើង​មក​ទាត់​គូថ និង​សកម្មភាព​មួយ​ចំនួន​ផ្សេង​ទៀត។ ដូច​នេះ​វិធី​កម្ដៅ​សាច់​ដុំ​មុន​ពេល​រត់​ហាត់​ប្រាណ​គឺ​ត្រូវ​មាន​សកម្មភាព​ទាក់​ទង​ជាមួយ​ជើង​របស់​យើង ដោយ​ត្រូវ​ហាត់​ជើង​ជាមុន​សិន។

រត់​ប្រចាំ​ថ្ងៃ៖ ការ​ពិត​ទៅ​ការ​រត់​រាល់​ថ្ងៃ​ច្រើន​ពេក អាច​ធ្វើ​ឲ្យ​យើង​​ហាត់​ប្រាណ​លើស​កំណត់ដែរ អស់​ថាម​ពល ឬ​អាច​មាន​គ្រោះ​ថ្នាក់​កើត​ឡើង ជា​​ពិសេស​គឺ​យើង​​ទើប​ចាប់​ផ្ដើម​រត់​ដំបូង​ៗ។ ការ​ហាត់ប្រាណ​ចាំ​បាច់​ត្រូវ​ការ​​រយៈ​ពេល​ខ្លះ ដើម្បី​ឲ្យ​សាច់​ដុំ​វិល​មក​រក​ធម្មតា​វិញ។ ប្រសិន​បើ​យើង​​ចង់​ឲ្យ​ការ​រត់​ហាត់​ប្រាណមាន​ផល់​ចំណេញ​កាន់​តែ​ច្រើន យើង​​អាច​ហាត់​រត់​ហាត់​ប្រាណ និង​ធ្វើ​កីឡា​មួយ​ផ្សេង​ទៀត​រួម​គ្នា។

អត្ថបទពាក់ព័ន្ធ៖

ការ​រត់​មិន​មែន​ត្រូវ​ការ​ពឹង​តែ​លើ​ជើង​ទាំង​ពីរ​មួយ​មុខ​នោះ​ទេ យើង​ត្រូវ​ពង្រឹង​សាច់​ដុំ ក៏​ដូច​ជា​ថាម​ពល​ក្នុង​ខ្លួន ដើម្បី​ទប់​ទល់​ជាមួយ​ចម្ងាយ​ដែល​យើង​​ត្រូវ​រត់។ យើងអាច​ទៅ​ហាត់​ប្រាណ​នៅ​ក្លិប​ហាត់​ប្រាណ (Gym) ហែល​ទឹក ជិះ​កង់ និង​ហាត់​ប្រាណ​ពង្រឹង​សុខ​ភាព​បេះ​ដូង និង​ការ​ហាត់​ប្រាណ​ជា​ច្រើន​ប្រភេទ​ផ្សេង​ទៀត។ ការ​រត់​ដែល​ល្អ គឺ​ត្រូវ​ចូល​រួម​ជាមួយ​កីឡា​ផ្សេង​ៗ​មួយ​ចំនួន​ទៀត មិន​មែន​ត្រូវ​រត់​តែ​មួយ​មុខ​នោះ​ទេ។

ការ​រត់​អាច​ជា​រឿង​ដែល​សប្បាយ​ម្យ៉ាង នៅ​​ពេល​ដែល​យើង​យល់​​កាន់​តែ​ច្បាស់។ ប្រសិន​បើ​យើង​​ចង់​ធ្វើ​សកម្មភាព​អ្វី​ផ្សេង ដើម្បី​បង្កើត​បរិយាកាស​ពេល​រត់​កាន់​តែ​សប្បាយ នោះ​យើង​​អាច​សាក​ល្បង​វិធី​ជា​ច្រើន​រាប់​មិន​អស់ ដែល​វិធី​ទាំង​អស់​នោះ​ យើង​​អាច​រក​​តាម​សៀវ​ភៅ​ទស្សនាវដ្ដី ឬ​នៅ​ក្នុង​អ៊ីន​ធឺណែត​ជា​ដើម។ យើង​សង្ឃឹម​ថា អត្ថ​បទ​ដែល​បាន​រៀបរាប់​ខាង​លើ និង​មាន​អត្ថ​ប្រយោជន៍​សម្រាប់​អ្នកទាំងអស់គ្នា​ និង​យក​ទៅ​អនុវត្ដ​នៅ​ពេល​រត់​ហាត់​ប្រាណ​លើក​ក្រោយ​ទៀត។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

10 Awesome Facts about Running”

http://www.sportsdirect.com/News/entryid/2028/10-Awesome-Facts-about-Running

“7 Surprising Facts About Running”

http://news.health.com/2014/06/04/7-surprising-facts-about-running/

“Running #FTW”

http://healthcare.utah.edu/healthfeed/postings/2014/10/102914_10-running-facts-forthewin.php

“10 Common Running Myths Debunked”

http://www.active.com/running/articles/10-common-running-myths-debunked

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ណៃ ទូច កែសម្រួល​ចុងក្រោយ 11/05/2020
ត្រួតពិនិត្យដោយ គឹម កាណែល