ចំណេះដឹងទូទៅ

ចំណេះដឹងទូទៅ – តាមដានមាតិកា​នេះ ​ដើម្បី​ស្វែងយល់​ដំណឹងថ្មីៗនានាពីការវិវត្តន៍ផ្នែកវេជ្ជសាស្ត្រ​​​ ឱសថ របកគំហើញនានា និង​គន្លឹះសុខភាពជាច្រើនទៀត ដើម្បី​ពង្រីកចំណេះដឹងសុខភាពបន្ថែម ធ្វើយ៉ាងណាឲ្យការរស់នៅកាន់តែសប្បាយរីករាយមានសុភមង្គលនិងសុខភាពកាន់តែល្អប្រសើរ

ចំណេះដឹងទូទៅ

ចំណេះដឹងទូទៅ

វិធានការពារខ្លួនពីគ្រោះរញ្ជួយដី កុំឱ្យគ្រោះថ្នាក់ដល់អាយុជីវិត

ត្បិត​ថា ​ប្រទេស​យើង​ មិន​ធ្លាប់​មាន​ការរញ្ជួយ​ដី​ធ្ងន់ធ្ងរ​ក៏​ពិត​មែន​ តែ​គ្រោះធម្មជាតិ​គ្មាន​អ្នក​ណា​អាច​​ស្មាន​ដឹង​មុន​ទេ អ៊ឹចឹង​ហើយ​ គ្នា​យើង​គួរ​ចេះ​ពី​របៀប​ការពារ​ខ្លួន​ឱ្យ​ហើយ​ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ជា​យថាហេតុ​ក្នុង​ករណី​មាន​ការ​រញ្ជួយ​ដី​កើត​ឡើង។ ១. ក្រាប​ចុះ​ ក្នុង​ករណី​ភាគ​ច្រើន យើង​អាច​ការពារ​ខ្លួន​បាន ​ប្រសិនបើ​យើង​អនុវត្តន៍​បែប​នេះ​ភ្លាម​ៗ ក្រាប​ចុះ​ភ្លាម​ៗ ដើម្បី​ជៀសវាង​ការ​ដួល​ យក​ដៃ​ក្តោប​ក្បាល​ និង​ក ពួន​នៅ​ក្រោម​តុ​រឹងមាំ ២. ប្រសិនបើ​នៅ​ក្នុង​ផ្ទះ កុំ​រត់​ទៅ​ខាង​ក្រៅ ឬ​បន្ទប់​ផ្សេង​ទៀត​អំឡុង​ពេល​រញ្ជួយ​ដី។ ការ​នៅ​នឹង​មួយ​កន្លែង អាច​បញ្ចៀស​ការ​រងរបួស​បាន​មួយ​ភាគ​ដែរ ហើយ​ដើម្បី​កាត់បន្ថយ​ការ​រងរបួស​ គ្នា​យើង​គួរ​អនុវត្តន៍​វិធាន​ខាង​ក្រោម៖ បើ​អាច ត្រូវ​ជៀស​ឱ្យ​ឆ្ងាយ​ពី​កញ្ចក់​ ធ្នើ​ដាក់​សៀវភៅ ឬ​គ្រឿង​សង្ហារឹម​ធំ​ៗ ដែល​អាច​ដួល​សង្កត់​លើ​យើង​បាន​ ព្យាយាម​ចាប់​យក​វត្ថុ​ដែល​អាច​ការពារ​ក្បាល​ និង​ផ្ទៃ​មុខ​របស់​យើង​បាន​ពី​កម្ទេចកម្ទី ឬ​អំបែង​កញ្ចក់ ប្រសិនបើ​នៅ​ក្នុង​ផ្ទះ​បាយ​ ចូល​បិទ​ចង្ក្រាន​ហ្គាស ប្រសិនបើ​នៅ​លើ​គ្រែ គួរ​នៅ​មួយ​កន្លែង ហើយ​យក​ខ្នើយ​ការពារ​ក្បាល​។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៣. ប្រសិនបើ​យើង​នៅ​លើ​អាគារ​ខ្ពស់​ គួរ​នៅ​ក្នុង​អាគារ​នោះ​សិន គេច​ឱ្យ​ឆ្ងាយ​ពី​បង្អួច ក្រាប​ចុះ និង​យក​ដៃ​ការពារ​ក្បាល​ និង​ក កុំ​ប្រើ​ជណ្តើរយន្ត​ ពីព្រោះ​ចរន្ត​ភ្លើង​អាច​នឹង​ត្រូវ​កាត់​ផ្តាច់​ [embed-health-tool-heart-rate] ៤. ប្រសិនបើ​យើង​នៅ​ខាង​ក្រៅ ត្រូវ​នៅ​កន្លែង​នោះ​សិន គេច​ចេញ​ពី​អាគារ ខ្សែ​ភ្លើង តំបន់​ដែល​មាន​ប្រេង និង​ហ្គាស រក​កន្លែង​ចំហ និង​ឆ្ងាយ​ពី​ដើមឈើ បង្គោល​ទូរសព្ទ និង​អាគារ […]

ស្វែងរក ចំណេះដឹងទូទៅ

ចំណេះដឹងទូទៅ

កម្ចាត់រោមច្រមុះ​មិនមែនចេះតែធ្វើ​តាមចិត្តទេ​ ត្រូវដឹងវិធីនេះ​

​ថ្វី​ត្បិត​តែ​រោម​ច្រមុះ​ គឺ​ជា​រោម​ដែល​យើង​មិន​សូវ​ចង់​បាន​ក៏​ពិត​មែន​ ប៉ុន្តែ​វា​​មាន​អត្ថប្រយោជន៍​យ៉ាង​ខ្លាំង​​ចំពោះ​​សុខភាព​របស់​យើង​​​​។​ ជាក់​ស្ដែង រោម​ច្រមុះ​​រួម​ចំណែក​ក្នុង​ការ​ការពារ​សួត​របស់​យើង​ពី​ធូលី​ដី​ និង​កម្ទេចកំទី​ផ្សេងៗ​ដែល​ចូល​ទៅ​ក្នុង​ផ្លូវ​ដង្ហើម​ និង​ចរន្ត​ឈាម​​។ ប្រសិនបើ​យើង​មិន​មាន​រោម​ច្រមុះ​ទេ​នោះ​ យើង​អាច​នឹង​ឆ្លង​មេរោគ​ ការ​រលាក​ភ្នាស​ប្រអប់​រន្ធ​ច្រមុះ​  និង​ឆ្លងរោគ​ផ្លូវ​ដង្ហើមជាដើម​។​ ដូច្នេះ​ហើយ​ យើង​មិន​គួរ​កម្ចាត់​រោម​ច្រមុះ​ទាំង​អស់​​ឡើយ​។​ យ៉ាង​ណា​មិញ​ គ្នា​យើង​អាច​អនុវត្តន៍​តាម​វិធីសាស្ត្រ​ទាំង​នេះ​ ដើម្បី​កាត់បន្ថយ​​រោម​ច្រមុះ​ ដោយ​មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​របស់​យើង​។ ១.​ កុំ​​​បក​ ឬដក​រោម​ច្រមុះ​ឲ្យ​សោះ!​ ​​​ពិត​ណាស់​ ការបក ឬ​ដក​រោម​ច្រមុះ​ ធ្វើ​ឲ្យ​យើង​​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ ព្រម​ទាំង​មិន​មាន​សុវត្ថិភាព​ផង​ដែរ ពីព្រោះ​វា​នឹង​ធ្វើ​ឲ្យ​ឫស​រោម​ច្រមុះ​បាត់បង់​ ដែល​អាច​បង្ក​​ទៅ​ជា​ការ​ឆ្លង​មេរោគ​ ឬ​ហើម​ជាដើម​។​ ​ជា​លទ្ធផល​ យើង​មិន​ត្រឹមតែ​ងាយ​កើត​បញ្ហា​​អាលែកហ្ស៊ី​ ការ​រលាក​ភ្នាស​ប្រអប់​រន្ធ​ច្រមុះ​  និង​ឆ្លង​រោគ​ផ្លូវ​ដង្ហើម ប៉ុណ្ណោះ​ទេ​ វា​ក៏​​អាច​​ចូល​ទៅ​កាន់​​ទី​តាំង​ដែល​សរសៃ​ឈាម​វ៉ែន​ប្រមូល​ផ្ដុំ​ និង​បង្ក​​គ្រោះថ្នាក់​ដល់​សុខភាព​យ៉ាង​ធ្ងន់ធ្ងរ​ ដោយ​ការ​​ឆ្លង​មេរោគ​ដោយ​ផ្ទាល់​ទៅ​ក្នុង​ខួរ​ក្បាល​ថែម​ទៀត​ផង​។ ២. កាត់​តម្រឹម​ ​​​​យើង​អាច​កម្ចាត់​រោម​ច្រមុះ​​បាន​​ដោយ​សុវត្ថិភាព​ និង​ងាយ​ស្រួល​បំផុត​តាម​រយៈ​ការ​កាត់​តម្រឹម​ដោយ​​​ប្រើ​កូន​​កន្ត្រៃ​កាត់​រោម​ច្រមុះ​។​ ជា​ទូទៅ​ កូន​កន្ត្រៃ​ប្រភេទ​នេះ​ ​ត្រូវ​បាន​រចនា​ឡើង​ជា​ពិសេស​សម្រាប់​​កាត់​រោម​ច្រមុះ​នៅ​ត្រង់​ផ្នែក​ដែល​​ពិបាក​កាត់​បំផុត​។​ យ៉ាង​ណា​មិញ​ ចូរ​​សម្អាត​ច្រមុះ​ និង​កន្ត្រៃ​ឲ្យ​បាន​ស្អាត​ជា​មុន​សិន​ មុន​ពេល​ដែល​យើង​ចាប់ផ្ដើម​កាត់​។ ៣. ម៉ាស៊ីន​កាត់​រោម​ច្រមុះ​ ​​​​​ជា​មួយ​គ្នា​នេះ​ដែរ​ ម៉ាស៊ីន​កាត់​រោម​ច្រមុះ​ ឬ​ Electric Buzzer ក៏​ជា​ជម្រើស​ដ៏​ប្រសើរ​បំផុត​ក្នុង​ការ​កាត់​រោម​ច្រមុះ​របស់​យើង​ប្រកប​ដោយ​សុវត្ថិភាព​ផង​ដែរ។​ វិធី​កាត់​រោម​ដោយ​ពុំ​មាន​ការ​ឈឺ​ចាប់​ និង​រហ័ស​នេះ​ អាច​ជួយ​​សន្សំ​សំចៃ​ពេលវេលា​របស់​យើង​​បាន​ច្រើន​ បើ​ប្រៀបធៀប​ជាមួយ​នឹង​ការ​ប្រើ​កន្ត្រៃ​។​   ៤. ការ​កម្ចាត់​រោម​ដោយ​ប្រើ​ម៉ាស៊ីន​ឡាស៊ែរ​ ​នៅ​ក្នុង​ករណី​ដែល​រោម​ច្រមុះ​របស់​យើង​​​ដុះ​ចេញ​មក​​ […]


ចំណេះដឹងទូទៅ

ចេះតែយកដបប្លាស្ទិចមកប្រើច្រើនដង អត់ចេះមើល ប្រយ័ត្នផឹកគីមីចូលខ្លួន!

ចំពោះ​សម្ភារៈ​ប្លាស្ទិច យើង​តែង​តែ​ឮពាក្យ​ថា "កាត់​បន្ថយ ប្រើ​សារ​ឡើង​វិញ និង​កែច្នៃ​ថ្មី" ដើម្បី​ជួយ​កាត់​បន្ថយ​កំណើន​កើន​ឡើង​ប្លាស្ទិច​ដែល​ជា​បញ្ហា​ធ្ងន់ធ្ងរ​មួយ​ប៉ះពាល់​ដល់​បរិស្ថាន​ប្រទេស​យើង ក៏​ដូច​ជា​ពិភពលោក​ទាំង​មូល។ ហេតុ​នេះ​ហើយ គ្នា​យើង​មួយ​ចំនួន​ធំ​ព្យាយាម​យក​ដប​ទឹក​សុទ្ធ​មក​ប្រើ​សារ​ឡើង​វិញ​ញឹក​ញាប់ ប៉ុន្តែ​យើង​មាន​ដឹង​ទេ​ថា ដប​ទឹក​សុទ្ធ​ទាំង​នោះ​មាន​ខ្លះ​អាច​ប្រើ​ឡើង​វិញ​បាន តែ​ខ្លះ​ទៀត​ប្រើ​បាន​តែ​ម្ដង​គត់។ តើ​ដប​ប្លាស្ទិច​ធ្វើ​ឡើង​ពី​សារ​ធាតុ​អ្វី​ខ្លះ? ដប​ទឹក​ប្លាស្ទិច​ភាគ​ច្រើន​មាន​លេខ​កូដ​កែ​ច្នៃ​បោះ​ពុម្ព​នៅ​លើ​ដប។ ហើយ​យើង​អាច​ដឹង​បាន​ថា ដប​ទឹក​នោះ​ផលិត​ពី​ប្លាស្ទិច​ប្រភេទ​អ្វី ព្រោះ​ប្លាស្ទិច​មាន​ច្រើន​ប្រភេទ តែ​គេ​យក​តែ​ប៉ុន្មាន​ប៉ុណ្ណោះ​មក​ផលិត​ជា​ដប​ទឹក​សុទ្ធ។ លេខ​កូន​លើ​ដប​បា្លស្ទិច​មាន​ចាប់​ពី​លេខ១-៧ ដើម្បី​កំណត់​ពី​ប្រភេទ​ប្លាស្ទិច​ដែល​ផលិត​ដប​នោះ និង​ងាយ​ស្រួល​ដល់​ការ​បែង​ចែក​ប្រភេទ​ដប​ពេល​កែច្នៃ​ឡើង​វិញ។ Polyethylene Terephthalate (PET or PETE)  High-density Polyethylene (HDPE) Polyvinyl Chloride (PVC) Low-density Polyethylene (LDPE) Polypropylene (PP) Polystyrene (PS)  ប្រភេទ​ប្លាស្ទិច​ដទៃ​ផ្សេង ភាគ​ច្រើន អ្នក​ផលិត​ដប​ទឹក​សុទ្ធ​សព្វ​ថ្ងៃ និយម​ប្រើ​លេខ​១ ២ និង​លេខ​៧ ដើម្បី​ផលិត​ជា​ដប​ដាក់​ទឹក​យើង​ផឹក​រាល់​ថ្ងៃ​នេះ។ មួយ​វិញ​ទៀត លេខ​កូដ​ដែល​មាន​សរសេរ​លើ​ដប​ក៏​អាច​ឲ្យ​យើង​ដឹង​បាន​ដែរ​ថា យើង​អាច​ប្រើ​ដប​ទឹក​ឡើង​វិញ​បាន​ប៉ុន្មាន​ដង ឬ​ប្រើ​ម្ដង​ហើយ​ត្រូវ​បោះ​ចោល។ ប្រភេទ​ដប​ទឹក​សុទ្ធ​ប្លាស្ទិច​ខ្លះ អាច​ប្រើ​បាន​តែ​ម្ដង​គត់​ដោយសារ​វា​អាច​សាយភាយ​សារធាតុ​គីមី​ចូល​ទៅ​ក្នុង​ទឹក​ផឹក ជា​ពិសេស​ពេល​ដាក់​ក្នុង​កន្លែង​ក្ដៅ ឬ​ចំ​កម្ដៅ​ថ្ងៃ ហើយ​ដប​ទឹក​ដែល​យើង​គួរ​ប្រយ័ត្ន​មាន​លេខ​កូដ​ដូច​ជា៖ 1 PET 3 PVC […]


ចំណេះដឹងទូទៅ

ទឹក​ឃ្មុំ​ល្អ​ចំពោះ​សុខភាព​ តែ​កុំញ៉ាំ​លើសពី​៥០​មិល្លីលីត្រ​​ក្នុង​មួយថ្ងៃ​​

គ្នា​យើង​ពិត​ជា​ដឹង​ហើយ​ថា​ទឹក​ឃ្មុំ​មាន​ប្រ​យោជន៍​ច្រើន​ដល់​សុខ​ភាព ប៉ុន្តែ​គ្នា​យើង​​ដឹង​ទេ​ថា​គួរ​ញ៉ាំ​កម្រិត​ណា​មិន​ប៉ះពាល់​សុខភាព? តាម​ការណែនាំ​គ្នា​យើង​មិន​គួរ​ញ៉ាំ​ទឹក​ឃ្មុំ​លើស​ពី​៥០​មិល្លី​លីត្រ​ក្នុង​មួយ​ថ្ងៃ​នោះ​ទេ បើ​ញ៉ាំ​លើស​នេះ​អាច​ធ្វើ​ឲ្យ​យើង​មាន​បញ្ហា​ចំពោះ​សុខ​ភាព​មួយ​ចំនួន​ដែរ​។​ ១. អាច​ធ្វើ​ឲ្យ​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ទឹក​ឃ្មុំ​មាន​ផ្ទុក​ជាតិ​ស្ករ និង​កាបូអ៊ីដ្រាត ក្នុង​បរិមាណ​ដ៏​ច្រើន​។ ដូច​នេះ​ហើយ បើ​សិន​ជា​យើង​ញ៉ាំ​ទឹក​ឃ្មុំ​ច្រើន​ពេក​ កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​យើង​ក៏​ហក់​ឡើង​ដូច​គ្នា​។​ មួយ​វិញ​ទៀត បើ​យើង​ជា​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ទៀត​​នោះ យើង​នឹង​បាន​ដឹង​ពី​ភាព​មិន​ប្រ​ក្រ​តី​នៃ​កម្រិត​ជាតិ​ស្ករ​កាន់តែ​លឿន​ និង​អាច​មាន​គ្រោះ​ថ្នាក់​​ទៀត​ផង​។​ ២. ទឹកឃ្មុំ​អាច​បញ្ចុះ​សម្ពាធ​ឈាម​ ​ទឹក​ឃ្មុំ​ត្រូវ​គេ​ដឹង​ថា​មាន​សារធាតុ​ផ្សំ​ដ៏​អស្ចារ្យ​ក្នុង​ការ​ជួយ​គ្រប់​គ្រង​សម្ពាធ​ឈាម​។ ប៉ុន្តែ​បើ​យើង​ញ៉ាំ​ច្រើន​លើស​ការ​កំណត់ វា​ក៏​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​សម្ពាធ​ឈាម​ដូច​គ្នា។ បើ​សិន​ជា​យើង​បន្ត​ឲ្យ​មាន​អាការៈ​បែប​នេះ​យូរ​អង្វែង នោះ​នឹង​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​បេះ​ដូង​​មិន​ខាន​។​ ៣. បង្ក​ជា​បញ្ហា​ក្រពះ​ពោះ​វៀន​ ក្នុង​ករណី​គ្នា​យើង​កំពុង​ជួប​បញ្ហា​ទល់លាមក​ផង​នោះ បើ​ញ៉ាំ​ទឹក​ឃ្មុំ​ច្រើន​ទៀត​នឹង​ធ្វើ​ឲ្យ​បញ្ហា​កាន់​តែ​អាក្រក់​ជាង​មុន។​ ក្រៅពី​នេះ ញ៉ាំ​ទឹក​ឃ្មុំ​លើស​កម្រិត​ក៏​អាច​ធ្វើ​ឲ្យ​យើង​ជួប​បញ្ហា​ហើម​ពោះ ឬ​រាក ព្រោះ​តែ​រាង​កាយ​មិន​អាច​បំបែក​ស្ករ​នៅ​ក្នុង​ទឹក​ឃ្មុំ​បាន​។​ ៤. ធ្វើ​ឲ្យ​ឡើង​គីឡូ បើ​និយាយ​ដល់​ការ​ឡើង​គីឡូ ស្រីៗ​ឮ​ច្បាស់​ជា​ភ្ញាក់​ផ្អើល​មិន​ខាន​ បើ​កំពុង​តែ​មាន​ផែនការ​សម្រក​ទម្ងន់​ផង​នោះ។ អ៊ីចឹង​ហើយ បើ​យើង​ស្ថិត​ក្នុង​ផែនការ​សម្រក​ទម្ងន់​ ត្រូវ​ញ៉ាំ​ទឹក​ឃ្មុំ​ឲ្យ​មាន​កម្រិត​។ ទឹក​ឃ្មុំ​មាន​កាឡូរី និង​ស្ករ​ ខ្ពស់ និង​មាន​កាបូអ៊ីដ្រាត​ថែមទៀត​ផង ដែល​អ្វី​ទាំង​នេះ​សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​គីឡូ​ឡើង​បាន​។​ ៥. អាច​មាន​បញ្ហា​ធ្មេញ ពេល​យើង​ញ៉ាំ​ទឹក​ឃ្មុំ​ច្រើន​ពេក គឺ​ប្រៀប​ដូច​ជា​យើង​ញ៉ាំ​ស្ករ​ច្រើន​អ៊ីចឹង​ដែរ ដែល​អាច​ធ្វើ​ឲ្យ​ធ្មេញ​ពុក​បាន។​ តាម​ការ​ស្រាវ​ជ្រាវ ទឹក​ឃ្មុំ​មាន​ផ្ទុក​ជាតិ​ស្ករ​ប្រហែល​៨២​ភាគ​រយ ដែល​ចំនួន​នេះ​អាច​ធ្វើ​ឲ្យ​ធ្មេញ​យើង​ខូច​បាន​។ មួយ​វិញទៀត ទឹក​ឃ្មុំ​ក៏​មាន​ភាព​ស្អិត​ពី​ធម្មជា​តិ ដែល​អាច​តោង​ជាប់​នៅ​នឹង​ធ្មេញ​ ដែល​​ជា​ហេតុ​ធ្វើ​ឲ្យ​យើង​ពុក​ធ្មេញ។​ បើ​អ៊ីចឹង​គួរ​ធ្វើ​ម៉េច​ល្អ? តាម​ការ​ណែ​នាំគ្នា​យើង​មិន​គួរ​ញ៉ាំ​ទឹក​ឃ្មុំ​លើស​ពី៥០​មិល្លី​លីត្រ​ក្នុង​មួយ​ថ្ងៃ​នោះ​ទេ ហើយ​ក្មេង​អាយុ​ក្រោម​មួយ​ឆ្នាំ​ក៏​មិន​ត្រូវ​ឲ្យ​ញ៉ាំទឹក​ឃ្មុំ​នោះ​ដែរ​។ មួយ​វិញ​ទៀត​ បើ​យើង​មាន​ជំងឺ​ណាមួយ​ក្នុង​ខ្លួន គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​មុន​នឹង​សម្រេច​ដាក់​ទឹក​ឃ្មុំ​ចូល​ក្នុង​របប​អាហារ។


ចំណេះដឹងទូទៅ

​ចូលចិត្ត​យក​ទូរសព្ទ​ដៃ​​ចូល​បង្គន់​ ​ប្រយ័ត្ន​ជួប​បញ្ហា​សុខភាពទាំង​នេះ

ជា​ធម្មតា​ អ្នក​មាន​ពោះវៀន​ល្អ​ ត្រូវ​ការ​ចំណាយ​ពេល​ពី​៥​ទៅ​១០​នាទី​ក្នុង​ការ​បន្ទោបង់​ម្ដង​។​ ប៉ុន្តែ​ គ្នា​យើង​​បច្ចុប្បន្ន​ តែងតែ​ចំណាយ​ពេល​ជា​មធ្យម​ប្រហែល​ពី​​២០​ទៅ​៣០​នាទី​ ​ពីព្រោះ​ថា​​ទោះ​បី​ជា​យើង​បញ្ចប់​​កិច្ច​ការ​នៅ​ក្នុង​បង្គន់​ទៅ​ហើយ​ក្ដី ​​ក៏​​យើង​នៅ​តែ​​​រវល់​អូស​ទូរសព្ទ​ដៃ​មើល​​ចុះ​ឡើង​​ដែរ​​​។​​ យើង​ប្រហែល​ជា​មិន​ធ្លាប់​គិត​ទេ​ថា​ ការ​យក​ទូរសព្ទ​ដៃ​ចូល​ក្នុង​បង្គន់​ជាមួយ​ អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ជា​ច្រើន​​ដែល​​នឹក​ស្មាន​មិន​ដល់​។ ១. ​ឆ្លង​មេរោគ ​​​ប្រសិនបើ​យើង​យក​ទូរសព្ទ​ដៃ​ចូល​ក្នុង​បង្គន់​​នោះ​ ទូរសព្ទ​របស់​យើង​អាច​ត្រូវ​ពពួក​​​មេរោគ​ផ្សេងៗ​​​​ដែល​មាន​នៅ​ក្នុង​បង្គន់​​តោង​ជាប់​ជាមួយ​ដែរ​ ព្រោះថា​ក្នុង​បង្កន់​ស្ទើរ​គ្រប់​កន្លែង​មាន​មេរោគ​តោង​ជាប់​។​ ជា​លទ្ធផល​ យើង​អាច​កើត​មាន​អាការៈ​រាករូស ឈឺ​ពោះវៀន​ និង​មាន​ការ​បង្ក​រោគ​​លើ​ផ្លូវ​បង្ហួរ​នោម​ជាដើម​។ ២. ​រាំងស្ទះ​ដល់​ការ​បន្ទោបង់​ ​ការ​ប្រើ​ទូរសព្ទ​នៅ​ក្នុង​បង្គន់​ អាច​​ប៉ះពាល់​ដល់​ការ​បន្ទោបង់​របស់​យើង​។​ ជាក់ស្ដែង​ យើង​មិន​គួរ​អង្គុយ​ក្នុង​បង្គន់​​ឲ្យ​លើស​ពី​១០​នាទី​ឡើយ​ ប៉ុន្តែ​​នៅ​ពេល​ដែល​យើង​កាន់​ទូរសព្ទ​​ដៃ​ចូល​ទៅ​ជាមួយ​ គ្នា​យើង​ភាគ​ច្រើន​ចំណាយ​ពេល​ដល់​ទៅ​២០​ទៅ​៣០​នាទី​​ ឬ​លើស​ពី​នេះ​​ទៅ​ទៀត​ ដែល​កត្តា​នេះ​បង្ក​​ទៅ​ជា​បញ្ហា​នៅ​ក្នុង​ដំណើរការ​បន្ទោបង់​របស់​យើង​។ ៣. ទល់​លាមក​ ​ជាមួយ​គ្នា​នេះ​ដែរ​ ​ការ​យក​​ទូរសព្ទ​​ដៃ​ចូល​ក្នុង​បង្គន់​​ ក៏​អាច​បណ្ដាល​ឲ្យ​យើង​ជួប​បញ្ហា​ទល់​លាមក​ផង​ដែរ ​នេះ​ដោយ​សារ​តែ​រាងកាយ​យើង​ស៊ាំ​ទៅ​នឹង​ការ​ចំណាយ​ពេលវេលា​ដ៏​យូរ​​ និង​មិន​ប្រក្រតី​នៅ​ក្នុង​​ការ​បន្ទោបង់​​នេះ​ឯង​។ ៤. ជំងឺ​ឫសដូងបាត លើស​ពី​នេះ​ ​ការ​ចំណាយ​ពេល​​៣០​នាទី​ជា​ប្រចាំ​​នៅ​ក្នុង​បង្គន់​ ​ក៏​អាច​បណ្ដាល​ឲ្យ​យើង​កើត​ជំងឺ​ឫសដូង​បាត​​​ផង​ដែរ​​ ពីព្រោះ​រាងកាយ​របស់​យើង​មាន​ភាព​ច្របូកច្របល់​ ព្រម​ទាំង​ស៊ាំ​ទៅ​នឹង​ទម្លាប់​អង្គុយ​នៅ​ក្នុង​បង្គន់​យូរ​។​ ​ជំងឺ​ឫសដូង​បាត ​ជា​ការ​​រលាកសរសៃ​វ៉ែន​​ ដែល​នៅ​ជិត​បរិវេណ​រន្ធ​គូទ ហើយ​អាច​ហូរ​ឈាម​ និង​មាន​អារម្មណ៍​ថា​រមាស់​ ​ព្រម​ទាំង​ឈឺ​ចាប់​ខ្លាំង។​ ៥. ស្រ្តេស ​​​​​នៅ​ពេល​ដែល​យើង​ចំណាយ​ពេល​បន្ទោបង់​នៅ​ក្នុង​បង្គន់​ វា​អាច​ជា​ពេល​ដែល​យើង​សម្រាក​ពី​ការងារ​ ឬ​​​ពី​ជីវិត​ដ៏​រវល់​របស់​យើង​។​ ប៉ុន្តែ​ បើ​យើង​យក​ទូរសព្ទ​ដៃ​មក​ជាមួយ​ យើង​អាច​នឹង​បាត់បង់​ពេលវេលា​​​ឲ្យ​ខួរ​ក្បាល​បាន​សម្រាក​មិន​ខាន​។ ៦. ខ្ជះខ្ជាយ​ពេលវេលា​ ​​​​​​គ្នា​យើង​ភាគ​ច្រើន​គិត​ថា​ ការ​យក​ទូរសព្ទ​ដៃ​ចូល​ទៅ​ក្នុង​បង្គន់​ជាមួយ​ គឺ​ជា​ការ​សន្សំ​សំចៃ​ពេលវេលា​។​ ផ្ទុយ​ទៅ​វិញ​ វា​​គឺ​ជា​ការ​ខ្ជះខ្ជាយ​ពេល​វេលា​ប៉ុណ្ណោះ​។​ ​ជា​ធម្មតា​ […]


ចំណេះដឹងទូទៅ

ទោះដើរលេងច្រើនប៉ុនណា ក៏មិនបារម្ភខ្លាចឈឺ បើចេះតិចនិកទាំងនេះ

នៅ​ពេល​ដែល​យើង​ចេញ​ដើរ​លេង វា​ពិបាក​ណាស់​ទៅ​ហើយ​ក្នុង​ការ​ថែ​ទាំ​រាងកាយ និង​សុខភាព​ឲ្យ​បាន​ល្អ ពិសេស​នៅ​ពេល​ត្រូវ​ដើរ​លេង​ពេល​ថ្ងៃ​ឈប់​សម្រាក​យូរ​ជា​ដើម។ ជឿ​ថា មាន​គ្នា​យើង​ខ្លះ បើ​ដើរ​លេង​ច្រើន​ផង ឬ​ញ៉ាំ​អាហារ​ផ្ដេសផ្ដាស​ច្រើន​ទៀត ច្បាស់​ជា​ឈឺ មាន​អារម្មណ៍​ថា​មិន​ស្រួល​ខ្លួន ហើយ​បែរ​ជា​ដើរ​លេង​លែង​កើត​វិញ។ ហេតុ​នេះ​ហើយ បើ​យើង​ចេះ​តិចនិក​មើល​ថែ​សុខភាព​បាន​ល្អ ទោះ​ដើរ​លេង​ច្រើន​ថ្ងៃ ច្រើន​កន្លែង​ក៏​សុខភាព​មិន​ចុះ​ខ្សោយ​ដែរ។ ១.គេង​ឲ្យ​បាន​គ្រប់​គ្រាន់ អ្នក​ណា​ក៏​ដូច​អ្នក​ណា ឲ្យ​តែ​ពេល​បាន​ទៅ​ដើរ​លេង ដឹង​តែ​សប្បាយ​ចិត្ត​ពេក រហូត​ខ្លះ​គេង​មិន​លក់​ក៏​មាន។ ការ​គេង​មិន​បាន​គ្រប់​គ្រាន់​អាច​ធ្វើ​ឲ្យ​យើង​ញ៉ាំ​ច្រើន វិល​មុខ និង​អាច​ប៉ះពាល់​ដល់​អារម្មណ៍​បាន។ ពេល​យប់មុនដើរ យើង​គួរ​គេង​ឲ្យ​បាន ៦-៩​ម៉ោង ឬ​បើ​គេង​មិន​បាន​ច្រើន​ពេល​យប់ យើង​អាច​សម្រាក​នៅ​តាម​ផ្លូវ​ជំនួស​ក៏​បាន។ ២.ញ៉ាំ​អាហារ​ពេល​ព្រឹក​ល្អ ពេល​​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទៅ​ដល់​គោល​ដៅ យើង​មិន​សូវ​ខ្វាយ​ខ្វល់​នឹង​អាហារ​ដែល​យើង​ញ៉ាំ​ទេ ភាគច្រើន​​គិត​ថា ញ៉ាំ​អី​ក៏​បាន​ឲ្យ​ឆ្អែត​ៗ​ពោះ​ទៅ ជា​ពិសេស​អាហារ​ពេល​ព្រឹក។ តែ​យើង​ត្រូវ​ដឹង​ថា អាហារ​ពេល​ព្រឹក​ជា​អាហារ​សំខាន់​ជាង​គេ​ក្នុង​មួយ​ថ្ងៃៗ ហេតុ​នេះ ​គួរ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ល្អៗ ជួយ​ផ្ដល់​ថាមពល ដើម្បី​កុំ​ឲ្យ​យើង​ឆាប់​អស់​កម្លាំង​តាម​ផ្លូវ។ ៣.ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន យើង​គួរ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ឬ​បើ​អាច​គួរ​តែ​ញ៉ាំ​ថ្នាំ​វីតាមីន​បំប៉ន​បន្ថែម ជា​ពិសេស​សម្រាប់​គ្នា​យើង​ណា​ដែល​ត្រូវ​ជិះ​យន្តហោះ ឬ​ឡាន​​មាន​មនុស្ស​ច្រើន។ យក​ល្អ ញ៉ាំ​ទឹក និង​ពពួក​វីតាមីន C ដើម្បី​ជួយ​ការពារ​ខ្លួនពី​ជំងឺ​មួយ​ចំនួន​ដែល​អាច​បំផ្លាញ​ថ្ងៃ​សប្បាយ​របស់​យើង។ ៤.ធ្វើ​ចលនា​រាង​កាយ​ឲ្យ​បាន​ច្រើន មាន​គ្នា​យើង​ខ្លះ ពេល​ទៅ​ដើរ​លេង​ម្ដងៗ​មិន​សូវ​ជា​ធ្វើ​ចលនា​រាងកាយ បញ្ចេញជាតិ​ពុល​ចេញ​ក្នុង​ខ្លួន​ទេ។ ម៉្យាង​វិញ ពេល​ទៅ​ដើរ​លេង ​ពិបាក​ហាត់​ប្រាណ​ទៀត ប៉ុន្តែយើង​អាច​បញ្ចេញ​ញើស​បន្តិច​បន្តួច ដោយ​ការ​ដើរ​មើល​ទេសភាព ពេល​សម្រាក​បាយ​ថ្ងៃ​ត្រង់ ឬ​ប្រើ​អាង​ហែល​ទឹក កន្លែង​ហាត់​ប្រាណ ឬ​ដើរ​ពេល​ព្រឹក​ព្រលឹម​ក៏​បាន។ ៥.គ្រប់គ្រង​ស្ត្រេស ជួន​កាល […]


ចំណេះដឹងទូទៅ

ប្រយ័ត្នកូនចៅ បើឆ្កែ ឬឆ្មាខាំចំបិវេណនេះ គ្រោះថ្នាក់បំផុត

ឆ្កែ ឬឆ្មាខាំ ជា​រឿង​គ្រោះថ្នាក់​ចំពោះ​មនុស្ស​គ្រប់​វ័យ តែ​បើ​សត្វ​ទាំង​នោះ​ខាំ​ចំ​បរិវេណ​មុខ និង​ក វិញ ជា​រឿង​រឹត​តែ​គ្រោះថ្នាក់​បំផុត។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ជំនាញ​ទូទៅ និង​ជំងឺ​កុមារ។ លោក​វេជ្ជបណ្ឌិត​បន្ថែម​ថា មុខ និងក ជា​តំបន់​គ្រោះ​ថ្នាក់ ព្រោះ​មេរោគ​ងាយ​នឹង​ឆ្លង​ចូល​ដល់​ខួរ​ក្បាល បើ​សត្វ​ទាំង​នេះ​ខាំ​ចំ​បរិវេណ​ទាំង​នេះ ឬ​របួស​ធំ របួស​ច្រើន​កន្លែង។ នៅ​ក្នុង​សៀវភៅ​ស្វែងយល់​ពី​ជំងឺ​ឆ្កែឆ្កួត ចេញផ្សាយ​ដោយ​អង្គការ​ស៊ីប៉ា សហការ​ជាមួយ​វិទ្យាស្ថាន​ប៉ាស្ទ័រ ក្រសួង​សុខាភិបាល ក្រសួង​កសិកម្ម និង​ក្រសួង​អប់រំ បញ្ជាក់​ថា មេរោគ​ឆ្កែឆ្កួត​ឆ្លង​ចូល​តាម​មុខ​របួស និង​មាន​ចលនា​ចូលតាម​ប្រព័ន្ធ​សរសៃប្រសាទ រួច​ទៅ​បង្ក​មេរោគ​ក្នុង​ខួរ​ក្បាល ធ្វើ​ឲ្យ​រលាក​ខួរ​ក្បាល រួច​ស្តែង​ចេញ​ជា​ជំងឺ​ឆ្កែ​ឆ្កួត តាម​ដំណាក់​កាល​ខាង​ក្រោម៖ - មេរោគ​ឆ្លង​ចូល​ទៅ​ក្នុង​របួស​តាម​ទឹកមាត់​សត្វ​ខាំ - មេរោគ​បង្កើន​ចំនួន​ក្នុង​សាច់ដុំ​ជុំវិញ​របួស - មេរោគ​ធ្វើ​ដំណើរ​ពី​មុខ​របួស ទៅ​ខួរ​ក្បាល តាម​ប្រព័ន្ធ​សរសៃ​ប្រសាទ - មេរោគ​ទៅ​ដល់​ខួរ​ក្បាល បង្ក​ឲ្យ​រលាក​ខួរក្បាល កើត​ជំងឺ​ឆ្កែឆ្កួត - មេរោគ​ឆ្លង​ពី​ខួរក្បាល បន្ត​ទៅ​ក្រពេញ​នានា ពិសេស​ក្រពេញ​ទឹក​មាត់។ វីរុស​ជំងឺ​ឆ្កែឆ្កួត​តូច​បំផុត មិន​អាច​មើល​ឃើញ​នឹង​ភ្នែក​ទទេ​ទេ វា​បង្ក​ជំងឺ​លើ​ប្រព័ន្ធ​សរសៃ​ប្រសាទ ធ្វើ​ឲ្យ​ប៉ះពាល់​ដំណើរ​ការខួរក្បាល ជា​ពិសេស​ពពួក​កោសិកា​ដែល​សម្រប​សម្រួល​ចង្វាក់​បេះដូង និង​ដង្ហើម។ រោគ​សញ្ញា​ជំងឺ​ឆ្កែឆ្កួត​នឹង​លេច​ឡើង​ក្នុង​រយៈពេល ១ អាទិត្យ ឬ​យ៉ាងយូរ ១ខែ បន្ទាប់ពីឆ្លង​វីរុស​ចូល​ក្នុង​ខ្លួន។ រោគ​សញ្ញា​ទាំង​នោះ មាន៖ - […]


ចំណេះដឹងទូទៅ

ក្រៅពីរសជាតិឆ្ងាញ់ ផ្លែខ្នុរមានប្រយោជន៍ល្អច្រើនយ៉ាងចំពោះសុខភាព (វីដេអូ)

​ដឹង​ហើយ​ថាខ្នុរ​ជា​​ផ្លែ​ឈើ​មួយ​ប្រភេទ​ដែល​ពេញ​និយម​​នៅ​កម្ពុជា​យើង។ នេះ​ក៏​ដោយ​សារ​តែខ្នុរ​មាន​រសជាតិ​​ផ្អែម​ឆ្ងាញ់ និង​មាន​ក្លិន​ក្រអូប​គួរ​ឱ្យ​ចង់​ញ៉ាំ​ទៀត​ផង​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ សាច់​ខ្នុរ​​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ល្អ​ ដែល​មាន​ប្រយោជន៍​​ទៅ​ដល់​សុខភាព​។ សាច់​ខ្នុរ​ផ្ទុក​ដោយ​សមាស​ធាតុ​ល្អ​ៗ ជា​ច្រើន​ ដូច​ជា​ កាល់​ស្យូម​ ម៉ាញ៉េស្យូម​សម្រាប់​ការពារ​ធ្មេញ និង​ឆ្អឹង និង​មាន​ជាតិ​ដែក​សម្រាប់​​ការ​ផលិត​គ្រាប់​ឈាម​ក្រហម ព្រម​​ទាំង​ជាតិ​ទង់​ដែង​​​ជួយ​រក្សា​តុល្យ​ភាព​​នៃ​ការ​ផលិត​អ័រម៉ូន ព្រម​ទាំង​ជួយ​បន្ថយ​អាការៈ​អន្ទះ​អន្ទែង​ផ​ង​ដែរ​។ អត្ថបទពាក់ព័ន្ធ៖ អាហារទាំងនេះ គួរញ៉ាំឲ្យត្រូវពេល មិនអ៊ីចឹងទេប៉ះពាល់រាងកាយយើង មិនទាន់ដឹងរបបអាហារមានតុល្យភាពម៉េចខ្លះ អត្ថបទនេះអាចពន្យល់បាន ហេតុផល ស្រ្តីមករដូវមិនគួរតមចំណីអាហារ កើតទឹកនោមផ្អែម ពិតជាមិនអាចញ៉ាំទឹកអំពៅ ឬទុរេន បានសោះឬ? វិធីរៀបចំរបបអាហារសម្រាប់អ្នកទឹកនោមផ្អែម ឲ្យមានសុខភាពល្អ ក្រៅ​ពីនេះ​ផ្លែ​ខ្នុរក៏​​មាន​ជាតិ​កាក​សរសៃ​ Fiber ដែល​​​​ពិសេស​ជួយ​ទៅ​ដល់​ប្រព័ន្ធ​រំលាយ​​អាហារឲ្យ​​ដំណើរ​ការ​បាន​ល្អ​។ ចំណែក​ឯ​សារធាតុ​​​ព័ណ៌​​លឿង​ស្រស់​របស់​​សាច់​ខ្នុរ​ ដើរ​តួ​ជា​សារធាតុ​អុក​ស៊ីត​កម្ម​​ជួយ​ការពារ​កោសិកា​ និង​ប្រឆាំង​ទៅ​នឹង​ជំងឺ​មហារីក។ ពិសេស​ទៅ​ទៀត​នោះ​គឺ​ជួយ​ពន្យារ​ភាព​ចាស់​ទៀត​ផង។ បន្ថែម​ពី​នេះ​ដែរ​ ផ្លែ​ខ្នុរ​មាន​ផ្ទុក​វីតាមីន​សំខាន់​ៗ​​ជា​ច្រើន​ទៀត​ ដូច​ជា វីតាមីន​ C ដែល​ជួយ​ការពារ​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​ជំងឺ និង​មាន​សារសំខាន់​ជួយ​រក្សា​ស្បែក ធ្មេញ និង​ឆ្អឹង ម្យ៉ាង​ទៀត​​ក៏​មាន​ផ្ទុក​វីតាមីន​ A ដែល​ជា​ជំនួយ​ដល់​ភ្នែក​​ផង​ដែរ។​ ក្រៅពីអ្វ​ដែល​បាន​រៀប​រាប់​ខាង​លើ​ សាច់​ខ្នុរ​មាន​សារធាតុ​កាបូន​អ៊ីដ្រាត និង​ជាតិ​ស្ករ​ដែល​ជួយ​ឱ្យ​យើង​មាន​កម្លាំង ហើយ​ពិសេស​​ជួយ​ឱ្យ​ដំណើរ​ឈាម​រត់​ស្រួល​។ មួយ​វិញ​ទៀត​ផ្លែ​ខ្នុរ​ក៏​ផ្ទុក​ជាតិ​ប៉ូតាស្យូម​ ដែល​អាច​ជួយ​រក្សា​សំពាធ​ឈាម​ឱ្យ​មាន​តុល្យភាព និង​បង្ការ​ហានិភ័យ​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​ផង​ដែរ​​។


ចំណេះដឹងទូទៅ

ប្រយ័ត្ន! កើត​ជំងឺ​ត្រអក​ធ្ងន់ធ្ងរ ចៀសមិនផុតពីផលប៉ះពាល់រ៉ាំរ៉ៃទាំងនេះទេ

គ្នា​យើង​ច្បាស់​ជា​ធ្លាប់​ឭ ឬ​ឃើញ​ពី​ជំងឺ​ត្រអក ដែល​ជា​ជំងឺ​សើ​ស្បែក​ធ្វើ​ឲ្យ​រលាក​កោសិកា​ស្បែក។ ជំងឺ​ត្រអក​នេះ​អាចកើត​ទៅ​លើ​មនុស្ស​គ្រប់​វ័យ ពិសេស​គឺ​ទៅ​លើ​អា​អូន​តូចៗ ហើយ​វា​ក៏​មិន​រើស​ភេទ​ដែរ។ ដូច​គ្នា​នេះ ដ្បិត​តែ​វា​ជា​ជំងឺ​សើស្បែក​មែន ក៏​ប៉ុន្តែ​បើ​វា​រាល​ដាល​ធ្ងន់ធ្ងរ វា​ក៏​អាច​ប៉ះពាល់​ដល់​សុខភាព និង​ស្បែក​យើង​ខ្លាំង​ដែរ។ តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា កាល​ណា​ដែល​ស្បែក​យើង​មាន​សុខភាព​ល្អ វា​ជួយ​រក្សា​សំណើម និង​ការពារ​យើង​ពី​ពពួក​បាក់តេរី បញ្ហា​រលាក និង​មុខងារ​ធ្វើ​ឲ្យ​មាន​អាលែ្លកហ្ស៊ី។ ជំងឺ​ត្រអក​មាន​ការ​ពាក់ព័ន្ធ​នឹង​បម្រែបម្រួល​ហ្សែន​ដែល​ប៉ះពាល់​ដល់​មុខ​ងារ​ការពារ​របស់​ស្បែក​យើង។ វេជ្ជបណ្ឌិតឯក​ទេស​ជំងឺ​ទូទៅរូបនេះ បាន​បញ្ជាក់​ថា ជួន​កាល បញ្ហា​ពុល​អាហារ​ក៏​ជា​កត្តា​មួយ​បណ្ដាល​ឲ្យ​កើត​ជំងឺ​ត្រអក​នេះ​ទៅ​លើ​ក្មេង​តូចៗ​ដែរ។ នៅ​ពេល​ដែល​ជំងឺ​ត្រអក រាលដាល​ធ្ងន់ធ្ងរ វា​អាច​បង្ក​ជា​ផល​ប៉ះពាល់​ដល់​សុខភាព​នៅ​ផ្នែក​ផ្សេង​ទៀត​ដូច​ជា៖ កើត​ហឺត និង​គ្រុនក្ដៅ (ក្មេង​ៗ​មាន​ជំងឺ​ត្រអក​ធ្ងន់ធ្ងរ​អាច​វិវត្ត​ជំងឺ​ហឺត និង​គ្រុនក្ដៅ​ត្រឹម​អាយុ​១៣​ឆ្នាំ) បញ្ហា​ស្ងួត ប្រេះ រមាស់​ស្បែក​រ៉ាំរ៉ៃ បញ្ហា​បង្ក​រោគ​លើ​ស្បែក បញ្ហា​រលាក​ប្រអប់​ដៃ បញ្ហា​រលាក​ស្បែក​ទាក់ទង​នឹង​អាល្លែកហ្ស៊ី ប៉ះពាល់​ដល់​គុណភាព​គេង (បញ្ហា​រមាស់​ពេក​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​គេង)។ល។ ក្នុង​ករណី​ដែល​យើង​រមាស់​ស្បែក មិន​ស្រណុក​ខ្លួន​ប៉ះពាល់​ដល់​ការ​គេង ឬ​សកម្មភាព​ប្រចាំ​ថ្ងៃ មាន​ការ​បង្ក​រោគ​លើ​ស្បែក ឬ​ទោះ​ខំ​ប្រើ​ក្បូន​ធម្មជាតិ​ព្យាបាល នៅ​តែ​មិន​ជា គួរ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​សើស្បែក​ទើប​ល្អ។ ជាពិសេសពេល​ដែល​ឃើញ​ក្មេងៗ​ឡើង​កន្ទួល​ដូច​ឆ្លង​មេរោគ​លើ​ស្បែក និង​មាន​ក្ដៅ​ខ្លួន​ត្រូវ​យក​ទៅ​ជួប​ពេទ្យ​ឲ្យ​បាន​លឿន។ ម៉្យាង​វិញ​ទៀត យើង​ក៏​អាច​ការពារ​ខ្លួន​ឯង កុំ​ឲ្យ​កើត​ជំងឺ​ត្រអក​បាន​ដោយ​តិចនិក​ប៉ុន្មាន​នេះ​រួមមាន៖ - លាប​ឡេ ឬ​គ្រីម​ផ្ដល់​សំណើម​យ៉ាង​តិច​ ២ដង/ថ្ងៃ - ព្យាយាម​ចៀសវាង​កត្តា​ដែល​នាំ​ឲ្យ​ជំងឺ​ត្រអក​ធ្វើ​ទុក្ខ - ចៀសវាង​ងូត​ទឹក​យូរៗ (ត្រឹម​១០-១៥នាទី​ល្មម) - ចៀស​វាង​ជូត​សម្អាត​ខ្លួន​ខ្លាំង […]


ចំណេះដឹងទូទៅ

ពេលឈឺក្បាលកោសខ្យល់នៅកញ្ចឹងក អាចគ្រោះថ្នាក់ (វីដេអូ)

សម្រាប់​ប្រជាជន​ខ្មែរ​យើង ជា​ពិសេស​ចាស់ៗ ចូលចិត្ត​ណាស់ ​វិធី​កោស​ខ្យល់​នៅ​ខ្នង ហើយ​លើ​ទ្រូង ដើម្បី​បំបាត់​អាការៈ​អត់​ស្រួល​ខ្លួន​មួយ​ចំនួន​ដោយ​មិន​ចាំបាច់​ចាយ​លុយ​ទិញ​ថ្នាំ។ មាន​ចាស់ៗ​មួយ​ចំនួន ពេលឈឺក្បាល​កោស​ខ្យល់​នៅ​កញ្ចឹងក  តើ​វិធី​បំបាត់​ការ​ឈឺ​ក្បាល​នេះ​អាច​ប៉ះពាល់​ដល់​សុខភាព​អត់? ទាក់ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ​ បាន​ពន្យល់​ឲ្យ​ដឹង​ថា អាការៈ​ឈឺ​ក្បាល​ជា​សញ្ញា​មួយ​ដែល​ទាក់​ទង​នឹង​ជំងឺ​ជា​ច្រើន​ ដូច​ជា លើស​ឈាម​ដែល​តម្រូវ​ឲ្យ​យើង​ធ្វើ​ការ​ពិនិត្យ​ជាមុន​សិន។ ការ​ដែល​ចាស់ៗ​មួយ​ចំនួន​និយម​កោស​ខ្យល់​នៅ​កញ្ចឹង​ក ពេល​ឈឺ​ក្បាល គឺ​អាច​ធ្វើ​ឲ្យ​គាត់​បាត់​ការ​ឈឺ​ចាប់​ក៏​ពិត​មែន តែ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ ​ដូច​ជា ​បណ្ដាល​ឲ្យ​ដាច់​សរសៃ​ឈាម​ខួរក្បាល ប្រសិន​បើ​គាត់​មិន​បាន​តាម​ដាន​សម្ពាធ​ឈាម​ត្រឹម​ត្រូវ។ តាម​ពិត​ទៅ ការ​កោស​ខ្យល់​មិន​ល្អ​ទេ តែ​ដោយ​សារ​តែ​វា​ជា​ទម្លាប់​របស់​ខ្មែរ​យើង ឈឺ​អី​តិច​តួច​គឺ​និយម​កោស​ខ្យល់​នេះ។ “តាម​ពិត​ទៅ ការ​កោស​ខ្យល់​មិន​ល្អ​ទេ តែ​ដោយ​សារ​តែ​វា​ជា​ទម្លាប់​របស់​ខ្មែរ​យើង ​ឈឺ​អី​ក៏​ដោយ យើង​គួរ​តែ​ទៅ​រក​ពេទ្យ​ពិនិត្យ​ត្រឹម​ត្រូវ និងលេបថ្នាំ​​តាម​មុខ​ជំងឺ​ ទើប​ជា​ការ​ល្អ”។ ស្រប​គ្នា​នេះ​ដែរ លោក​វេជ្ជបណ្ឌិត លី ឬទ្ធីគុណ ឯក​ទេស​ផ្នែក​ទូទៅ ការ​កោស​ខ្យល់​មិន​មែន​ជា​វិធី​ល្អ​ទេ បូក​រួម​ទាំងវត្ថុ​ធាតុ​ដើម​ដែល​ប្រើ​រួម​មាន​ប្រេង​កូឡា ឬ​ប្រេង​ខ្យល់​ក៏​មិន​ល្អ​ចំពោះ​សុខភាព​ដែរ ហើយ​ការ​កោស​ខ្យល់​មិន​មែន​ចេះ​តែ​កោស​ៗ​ទេ អ្នក​ដែល​មាន​ជំងឺ​ ដូច​ជា ទឹក​នោម​ផ្អែម លើស​ឈាម និង​លើស​ជាតិ​ខ្លាញ់ មិន​គួរ​កោស​ខ្យល់​ឲ្យ​ទេ ព្រោះ​វា​អាច​មាន​គ្រោះ​ថ្នាក់​ដល់​សុខភាព​លើស​ដើម។


ចំណេះដឹងទូទៅ

ចូលចិត្តប្រើម៉ាស៊ីនត្រជាក់ គួរដឹងបញ្ហាសុខភាពប៉ុន្មាននេះ

ពេល​ដែល​មាន​អាកាសធាតុ​ក្ដៅ ឬ​ហប់​ខ្យល់ បើ​បាន​ត្រូវ​ខ្យល់​ម៉ាស៊ីន​ត្រជាក់ ត្រជាក់​ៗ​ដូច​មាន​ក្ដី​សុខ​ណាស់​គ្នា​យើង​ម្នាក់ៗ។ ដោយសារ​តែ​ប្រទេស​យើង​ក្ដៅ​ផង គ្នា​យើង​មួយ​ចំនួន​មាន​ម៉ាស៊ីន​ត្រជាក់​យ៉ាង​តិច​មួយ​ដាក់​នៅ​ក្នុង​ផ្ទះ ឬ​បន្ទប់​គេង ប៉ុន្តែ​មាន​ដឹង​អត់​ថា ត្បិត​វា​ផ្ដល់​ភាព​ត្រជាក់​ស្រួល​ដល់​យើង តែ​វា​ក៏​អាច​ប៉ះពាល់​ដល់​សុខភាព​ទូទៅ​យើង​​ដែរ។ ១.ស្ងួត​ភ្នែក ម៉ាស៊ីន​ត្រជាក់​អាច​បណ្ដាល​ឲ្យ​ភ្នែក​ស្ងួត ផ្ដល់​ផល​រំខាន អាច​បណ្ដាល​ឲ្យ​ស្រវាំង​ភ្នែក រមាស់ និង​មាន​អារម្មណ៍​ថា​ក្រហាយៗ​ភ្នែក នៅ​ពេល​ដែល​យើង​នៅ​ក្នុង​បន្ទប់​មាន​ម៉ាស៊ីន​ត្រជាក់​យូរ​ពេក។ ដូច​នេះ បើ​គ្នា​យើង​មាន​បញ្ហា​ស្ងួត​ភ្នែក​ស្រាប់ គួរ​តែ​ចៀសវាង​កុំ​នៅ​ក្រោម​ម៉ាស៊ីន​ត្រជាក់​យូរ។ ២.ខ្សោះ​ជាតិ​ទឹក ស្រប​ពេល​ដែល​ម៉ាស៊ីន​ធ្វើ​ឲ្យ​ក្នុង​បន្ទប់​ត្រជាក់ ជា​រឿយ​ៗ​វា​បឺត​យក​ជាតិ​សើម​ជាង​អ្វី​ដែល​វា​ត្រូវ​ការ។ បើ​យើង​ដាក់​វា​នៅ​សីតុណ្ហភាព​ទាប ឱកាស​ដែល​នៅ​ក្នុង​បន្ទប់​មាន​ភាព​ស្ងួត​ខ្ពស់។ ក្រៅ​ពី​ធ្វើ​បន្ទប់​ស្ងួត វា​ក៏​ធ្វើ​ឲ្យ​យើង​ខ្សោះ​ខ្លួន​ដែរ។ ៣. ឈឺ​ក្បាល កម្ដៅ​នៅ​បរិយាកាស​ខាង​ក្រៅ និង​ខាង​ក្នុង​បន្ទប់​ដែល​ប្រើ​ម៉ាស៊ីន​ត្រជាក់​មាន​ភាព​ខុស​គ្នា​ស្រឡះ ហើយ​នៅ​ពេល​ដែល​យើង​ចូល​កន្លែង​ត្រជាក់​ភ្លាមៗ វា​អាច​ធ្វើ​ឲ្យ​យើង​ឈឺ​ក្បាល​។ ការ​ឈឺ​ក្បាល​នេះ​ក៏​អាច​កើត​ឡើង​នៅ​ពេល​ដែល​យើង​ខ្វះ​ជាតិ​ទឹក​ដែរ។ សម្រាប់​គ្នា​យើង​ដែល​មាន​បញ្ហា​ឈឺ​ក្បាល​ប្រកាំង បើ​ត្រូវ​ម៉ាស៊ីន​ត្រជាក់​ពេក អាច​ធ្វើ​ឲ្យ​អាការៈ​ប្រកាំង​ធ្វើ​ទុក្ខ។ ៤. បញ្ហា​ផ្លូវ​ដង្ហើម ការ​ត្រូវ​ម៉ាស៊ីន​ត្រជាក់​ច្រើន​ពេក​អាច​ប៉ះពាល់​ទៅ​ដល់​មុខងារ​ធម្មតា​របស់​ច្រមុះ និង​បំពង់ក។ វា​អាច​បណ្ដាល​ឲ្យ​ស្ទះ​ផ្លូវ​ដង្ហើម និង​រលាក វា​ក៏​អាច​ប៉ះពាល់​ដល់​សួត​ទៀត​ផង។ ៥.ល្ហិតល្ហៃ គ្នា​យើង​ដែល​នៅ​ក្រោម​ម៉ាស៊ីន​ត្រជាក់​យូរ អាច​ក្លាយ​ជា​ខ្ជិល ឬ​អស់​កម្លាំង។ សាក​ស្រមៃ​មើល​ថា​វា​ប៉ះពាល់​ដល់​ផលិតភាព​ប៉ុនណា។ ៦.ជំងឺ​ហឺត និង​អាល្លែកហ្ស៊ី ម៉ាស៊ីន​ត្រជាក់​អាច​ធ្វើ​ឲ្យ​គ្នា​យើង​មាន​ជំងឺ​ហឺត​ធ្វើ​ទុក្ខ ប្រសិន​បើ​សម្អាត​មិន​បាន​ល្អ។ ម៉្យាង​ទៀត វា​ក៏​អាច​ប៉ះពាល់​គ្នា​យើង​ដែល​មាន​អាល្លែកហ្សី​ច្រមុះ​ដូច​គ្នា។ ៧.បញ្ហា​សុខភាព​ផ្សេងៗ ប្រសិន​បើ​ម៉ាស៊ីន​ត្រជាក់​ខូច ឬ​មាន​ធ្លាយ​សារធាតុ​រាវ​ចេញ​មក វា​អាច​ធ្វើ​ឲ្យ​មាន​សារធាតុ​គីមី​ផ្សេងៗ​ប៉ះពាល់​ដល់​សុខភាព​យើង​ ​ផ្ទាល់​តែ​ម្ដង។ នេះ​ជា​ហេតុ​មួយ​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​យើង​ខ្លាំង។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ