ចិនរកឃើញថ្នាំផ្សំពី​រុក្ខជាតិក្នុងទឹក សម្រាប់ព្យាបាលមុខរបួសអ្នកជំងឺទឹកនោមផ្អែម

    ចិនរកឃើញថ្នាំផ្សំពី​រុក្ខជាតិក្នុងទឹក សម្រាប់ព្យាបាលមុខរបួសអ្នកជំងឺទឹកនោមផ្អែម

    ក្រុម​អ្នក​ស្រាវជ្រាវ​​វិទ្យាសាស្រ្ត​ចិនកាលពី​ចុងខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា​ខ្លួន​បាន​​អភិវឌ្ឍ​ចេញ​ជា​​ប្រភេទ​ថ្នាំក្នុង​ទម្រង់​ជា​​បង់​បន្ទះ​ ដែល​មាន​សារធាតុ​​ជែល ពី​រុក្ខ​ជាតិ​ប្រភេទ​សារាយ​តូចៗក្នុង​ទឹក​ អាច​ព្យាបាល​ទៅ​លើ​មុខ​របួស​រ៉ាំ​រ៉ៃ​​នៃ​​រាង​កាយ​ ដែល​កើតចំពោះ​អ្នក​​ជំងឺ​ទឹក​នោម​ផ្អែម។

    មុខ​របួស​រ៉ាំ​រ៉ៃ​ ច្រើន​កើត​មានឡើង​ក្នុង​ចំណោម​អ្នក​​ជំងឺ​ទឹក​នោម​ផ្អែម។ ដោយ​​ចលនា​ឈាម​ដ៏​ស្មុគ​ស្មាញ​នៃអ្នក​ជំងឺ​ ធ្វើ​ឱ្យ​មុខ​របួស​ដោយ​ការ​មុត និង​ស្នាម​ជាំ​ពិបាក​នឹង​​ជា​សះ​ស្បើយ ហើយ​ករណី​ធ្ងន់​ធ្ងរ​រហូតដល់​ពេល​ខ្លះ ត្រូវ​​កាត់​ចេញ​​នូវ​ផ្នែក​​របួស​ទាំង​នោះ​ ឬ​អវៈយវៈទាំង​មូល​តែម្ដង។ ដើម្បី​ព្យាបាល​បញ្ហា​នេះ បច្ចេកទេសព្យាបាល​នា​ពេល​បច្ចុប្បន្ន គឺ​ការ​ព្យាបាល​ដោយ​ប្រើអុកស៊ីសែន ប៉ុន្តែ​វិធីសាស្ត្រនេះគឺ​នៅ​មាន​ប្រសិទ្ធភាព​តិច​តួច​នៅ​ឡើយ​ក្នុង​ការ​ជ្រាប​ចូល​ក្នុង​ស្បែក។

    អត្ថបទពាក់ព័ន្ធ៖

    បើ​យោង​តាម​ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​សាកល​វិទ្យាល័យ​ណានជីង ប្រទេស​ចិន​បាន​ណែនាំ​វិធី​សាស្ត្រដោយ​ប្រើ​ថ្នាំ​បន្ទះជែល​ដែល​ផ្សំពីរុក្ខជាតិសារាយ​តូចៗ​ដែល​ដុះ​ក្នុង​ទឹក ដែល​អាច​ផលិតអ៊ុកស៊ីសែន​រលាយ តាម​រយៈការ​ធ្វើ​រស្មីសំយោគ (photosynthesis) ហើយ​នាំ​អ៊ុកស៊ីសែន​ទាំង​នោះ​ចូល​កាន់​តែ​ជ្រៅ​ទៅ​ក្នុង​ស្បែក។

    ក្នុង​ការ​ពិសោធ​ទៅ​លើ​សត្វ​កណ្តុរ ដែល​មាន​ជំងឺ​​ទឹក​នោម​ផ្អែម ក្រុម​អ្នក​វិទ្យាសាស្រ្ត​នៃ​សាកលវិទ្យាល័យ​ខាង​លើ​នេះ បាន​ប្រើ​បច្ចេកទេស​ថ្នាំ​ខាង​លើ ឃើញ​ថា​មាន​ប្រសិទ្ធិភាព​ព្យាបាល​របួស​សត្វ​កណ្តុរ ហើយ​រក​ឃើញ​ថា​ការព្យាបាល​លើ​របួស​សត្វកណ្ដុល​មាន​ប្រសិទ្ធិភាព​៤៥​% ក្នុង​រយៈ​ពេល​ ៦​ថ្ងៃ បើ​ធៀប​នឹង​បច្ចេកទេស​ពី​មុន​ៗ (ការ​ប្រើ​ ឧស្ម័ន​​អុក​ស៊ីសែន​​ផ្ទាល់) ដែល​ព្យាបាល​បាន​តែ ២០​%។

    អត្ថបទពាក់ព័ន្ធ៖

    យ៉ាង​ណា​មិញ ក្រុម​អ្នក​វិទ្យាសាស្រ្ត​ចិន នឹង​បន្ត​ពិសោធ​បន្ថែម​លើ​បច្ចេកទេស​នេះទៅ​លើ​សត្វ​ពិសោធ​ផ្សេង​ៗ​ទៀតមុន​នឹង​សាក​ល្បង​មក​លើ​មនុស្ស​ក្នុង​បំណង​ព្យាបាល​នូវ​មុខ​របួស​ដែល​កើត​ពី​ជំងឺ​រ៉ាំ​រ៉ៃ​នេះ៕

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ មាន រតនា កែសម្រួល​ចុងក្រោយ 02/06/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត