បើតាមការប្រកាសរបស់ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមាន COVID-19 ថ្មី ០១ នាក់បន្ថែមទៀត គឺជាអ្នកធ្វើដំណើរមកពីអារ៉ាប់ប៊ីសាអូឌី។
ក្នុងករណីវិជ្ជមាន COVID-19 ថ្មី នេះគឺជាជាបុរសជនជាតិខ្មែរ អាយុ ២៥ ឆ្នាំ ជាអ្នករស់នៅច្រាំងចំរះដែលវិលត្រឡប់មកពីអារ៉ាប់ប៊ីសាអូឌី បន្តជើងហោះហើរមកប្រទេសម៉ាឡេស៊ី ហើយមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២០ កន្លងទៅ។ បន្ទាប់ពីធ្វើតសេ្តឃើញ អ្នកឆ្លងថ្មីទាំងអស់ ត្រូវបានក្រសួងរៀបចំដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។