backup og meta

មេឃក្ដៅ​ខ្លាំង ​អ្នកណាខ្លះ​ងាយ​រង​គ្រោះ​ជាង​គេ ហើយគួរ​ជួយ​ម៉េចទៅ?

មេឃក្ដៅ​ខ្លាំង ​អ្នកណាខ្លះ​ងាយ​រង​គ្រោះ​ជាង​គេ ហើយគួរ​ជួយ​ម៉េចទៅ?

មួយ​រយៈ​នេះ ទៅ​ណា​មក​ណា មាន​តែ​អ្នក​រអ៊ូ​រទាំ​រឿង​ក្តៅខ្លាំង ហើយ​បើ​ដាច់ភ្លើងយប់​ទៀត មិន​បាច់​ថ្លែង​ទេ ម្នាក់ៗព្រឹកឡើង​ក្រោក​ទៅ​ធ្វើ​ការ​ ភ្នែក​ឡើង​រូង មុខ​ឡើង​ស្លក់ មិន​បាច់​សួរ​ក៏ដឹង ច្បាស់​ជា​គេង​មិន​គ្រប់ គេង​មិន​លក់​ហើយ​។ មិន​មែន​លេងសើច​ទេណា អាកាស​ធាតុ​ក្តៅ​ខ្លាំង​បែប​នេះ អាចប៉ះពាល់​សុខភាព​យើងបាន “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​ផល​ប៉ះ​ពាល់ អ្នក​ណា​ខ្លះ​ងាយ​រង​គ្រោះ ក៏​ដូច​ជាវិធី​ការ​ពារឲ្យ​គ្នា​យើង​ដឹង។

១- ផលប៉ះពាល់សុខភាព​ពី​រលក​កម្តៅ​

– បេប៊ី និងក្មេងៗ៖

  • ស្ងួតស្បែក បបូរមាត់ និង​មាត់
  • ស្បែក​ប្រែពណ៌​ខុសធម្មតា
  • ឈឺក្បាល
  • ភ្នែកខូង​មាន​រង្វង់​ខ្មៅ
  • នោមតិច និងល្អក់
  • ឈឺពោះ និង​រាក
  • ក្អួត
  • អារម្មណ៍​ឆេវឆាវ រវើរវាយ
  • ពិបាក​ដកដង្ហើម
  • ងងុយគេង គេងយូរ និង​ពិបាក​ងើបឡើង

សម្រាប់​បេប៊ី និងក្មេងៗ សុខភាពចុះ​ខ្សោយលឿន និង​ពិបាកកត់​សម្គាល់ ហេតុនេះពេល​បេប៊ី និង​ក្មេងៗ បង្ហាញរោគសញ្ញាទាំង​នេះ ម៉ាក់ប៉ា ​ចាំបាច់​នាំកូនៗ ទៅជួប​ពេទ្យ​ភ្លាម។

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

– ​​មនុស្សពេញវ័យ៖

  • ឈឺក្បាល
  • រមួលសាច់ដុំ
  • ហើមដៃ ជើង និង​កជើង
  • លេចឡើង​កន្ទួល​ក្រហម​តូចៗ​លើស្បែក
  • អស់កម្លាំង និង​ល្ហិតល្ហៃខុសធម្មតា
  • មិនស្រួលខ្លួន
  • ខ្វះជាតិទឹក ដូចជា ស្រេកទឹក​ខ្លាំង នោមតិច ស្បែក​ស្ងួត ជីពចរ និង​ដង្ហើម ដើរ​ញាប់

សម្រាប់​មនុស្ស​ពេញវ័យ បើរោគសញ្ញា​កើតឡើង ក្នុង​រយៈពេល ២ម៉ោង ចាំបាច់​ត្រូវទៅ​ពេទ្យ។

ក្តៅខ្លាំង​អ៊ីចឹង ត្រូវ​ដឹង​អ្នក​ណា​ខ្លះ​ងាយ​រង​គ្រោះ​ជាង​គេ Hello គ្រូពេទ្

២- កត្ដា​ប្រឈម​ខ្លាំង

– នៅពេល​មាន​ខ្យល់តិចតួច ឬគ្មាន​ខ្យល់ទាល់តែ​សោះ

– នៅពេល​មាន​រលកកម្ដៅ​កើតឡើង ហើយ​រាងកាយមនុស្ស ​មិន​អាច​សម្រប​នឹង​កម្ដៅ

– ទីក្រុង ជាកន្លែង​មាន​សីតុណ្ហភាព​ខ្ពស់ជាង​ជនបទ

[embed-health-tool-heart-rate]

៣- ក្រុម​មនុស្ស​ងាយរងគ្រោះ

– បេប៊ី និងក្មេងៗ អាយុ​តិចជាង ៥​ឆ្នាំ

– មនុស្ស​ចាស់

– ​រស់នៅ​ម្នាក់ឯង

– មាន​ជំងឺ​រ៉ាំរ៉ៃ ឬ​បញ្ហា​សុខភាព​ផ្លូវចិត្ត

– ប្រើប្រាស់​ថ្នាំញឿន ឬ​ផឹក​គ្រឿង​ស្រវឹង

– ​ធ្វើការ​នៅ​ក្រោម​កម្ដៅ​ថ្ងៃ​ រយៈពេល​យូរ

– ​ធ្វើការ​នៅ​មុខ​កម្ដៅ​ភ្លើង

– គ្មាន​ឧបករណ៍​បញ្ចុះ​កម្ដៅ ឬ​ម៉ាស៊ីន​ត្រជាក់

៤- វិធីការពារ​ផល​ប៉ះ​ពាល់​ពី​រលក​កម្តៅ

– បេប៊ី និងក្មេងៗ៖

  • រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន ដោយ​ឲ្យអូនៗ ញ៉ាំទឹក ១​កែវ រៀងរាល់ ២០​នាទី និងបំបៅ​ដោះ​បេប៊ី​ឲ្យ​ញឹកញ៉ាប់
  • ជូត​ខ្លួន​ដោយ​កន្សែង​ត្រជាក់​ឲ្យ​បាន​ច្រើន​ដងក្នុងមួយ​ថ្ងៃ
  • ការពារ​ពី​កម្ដៅ ដូចជា​ ស្លៀកពាក់​ស្រាលៗ ពាក់មួក កុំទុកក្មេងៗ​ឲ្យ​នៅ​ក្នុង​បន្ទប់ ឬ​រថយន្ត​ម្នាក់ឯង
  • កម្រិត​ផលប៉ះពាល់​កម្ដៅ ដូចជា កម្រិត​ការចេញ​ទៅខាងក្រៅ និង​កម្រិត​សកម្មភាព​រាងកាយ សម្រាប់​ក្មេងៗ។

– មនុស្ស​ពេញវ័យ៖

  • រក្សា​ជាតិទឹក​ក្នុង​ខ្លួន ដោយ​ផឹកទឹក ៦-៨ ​កែវ/ថ្ងៃ។ បើចាំបាច់ ធ្វើតាម​ការណែនាំ​របស់​ពេទ្យ សម្រាប់​ចំនួន​សារធាតុ​ទឹក គួរបំពេញ​ក្នុង​រាងកាយ
  • ចៀសវាង​គ្រឿង​ស្រវឹង ព្រោះ​ជាតិអាល់កុល កាត់​តែ​ធ្វើ​ឲ្យ​ខ្សោះជាតិ​ទឹក​ថែមទៀត
  • ងូតទឹកឲ្យត្រជាក់ខ្លួន​រាល់ថ្ងៃ
  • ចំណាយ​ពេល ២ ​ម៉ោង/ថ្ងៃ នៅក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់ ឬទីតាំង​ត្រជាក់​នានា
  • ការពារ​ឲ្យ​រាងកាយ​ពី​កម្ដៅ ដូចជា កម្រិត​ការងារ​បញ្ចេញ​កម្លាំង​រាងកាយ និង​ស្លៀក​ពាក់​ស្រាលៗ
  • តាមដាន​ព័ត៌មាន និង​ការព្រមាន​ពី​ការ​ឡើង​កម្ដៅ​ឲ្យ​ជាប់​លាប់។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

The health effects of heat

https://www.quebec.ca/en/health/advice-and-prevention/health-and-environment/the-effects-of-oppressive-and-extreme-heat/

Extreme heat

https://www.quebec.ca/en/health/advice-and-prevention/health-and-environment/preventing-the-effects-of-oppressive-and-extreme-heat/

THE CLIMATE-HEALTH
CONNECTION

https://www.apha.org/-/media/files/pdf/factsheets/climate/extreme_heat.ashx

កំណែ​ប្រែបច្ចុប្បន្ន

03/04/2024

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ខែក្តៅ​រក្សាជាតិ​ទឹកក្នុង​ខ្លួនគ្រប់គ្រាន់ជារឿងល្អ តែបើលើសអាចគ្រោះថ្នាក់ទៅវិញ

​​វិធីសាស្រ្តមួយចំនួន ជួយកាត់បន្ថយការបែកញើសក្លៀកនៅខែក្តៅ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Apr 03

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម