២- កត្ដាប្រឈមខ្លាំង
– នៅពេលមានខ្យល់តិចតួច ឬគ្មានខ្យល់ទាល់តែសោះ
– នៅពេលមានរលកកម្ដៅកើតឡើង ហើយរាងកាយមនុស្ស មិនអាចសម្របនឹងកម្ដៅ
– ទីក្រុង ជាកន្លែងមានសីតុណ្ហភាពខ្ពស់ជាងជនបទ
៣- ក្រុមមនុស្សងាយរងគ្រោះ
– បេប៊ី និងក្មេងៗ អាយុតិចជាង ៥ឆ្នាំ
– មនុស្សចាស់
– រស់នៅម្នាក់ឯង
– មានជំងឺរ៉ាំរ៉ៃ ឬបញ្ហាសុខភាពផ្លូវចិត្ត
– ប្រើប្រាស់ថ្នាំញឿន ឬផឹកគ្រឿងស្រវឹង
– ធ្វើការនៅក្រោមកម្ដៅថ្ងៃ រយៈពេលយូរ
– ធ្វើការនៅមុខកម្ដៅភ្លើង
– គ្មានឧបករណ៍បញ្ចុះកម្ដៅ ឬម៉ាស៊ីនត្រជាក់

៤- វិធីការពារផលប៉ះពាល់ពីរលកកម្តៅ
– បេប៊ី និងក្មេងៗ៖
- រក្សាជាតិទឹកក្នុងខ្លួន ដោយឲ្យអូនៗ ញ៉ាំទឹក ១កែវ រៀងរាល់ ២០នាទី និងបំបៅដោះបេប៊ីឲ្យញឹកញ៉ាប់
- ជូតខ្លួនដោយកន្សែងត្រជាក់ឲ្យបានច្រើនដងក្នុងមួយថ្ងៃ
- ការពារពីកម្ដៅ ដូចជា ស្លៀកពាក់ស្រាលៗ ពាក់មួក កុំទុកក្មេងៗឲ្យនៅក្នុងបន្ទប់ ឬរថយន្តម្នាក់ឯង
- កម្រិតផលប៉ះពាល់កម្ដៅ ដូចជា កម្រិតការចេញទៅខាងក្រៅ និងកម្រិតសកម្មភាពរាងកាយ សម្រាប់ក្មេងៗ។
– មនុស្សពេញវ័យ៖
- រក្សាជាតិទឹកក្នុងខ្លួន ដោយផឹកទឹក ៦-៨ កែវ/ថ្ងៃ។ បើចាំបាច់ ធ្វើតាមការណែនាំរបស់ពេទ្យ សម្រាប់ចំនួនសារធាតុទឹក គួរបំពេញក្នុងរាងកាយ
- ចៀសវាងគ្រឿងស្រវឹង ព្រោះជាតិអាល់កុល កាត់តែធ្វើឲ្យខ្សោះជាតិទឹកថែមទៀត
- ងូតទឹកឲ្យត្រជាក់ខ្លួនរាល់ថ្ងៃ
- ចំណាយពេល ២ ម៉ោង/ថ្ងៃ នៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ឬទីតាំងត្រជាក់នានា
- ការពារឲ្យរាងកាយពីកម្ដៅ ដូចជា កម្រិតការងារបញ្ចេញកម្លាំងរាងកាយ និងស្លៀកពាក់ស្រាលៗ
- តាមដានព័ត៌មាន និងការព្រមានពីការឡើងកម្ដៅឲ្យជាប់លាប់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕