ការប្រើ​ប្រាស់​គ្រឿន​ញៀន ជា​មូល​ហេតុ​នាំ​ឲ្យ​ពលរដ្ឋ​អាមេរិក កើត​ជំងឺ​ថ្លើម​កាន់​តែ​ច្រើន

    ការប្រើ​ប្រាស់​គ្រឿន​ញៀន ជា​មូល​ហេតុ​នាំ​ឲ្យ​ពលរដ្ឋ​អាមេរិក កើត​ជំងឺ​ថ្លើម​កាន់​តែ​ច្រើន

    ការ​ចាក់​សារធាតុ​ញៀន​ហេរ៉ូអ៊ីន​ចូល​ក្នុង​ខ្លួន កំពុង​ធ្វើ​ឲ្យ​អ្នក​ជំនាញ​សុខភាព​ព្រួយ​បារម្ភ​ខ្លាំង ព្រោះ​ត្រូវ​គេ​ជឿថាជា​មូលហតុ​នាំ​ឲ្យ​ការ​ឆ្លង​រាល​ដាល​ជំងឺ​ថ្លើម​ប្រភេទ C កាន់​តែ​កើន​ឡើង។

    យោង​តាម​ការ​សិក្សា​ថ្មី​មួយ​នៅ​អាមេរិក បើ​ទោះ​ជា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ការ​ប្រើ​សារធាតុ​ញៀន​ហេរ៉ូអ៊ីន ចាក់​ចូល​ក្នុង​សរសៃ​ឈាម មាន​ការ​ធ្លាក់​ចុះ​បន្តិច​ក្តី ប៉ុន្តែ​បើ​ធៀប​ទៅ​នឹង​កាល​ពី​ជាង​មួយ​ទសវត្សរ៍​មុន ពោល​ចាប់​ពី​ឆ្នាំ ២០០៨-២០១៦ នៅ​តែ​កើន​ឡើង​គួរ​ឲ្យ​ព្រួយ​បារម្ភ ពិសេស​នាំ​ឲ្យ​កំណើន​ឆ្លង​មេរោគ​ថ្លើម​ប្រភេទ C កាន់​តែ​កើន​ឡើង​ដូច​គ្នា។ នេះ​ជាការ​អះអាង​របស់​លោក​ស្រី​វេជ្ជបណ្ឌិត Nora Volkow នាយិកា​វិទ្យាស្ថាន​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​អាមេរិក ដែល​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​នេះ។

    អត្ថបទ​ពាក់​ព័ន្ធ៖

    លោក​ស្រី​លើក​ឡើង​ថា វិបត្តិ​គ្រឿង​ញៀន​ក្នុង​សង្គម ជា​ក្តី​បារម្ភ នៃ​ការ​រីករាល​ដាល​មេរោគ​ថ្លើម​ប្រភេទ C កាន់​តែ​ខ្ពស់។ នៅលើ​បណ្តាញ​ព័ត៌មាន​សុខភាព JAMA លោក​ស្រី​ធ្លាប់​កត់​សម្គាល់​ថា មេរោគ HIV និង​មេរោគ​ថ្លើម គឺ​ទំនាក់​ទំនង​នឹង​ការ​ចាក់​សារធាតុ​ញៀន ហើយ​កំពុង​តែ​កើន​ឡើង​យ៉ាង​ខ្លាំង ខណៈ​របាយការណ៍​របស់ មជ្ឈមណ្ឌល​គ្រប់​គ្រង និង​បង្ការ​ជំងឺ​ឆ្លង​អាមេរិក CDC ចាប់​តាំង​ពី​ឆ្នាំ ២០១០ ជំងឺ​ថ្លើម​ប្រភេទ C មាន​ការ​កើន​ឡើង​កាន់​តែ​ខ្ពស់ ពិសេស​ក្នុង​ចំណោម​មនុស្ស​មាន​វ័យ​ចន្លោះ​ពី ២០-២៩ ឆ្នាំ។

    អត្ថបទ​ពាក់​ព័ន្ធ៖

    ​​ការ​ស្ទង់​មតិធ្វើឡើងពី​ឆ្នាំ ២០០២-២០១៨ ទៅ​លើអ្នក​ចូល​រួម​ជាង ៨០ម៉ឺន​នាក់ អាយុ​ជា​មធ្យម ៣៥​ឆ្នាំ រក​ឃើញ​ថា កំណើន​អ្នក​ប្រើ​ប្រាស់់​គ្រឿង​ញៀន​ដោយ​ចាក់​ចូល​សរសៃ​នៅ​អាមេរិក កើន​ប្រមាណ ៧,៥% ក្នុង​មួយ​ឆ្នាំ និង​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ៧,១% ក្នុង​មួយ​ឆ្នាំ ចន្លោះ​ឆ្នាំ ២០១៦-២០១៨។ តួលេខ​នេះ គឺ​ស៊ី​គ្នា​ទៅ​នឹង​ទិន្នន័យកើន​ឡើង​អ្នក​ឆ្លង​មេរោគ​ថ្លើម​ប្រភេទ C នៅ​អាមេរិកដូច​គ្នា។

    អត្ថបទពាក់ព័ន្ធ៖ ផឹកស្រាលាយកូកាអ៊ីន អាចបណ្ដាលឲ្យដាច់សរសៃឈាមខួរក្បាលភ្លាមៗ

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សន សុភា · កែ 11/05/2020

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម