តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

អាល់កុលអាចកម្ចាត់វីរុស COVID-19 បាន តែមិនអាចផឹកស្រា-ស្រាបៀរមានជាតិអាល់កុលជំនួសទេ

    អាល់កុលអាចកម្ចាត់វីរុស COVID-19 បាន តែមិនអាចផឹកស្រា-ស្រាបៀរមានជាតិអាល់កុលជំនួសទេ

    ក្រោយពេលផ្ទុះឡើងនូវវីរុស COVID-19 គេដឹងថាជាតិអាល់កុលអាចកម្ចាត់មេរោគ COVID-19 បាន ជា​ហេតុ​បណ្តាល​ឲ្យ​មាន​មនុស្ស​មួយ​ចំនួន​មាន​ការ​យល់​ច្រឡំ​ខ្លាំង ចាប់ផ្តើមផឹកស្រា​ ស្រាបៀរ ឬ​អ្នកខ្លះ​បាន​ចាប់​ផ្តើម​ប្រើប្រាស់​អាល់កុល​ក្លែងក្លាយ​មិនច្បាស់លាស់​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​កាន់​តែ​ធ្ងន់ធ្ងរ។

    អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ការផឹកអាល់កុលអេតាណុល មេតាណុល​ ឬទឹកអូសាវែល មិនអាចការពារវីរុស COVID-19 ទេ វា​បណ្តាល​ឲ្យ​ពិការ ឬ​ស្លាប់​បាន។ ពេលខ្លះអាល់កុលមេតាណុល អេតាណុល និង​ទឹកអូសាវែល​ត្រូវ​បាន​ប្រើ​នៅក្នុង​ផលិតផល​សម្អាត​ដើម្បី​សម្លាប់​មេរោគ​នៅ​លើ​វត្ថុផ្សេងៗ ប៉ុន្តែ​មិន​ត្រូវ​យក​វា​ទៅ​ផឹក​ទេ។ ផលិតផលសម្អាតដែលមានសារធាតុអេតាណុល មេតាណុល ឬទឹកអូសាវែល មិន​អាច​កម្ចាត់​មេរោគ​នៅ​ក្នុង​ខ្លួន​អ្នក​បានទេ តែវាបែរជាផ្តល់ផលប៉ះពាល់ដល់សរីរាង្គផ្សេងៗ។

    ដើម្បីទប់ស្កាតពីការឆ្លងវីរុស COVID-19 អង្គការសុខភាពពិភពលោក បានបញ្ជាក់ថា ត្រូវសម្លាប់មេរោគនៅលើផ្ទៃវត្ថុផ្សេងៗ ជា​ពិសេស​វត្ថុ​ដែល​អ្នក​ប្រើប្រាស់​ញឹកញាប់ ត្រូវ​ប្រាកដថា អ្នកលាងសម្អាតដៃបានទៀងទាត់ និងជៀសវាងប៉ះពាល់ភ្នែក មាត់និងច្រមុះ។ល។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យា​បាល​ជូន​ទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 06/04/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: