រមាស់លិង្គ លិង្គឡើងក្រហម និងស្ងួតទៀត មានគ្នាយើងណាខ្លះធ្លាប់ជួបទេ? បញ្ហាលិង្គនេះ អាចកើតមាន និងបង្កឡើងដោយមូលហេតុសាមញ្ញៗមួយចំនួន។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
រមាស់លិង្គ លិង្គឡើងក្រហម និងស្ងួតទៀត មានគ្នាយើងណាខ្លះធ្លាប់ជួបទេ? បញ្ហាលិង្គនេះ អាចកើតមាន និងបង្កឡើងដោយមូលហេតុសាមញ្ញៗមួយចំនួន។
បើសិនជាប្រុសៗយើងកំពុងប្រើសាប៊ូដុសខ្លួនមានក្លិនក្រអូបណាមួយ នោះសាប៊ូនេះហើយអាចជាមូលហេតុធ្វើឲ្យស្បែក ឬស្បែកនៅលិង្គមានបញ្ហា។ ក្នុងសាប៊ូមួយចំនួនមានបន្ថែមសារធាតុក្រអូប ដែលសារធាតុនេះអាចរំខានដល់ស្បែករបស់យើងបាន ពិសេសស្បែងនៅលិង្គតែម្ដង។ បើសិនជាសង្កេតឃើញថាក្រោយពីបានប្រើសាប៊ូមានក្លិនក្រអូប និងបានធ្វើឲ្យស្បែក ឬស្បែកលិង្គមានសភាពស្ងួត នោះគួរតែប្ដូរមកប្រើសាប៊ូមានក្លិនក្រអូបស្រាល ឬគ្មានក្លិនក្រអូបវិញ។
ស្រោមអនាម័យ និងទឹករម្អិលរបស់វាជួយដល់ការរួមភេទ និងរួមភេទដោយសុវត្ថិភាព។ ប៉ុន្តែប្រុសៗខ្លះមានស្បែកងាយប្រតិកម្ម ទៅនឹងសារធាតុរបស់ស្រោមអនាម័យ ឬទឹករម្អិលដែរ។ មនុស្សខ្លះមានប្រតិកម្មនឹងជាតិLatex របស់ស្រោមអនាម័យជាហេតុនាំឲ្យមានប្រតិកម្មអាលែកហ្ស៊ីលើស្បែក ដោយមានចេញរោគសញ្ញាដូចជាឡើងក្រហម រមាស់នៅលើលិង្គជាដើម។
ដូចនេះ ប្រុសៗយើង គួរតែជ្រើសរើសស្រោមអនាម័យម៉ាកណាមួយដែលមិនមានផលរំខានដល់ស្បែងលិង្គរបស់ខ្លួន។
ជំងឺស្បែកមួយចំនួនអាចមានផលប៉ះពាល់ដល់ផ្នែកណាមួយនៃស្បែកដងខ្លួន រួមទាំងលិង្គ និងស្បែកនៅជុំវិញលិង្គផងដែរ។ បើសិនជាយើងមានចេញរោគសញ្ញាដូចជារមាស់នៅស្បែក ដូចជាស្បែកនៅខាងក្រោយជង្គង់ និងកែងដៃ ក៏ដូចជាលិង្គ គួរតែជួបពិភាក្សាជាមួយអ្នកឯកទេសរោគសើស្បែក។
ខោក្នុងក៏អាចបង្កជាបញ្ហាដល់ស្បែកលិង្គផងដែរ។ នៅរដូវក្ដៅ សំណើម និងញើស នឹងអាចប្រមូលផ្ដុំនៅបរិវេណប្រដាប់ភេទយើងដែរ។ ការប្រមូលផ្ដុំដោយសំណើម និងញើសនៅខោក្នុងនេះ បង្កជាបរិស្ថានល្អមួយសម្រាប់បាក់តេរី និងផ្សិត ដែលអាចនាំឲ្យមានក្លិនមិនល្អ និងពេលខ្លះអាចនាំឲ្យមានឆ្លងរោគលើស្បែក និងស្បែកលិង្គ ដែលអាចចេញជាក្រហមរមាស់ ឬស្បែកប្រែជាខ្មៅ។ បើយើងមានបញ្ហាបែបនេះ គួរប្ដូរខោក្នុងមានសមភាពតឹងរឹម មកជាខោក្នុងមានសភាពយឺត អាចមានខ្យល់ចេញចូលបានល្អជាងមុន ទើបជាការប្រសើរ។
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕