២- សញ្ញាជំងឺខ្សោយបេះដូង
ខ្សោយបេះដូងអាចបង្កជារោគសញ្ញាជាច្រើន ហើយសាមញ្ញ អាចធ្វើឲ្យយើងមិនចាប់អារម្មណ៍ ប៉ុន្តែសញ្ញាទាំងនេះគ្រោះថ្នាក់ បើមិនព្យាបាល៖
– ហត់៖ កើតពេលយើងកំពុងធ្វើការ ឬគេងក៏ដោយ។ ធ្វើឲ្យយើងភ្ញាក់ពីដំណេក ព្រោះពេលគេងរាបពេក ពិបាកដកដង្ហើម ទាល់តែកើយខ្នើយ ២ជាន់ ឬកល់ខ្នង។ មានជំងឺនេះអាចនឹងអស់កម្លាំង រសាប់រសល់។ សញ្ញានេះកើតឡើងពេលឈាមទៅបំពេញក្នុងសរសៃឈាម ពីសួតទៅបេះដូង ព្រោះបេះដូងមិនអាចច្របាច់ឈាមគ្រប់គ្រាន់ នាំឲ្យជាតិទឹកជ្រាបចូលក្នុងសួត។
– ល្ហិតល្ហៃ៖ រាងកាយតែងនឿយហត់ អស់កម្លាំង សូម្បីការងារប្រចាំថ្ងៃ ដូចជា ចម្អិនម្ហូប ដើរ ទិញឥវ៉ាន់ ក៏ពិបាកដែរ។ ផ្នែកធំនៃសញ្ញានេះ មកពីបេះដូងមិនអាចផ្គត់ផ្គង់ឈាមទៅឲ្យកោសិការាងកាយគ្រប់គ្រាន់ នាំឲ្យរាងកាយកាត់បន្ថយតម្រូវការឈាម ទៅកាន់សរីរាង្គមិនសូវសំខាន់មួយចំនួន ពិសេសសាច់ដុំអវយវៈដែលនាំឈាមទៅចិញ្ចឹមខួរក្បាល និងបេះដូង។