ជំងឺបេះដូងជាជំងឺម្យ៉ាងដែលពាក់ព័ន្ធនឹងភាពមិនប្រក្រតី នៃមុខងាររបស់បេះដូង ការខូចខាតរចនាសម្ព័ន្ធបេះដូង។ ជំងឺបេះដូងមានច្រើនប្រភេទណាស់ ហើយមិនមែនកើតតែលើមនុស្សចាស់នោះទេ សូម្បីតែកូនក្មេងក៏មានជំងឺបេះដូងដែរ។
ប្រធានដេប៉ាតឺម៉ង់ជំងឺបេះដូង នៃមន្ទីរពេទ្យកាល់ម៉ែត្រ លោកវេជ្ជបណ្ឌិត សុខ ជួរ បានបែងចែកជំងឺបេះដូងជាប្រភេទដាច់ពីគ្នា គឺជំងឺបេះដូងពីកំណើត និងជំងឺបេះដូងកើតពេលក្រោយ។ ខាងក្រោមនេះជាប្រភេទជំងឺបេះដូងពីកំណើត និងជំងឺបេះដូងកើតពេលក្រោយ ដែលជួបប្រទះញឹកញាប់ជាងគេ។
១- ជំងឺបេះដូងពីកំណើត
ជំងឺបេះដូងពីកំណើត ជាជំងឺដែលកើតមានតាំងពីទារកនៅក្នុងពោះម្តាយម្ល៉េះ ដោយបេះដូងរបស់ទារកវិវត្តខុសប្រក្រតីផ្នែកណាមួយ។ ជំងឺបេះដូងពីកំណើតស្មុគស្មាញខ្លាំង និងមានច្រើនប្រភេទ ដូចជា ជំងឺបេះដូងប្រហោងថតលើ បេះដូងប្រហោងថតក្រោម បេះដូងប្រហោងពីសរសៃអាអក ទៅសរសៃអាកទែ ឬបេះដូងមានសរសៃធំៗខ្វែងគ្នាជាដើម។
ចំពោះកត្តានាំឲ្យកុមារមានជំងឺបេះដូងពីកំណើតមានដូចជា កត្តាតំណពូជ ភាពមិនប្រក្រតីនៃក្រូម៉ូសូម ឬម្តាយញ៉ាំស្រា ជក់បារីពេលមានផ្ទៃពោះ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
អត្ថបទពាក់ព័ន្ធ៖
- ទាំងនេះជាប្រភេទជំងឺបេះដូងឧស្សាហ៍កើតបំផុតលើក្មេងៗ
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- តាមដានសុខភាពបេះដូង ដោយសង្កេតមើលចំណុចទាំងនេះ
- គ្រឿងស្រវឹងមិនត្រឹមតែប៉ះពាល់ថ្លើម តែក៏គ្រោះថ្នាក់ដល់បេះដូង
- ស្រ្តេសនឹងការងារធ្វើឲ្យស្រីៗប្រឈមជំងឺបេះដូងខ្ពស់ កុំប្រហែស
២- ជំងឺបេះដូងកើតក្រោយ
ជំងឺបេះដូងកើតក្រោយ ជាជំងឺបេះដូងកើតឡើងពេលមនុស្សវិវត្តធំធាត់ អាយុកាន់តែច្រើន។ ចំពោះកក្តាដែលជំរុញឲ្យមានជំងឺបេះដូង ដូចជា ចំណីអាហារ ជក់បារី ញ៉ាំស្រា ការរលាកដោយសារមេរោគ ឬមិនមានទម្លាប់ហាត់ប្រាណជាដើម។
– ជំងឺប្រឹសបេះដូង ឬចំហរប្រឹសបេះដូង៖ រលាកបំពង់ករ៉ាំរ៉ៃរបស់កុមារ ដែលមិនបានព្យាបាលត្រឹមត្រូវ យូរៗទៅមេរោគស្ត្រឹបតូកូស ដែលធ្វើឲ្យរលាកបំពង់ក វាយលុកទៅលើប្រឹសបេះដូង ធ្វើឲ្យប្រឹសបេះដូងក្មេងឡើងរឹង ក្រិន ហើយយូរៗទៅអាចស្តែងចេញជាជំងឺត្បៀតប្រឹសបេះដូង ដោយសារប្រឹសបេះដូងឡើងរឹង បើកអត់បាន។
– ជំងឺស្ទះសរសៃឈាមបេះដូង ឬជំងឺថប់បារម្ភ៖ ជំងឺស្ទះសរសៃឈាមបេះដូង ជាជំងឺធ្ងន់ធ្ងរ កើតឡើងដោយសារសរសៃឈាមមួយ ឬច្រើន ដែលមានតួនាទីទៅចិញ្ចឹមបេះដូង ត្រូវស្ទះដោយសារកំណកខ្លាញ់ និងកំណកឈាម។
– ជំងឺសាច់ដុំបេះដូង៖ ជាធម្មតាបេះដូងដើរតួជាស្នប់សម្រាប់សប់ឈាមទៅចិញ្ចឹមសារពាង្គកាយ នៅពេលសាច់ដុំក្រាស់ពេក រំខានដល់ការច្របាច់ឈាមទៅចិញ្ចឹមរាងកាយ នាំឲ្យអ្នកជំងឺប្រឈមនឹងជំងឺគាំងបេះដូង ជួលកាលសាច់ដុំបេះដូងស្តើងអត់សូវមានកម្លាំងកន្ត្រាក់។
– ជំងឺបេះដូងរីក៖ ជាជំងឺដែលបេះដូងមានទំហំធំខុសពីធម្មតា បណ្តាលមកពីសាច់ដុំ ឬ កោសិកាបេះដូងខុសប្រក្រតី បេះដូងលោតខុសចង្វាក់។
– ជំងឺវិបត្តិចង្វាក់បេះដូង៖ បេះដូងមិនរីក មិនក្រាស់ មិនស្ទះសរសៃទេ ប៉ុន្មានចង្វាក់បេះដូងដើរមិនស្មើ ជួនកាលដើរៗឈប់ ឬក៏ដើរលឿនពេក។
[embed-health-tool-heart-rate]