គ្នាយើងទំនងតែងគិតថា ការមានសម្ពាធឈាមខ្ពស់ធ្វើគ្រោះថ្នាក់ដល់សុខភាព។ ប៉ុន្តែ គ្នាយើងដែលដឹងទេថាការមានសម្ពាធឈាមទាប ក៏ធ្វើឲ្យយើងមានបញ្ហាសុខភាពមិនចាញ់គ្នាដែរ?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
គ្នាយើងទំនងតែងគិតថា ការមានសម្ពាធឈាមខ្ពស់ធ្វើគ្រោះថ្នាក់ដល់សុខភាព។ ប៉ុន្តែ គ្នាយើងដែលដឹងទេថាការមានសម្ពាធឈាមទាប ក៏ធ្វើឲ្យយើងមានបញ្ហាសុខភាពមិនចាញ់គ្នាដែរ?
យោងតាមសមាគមផ្នែកបេះដូងអាមេរិក (AHA) សម្ពាធឈាមធម្មតា គឺធ្វើឡើងដោយការវាស់សម្ពាធឈាមចំនួនពីរ គឺសម្ពាធឈាមលើ (Systolic) និងសម្ពាធឈាមក្រោម(Diastolic)។ ជាមួយគ្នានេះដែរ សម្ពាធឈាមធម្មតា គឺនៅពេលដែលសម្ពាធឈាមលើស្ថិតក្រោម១២០ និងសម្ពាធឈាមក្រោមស្ថិតក្រោម៨០។ រីឯអ្នកមានសម្ពាធឈាមទាបវិញ គឺមានតួលេខត្រឹមតែ៩០/៦០ប៉ុណ្ណោះ។
វិទ្យាស្ថានឈាម សួត និងបេះដូងថ្នាក់ជាតិអាមេរិក បានឲ្យដឹងថា អ្នកខ្លះមានសម្ពាធឈាមទាបនៅគ្រប់ពេលទាំងអស់ ដែលនេះគឺជារឿងធម្មតាសម្រាប់ពួកគាត់ទៅហើយ ពីព្រោះវាមិនមានរោគសញ្ញា និងគ្រោះថ្នាក់ណាមួយឡើយ។ ជាទូទៅ អ្នកដែលមានរូបរាងស្គម និងសកម្មច្រើនតែមានសម្ពាធឈាមទាប។ ប៉ុន្តែ ក្នុងករណីខ្លះ សម្ពាធឈាមទាបមិនមែនជារឿងធម្មតានោះទេ តួយ៉ាងដូចជានៅក្នុងលក្ខខ័ណ្ឌខាងក្រោមនេះ៖
អ្នកមានសំពាធឈាមទាប គឺច្រើនតែវិលមុខ និងដួលសន្លប់ ដែលបណ្ដាលមកពីសម្ពាធឈាមលើមានកម្រិតទាបខ្លាំង និងមិនមានលំហូរឈាមគ្រប់គ្រាន់ទៅកាន់ខួរក្បាល។
លើសពីនេះ អ្នកជំងឺក៏អាចមានរោគសញ្ញាដូចខាងក្រោមនេះផងដែរ។
អត្ថបទគួរអាន៖
សម្ពាធឈាមទាបកម្រិតធ្ងន់ អាចបណ្ដាលឲ្យប៉ះពាល់ដល់អាយុជីវិតរបស់យើងផងដែរ ហើយហានិភ័យសុខភាពទាំងនោះមានដូចជា៖
ពិតណាស់ នៅពេលដែលយើងមានសម្ពាធឈាមទាបនៅក្នុងកម្រិតមួយធ្ងន់ធ្ងរ វានឹងអាចទៅបំផ្លាញដល់បេះដូង ដោយរាំងស្ទះអុកស៊ីហ្សែនចូលទៅក្នុងបេះដូង។ ប្រសិនបើយើងមានជំងឺសរសៃឈាមបេះដូងផងនោះ វានឹងបង្កើននូវហានិភ័យទ្វេដង ដែលអាចធ្វើឲ្យយើងប្រឈមនឹងការគាំងបេះដូងភ្លាមៗ។
យោងតាមវេជ្ជបណ្ឌិតLajoie អ្នកជំងឺមួយចំនួនដែលមានជំងឺខ្សោយតម្រងនោម អាចប្រឈមនឹង មុខងារតម្រងនោមកាន់តែអាក្រក់ទៅ ប្រសិនបើសម្ពាធឈាមពួកគាត់ទាបពេក។
បន្ថែមពីនេះ អ្នកធ្លាប់មានគ្រោះថ្នាក់សរសៃឈាមខួរក្បាលពីមុន អាចមានឱកាសលាប់ឡើងវិញខ្ពស់ ប្រសិនបើសម្ពាធឈាមរបស់អ្នកជំងឺមានកម្រិតទាបពេក។
ការព្យាបាលសម្រាប់អ្នកមានសម្ពាធឈាមទាប គឺអាស្រ័យលើមូលហេតុដែលបណ្ដាលឲ្យកើតមាននូវជំងឺនេះ។ ប៉ុន្តែ ការព្យាបាលដែលយើងតែងតែជួបជារឿយៗនោះ មានដូចជា៖
នៅក្នុងស្ថានភាពខ្លះ គ្រូពេទ្យនឹងណែនាំឲ្យយើងញ៉ាំអំបិលឲ្យច្រើនជាងមុន ដើម្បីបង្កើនសម្ពាធឈាម ប៉ុន្តែករណីនេះ មិនមែនសម្រាប់អ្នកដែលកំពុងតែមានជំងឺខ្សោយបេះដូងឡើយ។ ចំណែកឯអ្នកដែលខ្វះឈាមក្រហម គួរទទួលទានវីតាមីនB12 និងអាស៊ីដហ្វូលិកជាដើម។ ដូចនេះ ចូរពិគ្រោះជាមួយនឹងគ្រូពេទ្យជាមុនសិន មុននឹងផ្លាស់ប្តូររបបអាហារ។
នៅពេលដែលយើងអង្គុយធ្វើការច្រើនម៉ោង ដោយនៅនឹងមួយកន្លែង វានឹងធ្វើឲ្យសម្ពាធឈាមធ្លាក់ចុះ។ ហេតុនេះហើយ យើងគួរតែរំកិលជើងចុះឡើង ដើរទៅវិញទៅមក ក៏ដូចជាក្រោកឡើងយឺតៗ និងធ្វើលំហាត់ប្រាណជើងឲ្យបានទៀងទាត់។
យើងបានដឹងហើយថា ទឹកមានសារប្រយោជន៍ជាច្រើនដល់សុខភាព ក៏ដូចជាសម្រស់។ លើសពីនេះ ការញ៉ាំទឹកគ្រប់គ្រាន់ ក៏ជួយរក្សានូវសម្ពាធឈាមឲ្យមានសុខភាពល្អផងដែរ។
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕