កំណត់បរិមាណអាហារត្រូវញ៉ាំ គឺសំខាន់ដូចទៅនឹងការជ្រើសរើសអាហារមកញ៉ាំអ៊ីចឹង។ ពេលយើងញ៉ាំឆ្អែតពេក នឹងធ្វើឲ្យកម្រិតកាឡូរីក្នុងខ្លួនកើនឡើងខ្លាំង។ ដើម្បីគ្រប់គ្រងបរិមាណអាហារ គ្នាយើងអាចសាកល្បងប្តូរមកប្រើចានតូចៗវិញ។ ញ៉ាំអាហារល្អសម្រាប់សុខភាព គឺសំដៅលើការញ៉ាំអាហារច្រើន ប៉ុន្តែជាអាហារមានកម្រិតកាឡូរីទាប និងមានសារធាតុបំប៉នខ្ពស់ ឬអាចញ៉ាំអាហារតិច ប៉ុន្តែជាអាហារមានកម្រិតកាឡូរីខ្ពស់ និងមានសូដ្យូមច្រើន។
ចាស់ៗជំនាន់មុន ចូលចិត្តអាហារបន្លែផ្លែឈើ ខុសគ្នាស្រឡះពីក្មេងៗបច្ចុប្បន្ន ដែលនិយមអាហារបែប Fast Food ចម្អិនភ្លាមៗ ដូចជា ភីហ្សា ឬបឺរហ្គឺរជាដើម។ ដើម្បីសុខភាពបេះដូង យើងមិនត្រឹមតែកំណត់កម្រិតអាហារត្រូវញ៉ាំប៉ុណ្ណោះទេ ក៏ត្រូវកំណត់ចំនួនពេលញ៉ាំផងដែរ។ មួយវិញទៀត យើងគួរត្រូវមានវង្វាល់ច្បាស់លាស់ សម្រាប់វាល់ចំនួន ឬបរិមាណអាហារ។ ឧទាហរណ៍ មួយថ្ងៃត្រូវញ៉ាំសាច់មាន់ ២-៣ ដុំបានហើយ។ កំណត់បរិមាណអាហារយើងញ៉ាំ អាចជួយយើងបានច្រើន បើយើងបញ្ហាបេះដូងណាមួយ។
២- ញ៉ាំបន្លែផ្លែឈើបន្ថែម
អាហារល្អសម្រាប់សុខភាព គួរមានយ៉ាងតិច ផ្លែឈើ ៥ដុំ និងត្រូវមានបន្លែក្នុងរបបអាហាររៀងរាល់ថ្ងៃ។ បន្លែ ផ្លែឈើ នៅតែជាអាហារសំខាន់ ដែលយើងទាំងអស់គ្នាត្រូវញ៉ាំ ហើយអាហារទាំងនោះ អាចជាបន្លែស្រស់ៗ ក្លាសេក្នុងទូរទឹកកក ឬជាប្រភេទបន្លែផ្លែឈើក្រៀម។
បន្លែ ផ្លែឈើ សម្បូរវីតាមីន និងសារធាតុរ៉ែ មានផ្ទុកកាឡូរីទាប ប៉ុន្តែសម្បូរទៅដោយជាតិសរសៃ។ សារធាតុមានក្នុងបន្លែ ផ្លែឈើ អាចជួយការពារយើងពីជំងឺសរសៃឈាមបេះដូងបាន។ ញ៉ាំបន្លែ ផ្លែឈើច្រើន នឹងកាត់បន្ថយញ៉ាំអាហារសម្បូរជាតិខ្លាញ់ ដូចជា សាច់ ឬពពួកអាហារសម្រន់ជាដើម។
