home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

រោគសញ្ញា​​ទាំង​៤ ​បញ្ជាក់​​​ថា​​កំពុង​​ស្ទះ​សរសៃ​ឈាម​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រោគសញ្ញា​​ទាំង​៤ ​បញ្ជាក់​​​ថា​​កំពុង​​ស្ទះ​សរសៃ​ឈាម​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំងឺ​បេះដូង​​ ជា​ជំងឺ​ដ៏​កាច​សាហាវ​​មួយ​ និង​បាន​សម្លាប់​មនុស្ស​រាប់​លាន​នាក់​ជា​រៀងរាល់​ឆ្នាំ ប៉ុន្តែ​ការ​ផ្លាស់ប្ដូរ​បែបបទ​រស់នៅ​ និង​របប​អាហារ ​ពិត​ជា​អាច​ការពារ​ខ្លួន​យើង​ពី​ជំងឺ​នេះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ យ៉ាង​ណា​មិញ​ ការ​ស្វែងយល់​ពី​សញ្ញា​មួយ​ចំនួន​​ ដែល​បង្ហាញ​ពី​​ការ​ស្ទះ​សរសៃ​ឈាម​ អាច​ឲ្យ​យើង​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​​ដោះស្រាយ​បញ្ហា​នេះ​បាន​ទាន់​ពេលវេលា។​

១. លិង្គ​មិន​ឡើង​រឹង​

ចំពោះ​បុរស​ បញ្ហា​លិង្គ​មិន​ឡើង​រឹង​​អាច​ជា​សញ្ញា​នៃ​ការ​ស្ទះ​សរសៃ​ឈាម​​នៅ​ក្នុង​ឆ្អឹង​អាង​ត្រគាក​ ដែល​កើត​ឡើង​​មុន​ពេល​​ឈាន​ដល់​​អាការៈ​គាំង​បេះដូង​។ ជា​មធ្យម​​ វា​​មាន​រយៈ​ពេល​ពី​៣​ទៅ​៥​ឆ្នាំ​​នៅ​​ពេល​ចាប់ផ្ដើម​ជួប​ប្រទះ​បញ្ហា​លិង្គ​មិន​ឡើង​រឹង​ មុន​ពេល​កើត​មាន​ជំងឺ​សរសៃ​ឈាម​បេះដូង។​ ដូច​នេះ​ យើង​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការ​កំណត់​ពី​​ស្ថានភាព​ជំងឺ​ និង​ស្វែង​រក​ការ​​ព្យាបាល​​​ដ៏​សមស្រប​។

២. ទំពែក​

​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ បញ្ហា​ក្បាល​ទំពែក​​អាច​សន្មត​ពី​វត្តមាន​របស់​ជំងឺ​សរសៃ​ឈាម​បេះដូង​ នៅ​គ្រប់​វ័យ​ទាំង​អស់។​ បន្ថែម​ពី​នេះ​​ អ្នក​ដែល​មាន​​ក្បាល​​ទំពែក​កម្រិត​មធ្យម​ដល់​​ធ្ងន់ធ្ងរ ​​មាន​ហានិភ័យ​កាន់​តែ​ខ្ពស់​នៃ​ការ​ស្លាប់​ពី​ជំងឺ​បេះដូង​។

៣. ឈឺ​កំភួន​ជើង​ពេល​ដើរ​

ជំងឺ​ក្រិន​សរសៃ​ឈាម​បេះដូង អាច​បង្ក​ជា​ការ​រាំងស្ទះ​ដល់​​សរសៃ​ឈាម​ជើង ជា​ហេតុ​ធ្វើ​ឲ្យ​យើង​មាន​ការ​ឈឺ​ចាប់​នៅ​ត្រង់​កំភួន​ជើង​នៅ​ពេល​ដើរ​។​ អាការៈ​នេះ​កើត​ឡើង​ជា​ពិសេស​​ ចំពោះ​អ្នក​ជក់បារី​។​ ប្រសិនបើ​យើង​គ្នា​យើង​មាន​រោគសញ្ញា​នេះ គប្បី​​ធ្វើ​​រោគវិនិច្ឆ័យ​ភ្លាម​ៗ ដើម្បី​បញ្ចៀស​ហានិភ័យ​ធ្ងន់ធ្ងរ​។​ ​​​​​​​​​

សរសៃឈាម២

៤. រឹង​ថ្គាម

ជាមួយ​គ្នា​នេះ​ដែរ ​រឹង​ថ្គាម​អាច​ជា​រោគ​សញ្ញា​មួយ​​នៃ​ការ​ស្ទះ​សរសៃ​ឈាម​ ដែល​កើត​ឡើង​ជា​ញឹកញាប់​ចំពោះ​ស្ត្រី​។ ជាក់​ស្ដែង​ ការ​ឈឺ​ចាប់​នៅ​ត្រង់​ថ្គាម​ និង​ក ​គឺ​ជា​រោគ​សញ្ញា​ទូទៅ​នៃ​​ជំងឺ​ខ្វះ​ឈាម​ទៅ​ចិញ្ចឹម​បេះដូង។ វា​កើត​ឡើង​​ដោយ​សារ​តែ​សរសៃ​ប្រសាទ vagus (​ជា​សរសៃ​ប្រសាទ​សំខាន់​ដែល​បញ្ជូន​សញ្ញា​ឈឺ​ចាប់​ពី​បេះដូង) ​មាន​ទំនាក់ទំនង​ជាប់​លាប់​ជាមួយ​នឹង​ក ថ្គាម​ ក្បាល​ និង​ដៃ​ឆ្វេង​។

ក្នុង​ករណី​នេះ​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ ដើម្បី​កំណត់​ពី​មូលហេតុ​ច្បាស់​លាស់​នៃ​អាការៈ​​រឹង​ថ្គាម​នេះ​ ថា​តើ​វា​គ្រាន់​តែ​ជា​បញ្ហា​​តូចតាច​ ដូចជា​ការ​សង្កៀត​ធ្មេញ​ ឬ​ក៏​ជា​រោគ​សញ្ញា​នៃ​ជំងឺ​ធ្ងន់ធ្ងរ​។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


អត្ថបទពាក់ព័ន្ធ

កុំគិតថាដុះក្បាលពោះសង្ហា បង្កជាបញ្ហាជំងឺបេះដូងទៅវិញទេ

ការសិក្សាថ្មី៖ វ៉ាក់សាំងកូវីដ-១៩ ផលិតឡើងពី mRNA អាចបង្កឲ្យរលាកបេះដូង​

ស្រ្តេសនឹងការងារធ្វើឲ្យស្រីៗប្រឈមជំងឺបេះដូងខ្ពស់ កុំប្រហែស

សញ្ញា​ព្រមាន​ទាំង​៧ បញ្ជាក់​ថា​បេះដូង​ដំណើរការ​មិន​ប្រក្រតី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សញ្ញា​ព្រមាន​ទាំង​៨​ មុន​​​​​មានបញ្ហា​គាំង​បេះដូង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង​​ ក្រោយ​អស់​រដូវ​​តាម​តិចនិក​នេះ


រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 01/07/2021
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x