backup og meta

កុំប្រហែសឲ្យសោះ! វ័យក្រោម ៤០ ឆ្នាំ ក៏អាចជួបបញ្ហាគាំងបេះដូងបានដែរ

យើងធ្លាប់តែឮថា បញ្ហាគាំងបេះដូងអាចកើតមានតែចំពោះមនុស្សចាស់ចាប់ពីវ័យ ៦០ឆ្នាំឡើងទៅ ប៉ុន្ដែបច្ចុប្បន្ននេះការគាំងបេះដូង ក៏អាចកើតមានចំពោះមនុស្សវ័យក្រោម៤០ឆ្នាំបានដែរ។

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

លោកវេជ្ជបណ្ឌិត Luke Laffin ផ្នែកសុខភាព និង សរសៃឈាមបេះដូង នៃមន្ទីរព្យាបាល clevelandclinic មានប្រសាសន៍ថា ក្នុងពេលបច្ចុប្បន្ននេះ ជំងឺគាំងបេះដូងក៏អាចកើតមានទៅលើមនុស្សវ័យចាប់ចន្លោះពី២០ឆ្នាំ ដល់៤០ឆ្នាំបានដែរ មិនចាំបាច់ទាល់តែចូលដល់វ័យចំណាស់នោះទេ ប៉ុន្ដែស្ថិតក្នុងភាគរយតិច។ ទាំងនេះគឺដោយសារតែការរស់នៅបានផ្លាស់ប្ដូរទម្លាប់ស្ទើរតែទាំងស្រុងទៅហើយ ទាំងការហូបចុក និង ការកាត់បន្ថយសកម្មភាពប្រចាំថ្ងៃ។

ជាក់ស្ដែងណាស់ ការរស់នៅដែលមានភាពសុខស្រួល រាងកាយមិនសូវមានសកម្មភាព ដូចជាការចំណាយពេលយូរម៉ោងអង្គុយធ្វើការមុខកុំព្យូទ័រ ការញ៉ាំអាហារកែច្នៃ អាហារមានជាតិខ្លាញ់ច្រើន ការផឹកគ្រឿងស្រវឹងច្រើនលើសកម្រិត ការការជក់បារី និង ប្រើប្រាស់សារធាតុញៀន ទាំងនេះធ្វើប៉ះពាល់ដល់សុខភាពយើងខ្លាំងណាស់។

កត្ដា៤យ៉ាងបង្កឲ្យមានបញ្ហាគាំងបេះដូងទាំងនៅក្មេងបាន៖

១.ការជក់បារី

ការជក់បារី បូករួមទាំងបារីអគ្គិសនី អាចប៉ះពាល់សុខភាពបេះដូង។ ព្រោះថា ក្នុងផ្សេងបារីមានផ្ទុកទៅដោសារធាតុគីមីរាប់ពាន់ប្រភេទ ក្នុងនោះសារធាតុម្យ៉ាងដែលយើងស្គាល់ច្បាស់គឺ នីកូទីនតែម្ដង។ សារធាតុនីកូទីនអាចបង្កឲ្យមានខ្លាញ់ក្នុងសរសៃឈាម វិវត្ដទៅរកជំងឺលើសឈាម ដែលជាមូលហេតុចចម្បងបង្កជាជំងឺបេះដូងបាន។

២.ការប្រើប្រាស់សារធាតុញៀន

សារធាតុញៀនខុសច្បាប់ក៏មិនខុសគ្នានឹងបារីនោះដែរ សុទ្ធតែអាចបង្កឲ្យប៉ះពាល់ដល់សុខភាពបេះដូង។ ការសិក្សាបានបង្ហាញថា សារធាតុញៀន ដូចជា កញ្ឆា កូកាអ៊ីន សុទ្ធតែអាចធ្វើអ្នកប្រើប្រាស់ប្រឈមកើតជំងឺគាំងបេះដូង មិនថាក្មេង ឬមនុស្សចាស់នោះទេ។

៣. របបអាហារ

របបអាហារ ដែលមានដូចជា ពពួកអាហារកែច្នៃ អាហារសម្បូរទៅដោយជាតិខ្លាញ់ អាហារប្រៃខ្លាំង គ្រឿងស្រវឹង និង ពពួកភេសជ្ជៈមានកាបូនអ៊ីដ្រាត អាចបង្កឲ្យអ្នកញ៉ាំប្រឈមបញ្ហាឡើងគីឡូ ​លើសសម្ពាធឈាម ដែលជាមូលហេតុសំខាន់អាចបង្កទៅជាគាំងបេះដូងបាន។

អាហារមានជាតិស្ករ និងខ្លាញ់ខ្ពស់

៤.ជំងឺទឹកនោមផ្អែមប្រភេទ២

អ្នកជំងឺទឹកនោមផ្អែមប្រភទ២ ក៏មានហានិភ័យខ្ពស់ងាយកើតជំងឺបេះដូងផងដែរ ប្រសិនបើមិនបានគ្រប់គ្រងជាតិស្ករបានល្អ។ ព្រោះថា កម្រិតជាតិស្ករក្នុងឈាមកើនឡើងពីជំងឺទឹកនោមផ្អែមអាចបំផ្លាញសរសៃឈាម និងសរសៃប្រសាទដែលបម្រើបេះដូង។ ការណ៍នេះអាចនាំឲ្យមានជំងឺសរសៃឈាមបេះដូង។

អត្ថបទគួរអាន៖

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Heart attack https://www.nhs.uk/conditions/heart-attack/causes/ 

What’s driving heart attacks in younger adults? https://www.health.harvard.edu/heart-health/whats-driving-heart-attacks-in-younger-adults

Why Are Heart Attacks Striking Younger People? https://brighamhealthhub.org/why-are-heart-attacks-striking-younger-people/

As early heart attacks increase, many young people may not consider their risks https://wexnermedical.osu.edu/mediaroom/pressreleaselisting/heart-survey-2023

Why Are Heart Attacks on the Rise in Young People? https://health.clevelandclinic.org/why-are-heart-attacks-on-the-rise-in-young-people/

កំណែ​ប្រែបច្ចុប្បន្ន

27/09/2023

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

អត្ថប្រយោជន៍វីតាមីន D ចំពោះសុខភាពបេះដូង

ប្រុសៗរួមភេទត្រឹម ២ ដងក្នុងមួយសប្ដាហ៍ កាត់បន្ថយហានិភ័យជំងឺបេះដូង


ពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ · និពន្ធដោយ អឿ អ៊ុយ បាន​ធ្វើ​បច្ចុប្បន្នភាព 27/09/2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម