បញ្ហាប្រព័ន្ធទឹកនោមផ្សេងទៀត

បញ្ហា​ប្រព័ន្ធផ្លូវ​​ទឹកនោមផ្សេងទៀត - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​បញ្ហា​ ឬ​ជា​ជំងឺប្រព័ន្ធផ្លូវ​​ទឹកនោម​ផ្សេង​ទៀត ​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

បញ្ហាប្រព័ន្ធទឹកនោមផ្សេងទៀត

វិធីសាស្រ្តមួយចំនួន ជួយការពារ​បញ្ហាខ្សោយក្រពេញលើតម្រងនោម

ការខ្សោយក្រពេញលើតម្រងនោមធ្វើឱ្យយើងអស់កម្លាំងខ្លាំង និងមានបញ្ហា​សុខភាពជាច្រើន។ ក្រពេញ​លើតម្រងនោមមានតួនាទីផលិតអ័រម៉ូនជួយគ្រប់គ្រងកម្រិតថាមពលក្នុងរាងកាយ កម្រិត​ជាតិស្ករក្នុងឈាម  សម្ពាធឈាម និងភាពតានតឹងផ្លូវកាយ ឬផ្លូវចិត្ត។ តើ​យើងត្រូវធ្វើដូចម្តេច​​ដើម្បីចៀសវាងខ្សោយក្រពេញលើតម្រងនោម? កាលណាក្រពេញលើតម្រងនោមផលិតអ័រម៉ូនណាមួយច្រើនពេក នោះ​វា​អាច​នឹងចុះខ្សោយ។ ដើម្បី​ចៀស​វាង​ខ្សោយក្រពេញលើតម្រងនោមយើងត្រូវ៖ ១. កាត់បន្ថយជាតិកាហ្វេអ៊ីន និងគ្រឿងស្រវឹង ជាតិកាហ្វេអ៊ីន និងគ្រឿងស្រវឹងជះឥទ្ធិពល​ដល់​ការ​គេង​ដែលធ្វើឱ្យរាងកាយ​យើងបញ្ចេញអ័រម៉ូនស្រ្តេសច្រើន។ បន្ទាប់មកក្រពេញ​លើតម្រង​នោម​នឹងប​ញ្ចេញអ័រម៉ូនទប់ទល់នឹងស្ត្រេសដូចជា epinephrine (adrenaline), norepinephrine និង cortisol។ យូរៗទៅក្រពេញលើតម្រងនោមនឹងខ្សោយ។ ២. កាត់បន្ថយជាតិស្ករ ក្រៅពីគ្រប់គ្រងភាពតានតឹង អ័រម៉ូន cortisol ក៏ជួយរក្សាកម្រិតជាតិស្ករនៅក្នុងឈាមយើងដែរ។ ការញុំាជាតិស្ករច្រើនបង្កើនកម្រិតជាតិស្ករក្នុង​ឈាម បន្ទាប់មកក្រពេញ​លើ​តម្រងនោមនឹងផលិតអ័រម៉ូន cortisol ដើម្បីគ្រប់គ្រងជាតិស្ករក្នុងឈាម។ ៣. កាត់បន្ថយភាពតានតឹង ឬស្រ្តេស ពេលយើងមានភាពតានតឹង ក្រពេញលើតម្រងនោម​នឹង​ផលិត​អ័រម៉ូន cortisol ដើម្បីទប់ទល់នឹងភាពតានតឹង។ ៤. គេងឱ្យបានគ្រប់គ្រាន់ មនុស្សពេញវ័យត្រូវការគេង ៨ ម៉ោងក្នុង ១ ថ្ងៃដើម្បីមានសុខភាពល្អ។ ៥. ញុំាអាស៊ីតខ្លាញ់អូមេហ្កា ៣ អាស៊ីតខ្លាញ់អូមេហ្កា-៣ ជួយក្រពេញលើតម្រងនោមប្រស្រ័យទាក់ទងនឹង​ខួរ​ក្បាល និងជួយកាត់បន្ថយភាពតានតឹង។ ៦. ញុំាម៉ាញ៉េស្យូម ម៉ាញ៉េស្យូមជួយរំងាប់ប្រព័ន្ធសរសៃប្រសាទ ជួយឱ្យគេងលក់ស្រួល កាត់​បន្ថយ​​ភាពតានតឹង និងបង្កើនការផលិតថាមពលក្នុងរាងកាយ។ អាហារ​ទាំង​នោះមាន​ដូច​ជា​គ្រាប់​ធញ្ញជាតិ សណ្ដែង និង​ស្រូវសាឡី ជាដើម។​ ៧. ញុំាវីតាមីន B វីតាមីន B ជួយរាងកាយទប់ទល់នឹងស្ត្រេស និងផ្តល់ថាមពលដល់រាងកាយ។ […]

ស្វែងរក បញ្ហាប្រព័ន្ធទឹកនោមផ្សេងទៀត

បញ្ហាប្រព័ន្ធទឹកនោមផ្សេងទៀត

ទម្លាប់​ទប់នោមញឹកញាប់ អាចបង្កផលប៉ះពាល់សុខភាពច្រើនយ៉ាង

ដោយ​សារ​តែ​ការ​មមាញឹក​ខ្លាំង​ជាមួយ​នឹង​ការងារ​ ឬ​ការ​សិក្សា​ ទើប​ធ្វើ​ឲ្យ​អ្នក​ខ្លះ​ខំ​ទប់​នោម​មិន​ហ៊ាន​ទៅ​បន្ទប់ទឹក​។​​ មួយ​វិញ​ទៀត​ សម្រាប់​អ្នក​ដែល​ចូលចិត្ត​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ ក៏​តែងតែ​ជួប​ប្រទះ​នូវ​ការ​ទ្រាំ​​ទប់​នោម​ រហូត​ដល់​​ដល់​កន្លែង​ដែល​មាន​បន្ទប់​ទឹក​សមរម្យ​ផង​ដែរ​។ ពិត​ណាស់ បើ​យើង​ទប់​នោម​ម្ដងម្កាល​ វា​មិន​សូវ​ចោទ​ជា​បញ្ហា​ប៉ុន្មាន​ទេ​ ប៉ុន្តែ​បើ​យើង​ធ្វើ​រឿង​នេះ​ឲ្យ​ក្លាយ​ជា​ទម្លាប់​ ​យើង​នឹង​ប្រឈម​មុខ​ផល​វិបាក​ជាច្រើន​ ដែល​នឹង​​កើត​​មាន​​នៅ​ពេល​ក្រោយ​។​ ទោះ​បី​ជា​មិន​មាន​ការ​កំណត់​ជាក់លាក់​ ថា​មនុស្ស​យើង​អាច​ទប់​នោម​បាន​ប៉ុន្មាន​ម៉ោង​ក៏​ពិតមែន​ តែ​ប្រសិនបើ​យើង​នៅ​តែ​​បន្ត​ទប់​នោម​ក្នុង​រយៈពេល​យូរ​ យើង​អាច​នឹង​ជួប​ប្រទះ​ផលវិបាក​ដូច​ខាង​ក្រោម​នេះ​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១. ការឈឺចាប់ អ្នក​ដែល​ទម្លាប់​ទប់​នោម​ អាច​មាន​អារម្មណ៍​ឈឺចាប់​នៅ​ប្លោក​នោម​ និង​តម្រង​នោម​។ ​អាការៈ​នេះ​កើត​ឡើង​ដោយ​សារ​តែ​សាច់ដុំ​​ផ្នែក​ខ្លះ​នៅ​រមូល​ចូល​គ្នា​ នៅ​ពេល​ដែល​យើង​នោម​ ដែល​អាច​​បណ្ដាល​ឲ្យ​កើត​មាន​នូវ​អាការៈ​​រមួល​ក្រពើ​ផង​ដែរ​​។ ២. ការ​បង្ក​រោគ​ផ្លូវ​ទឹក​នោម ក្នុង​ករណី​ខ្លះ​ ការ​ទប់​នោម​យូរ​ម៉ោង​អាច​បង្ក​​ឲ្យ​មាន​បាក់តេរី​កាន់​តែ​ច្រើន​ឡើង​ ដែល​នាំ​ឲ្យ​កើត​មាន​​ការ​បង្ក​រោគ​នៅ​ផ្លូវ​ទឹក​នោម​ ។ ម្យ៉ាង​វិញ​ទៀត​ ចំពោះ​អ្នក​ដែល​ញ៉ាំ​ទឹក​មិន​គ្រប់គ្រាន់​ ក៏​អាច​កើត​មាន​បញ្ហា​នេះ​ដែរ​ ពីព្រោះ​ប្លោក​នោម​​​មិន​បាន​បញ្ជូន​សញ្ញា​ដល់​រាងកាយ​ឲ្យ​នោម​​នៅ​ក្នុង​កម្រិត​មួយ​សមស្រប​។ ​ចំណុច​នេះ​ហើយ​ វា​ធ្វើ​ឲ្យ​បាក់តេរី​សាយភាយ​នៅ​ប្រព័ន្ធ​ទឹក​នោម​ ដែល​បណ្ដាល​ឲ្យ​ក្លាយ​ទៅ​ជា​ការ​បង្ក​រោគ​។ រោគសញ្ញា​នៃ​ការ​បង្ក​រោគ​ផ្លូវ​ទឹកនោម​មាន​៖ ក្រហាយ​ ឬ​មាន​អារម្មណ៍​ផ្សា​នៅ​ពេល​នោម​ ​មាន​អារម្មណ៍​ឈឺចាប់​នៅ​ឆ្អឹង​អាង​ត្រគាក ឬ​ពោះ​ខាងក្រោម ឈឺ​នោម​ញឹកញាប់​ នោម​មាន​ក្លិន​ខ្លាំង​ ​មាន​ពពុះ​ និង​គ្មាន​ពណ៌​ នោម​ឈាម​​​ ​​​​​​​​​៣. ខូច​សាច់ដុំ​អាង​ត្រគាក ​នៅ​ពេល​ដែល​យើង​ទប់​នោម​ជា​ញឹក​ញាប់​ វា​អាច​ផ្ដល់​ផល​ប៉ះពាល់​ដល់​សាច់ដុំ​អាង​ត្រគាក​។​ ​ដោយ​ឡែក​ សាច់ដុំ​​មួយ​ក្នុង​ចំណោម​សាច់ដុំ​ទាំងនោះ​ គឺ​សាច់ដុំ​ខ្ជឹប​នៅ​បង្ហួរនោម​ ដែល​ទប់​ទឹក​នោម​មិន​ឲ្យ​ចេញ​ក្រៅ។ […]


បញ្ហាប្រព័ន្ធទឹកនោមផ្សេងទៀត

នោមញឹកអាចមកពី​​ផឹកទឹកច្រើន តែក៏អាចមកពី​បញ្ហាផ្សេងដែរ

ការ​ទៅ​នោម​ញឹក​ញាប់​អាច​មក​ពី​យើង​ផឹក​ទឹក ឬ​ភេសជ្ជៈ​ផ្សេងៗ​ច្រើន​ក្នុង​មួយ​ថ្ងៃ។ យ៉ាង​ណា​ក៏​មាន​មូល​ហេតុ​ផ្សេងៗ​មួយ​ចំនួន​ទៀត​ដែរ នាំ​ឲ្យ​យើង​ចេះ​តែ​ចង់​ទៅ​បន្ទប់​ទឹក។ ជា​ធម្មតា​ យើង​អាច​បត់ជើង​តូច​ប្រហែល​ប្រាំបី​ដង​ក្នុង​មួយ​ថ្ងៃ​ រាប់​ពី​ពេល​យើង​ភ្ញាក់​ពី​គេង ដល់​ពេល​យើង​ចូល​គេង​វិញ​។ បើ​គ្នា​យើង​ផឹក​ទឹក​តិច​ជាង​ពី​រលីត្រ​ក្នុង​មួយ​ថ្ងៃ​ យើងអាច​បត់ជើង​តូច​តិច​ជាង​ប្រាំបី​ដង ឬ​ត្រឹម​បួន​ដង​​ក្នុង​មួយ​ថ្ងៃ ដែល​ការណ៍​នេះ​អាច​ថា​យើង​ខ្វះ​ជាតិ​ទឹក​ក្នុង​ខ្លួន​ហើយ។ ដូច​គ្នា​ដែរ​បើ​យើង​ផឹក​ទឹ​ក​គ្រប់​គ្រាន់ យើង​ទំនងជា​អាច​ត្រូវ​បត់ជើង​តូច​ប្រហែលជា​ប្រាំ​បីដង​ក្នុង​មួយ​ថ្ងៃ ឬ​អាច​លើស​នេះ​ដែរ​បើ​យើង​ផឹក​ភេសជ្ជៈ​ផ្សេងៗ​ថែម​ទៀត​។ ចុះ​បើ​យើង​បត់​ជើង​ច្រើន​ជាង​ប្រាំ​បី​ដង​ក្នុង​មួយ​ថ្ងៃ អាច​មកពី​កត្តា​ផ្សេង​ទៀត​ទេ? ១. ផឹក​ជាតិ​កាហ្វេ​អ៊ីន​ច្រើន​ពេក​ ជាតិ​កាហ្វេ​អ៊ីន​មាន​នៅ​ក្នុង​កាហ្វេ តែ និង​ភេសជ្ជៈ​ផ្អែម​មួយ​ចំនួន​ទៀត ដែល​សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​យើង​បត់​ជើង​តូច​​ញឹក​ញាប់។ ការ​សិក្សា​មួយ​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ​២០១៣ បាន​រក​ឃើញ​ថា​ ស្រ្តី​ដែល​ផឹក​កាហ្វេ​បី​ពែង​ ឬច្រើន​ជាង​នេះ​​ក្នុង​មួយ​ថ្ងៃ មាន​ប្រហែលជា​៧០​ភាគរយ​នៃ​អ្នក​ចូល​រួម​ការ​សិក្សា​មាន​អាការៈ​បត់​ជើង​តូច​ញឹក​ញាប់​ជាង​អ្នក​ដែល​មិន​ផឹក​ច្រើន​បែប​នេះ​។ ដូច​នេះ​ហើយ​ បើ​យើង​សង្កេត​ឃើញ​ថា​ពេល​ផឹក​កាហ្វេ​ច្រើន​នាំ​ឲ្យ​យើង​ចង់​បត់​ជើង​តូច​ញឹក​ញាប់ យើង​គួរ​បន្ថយ​បរិមាណ​កាហ្វេ​ដែល​ត្រូវ​ផឹក​ប្រចាំ​ថ្ងៃ​ហើយ​។​ ក្រៅពី​កាហ្វេ មាន​ស្រាបៀរ និង​ស្រា ក៏​ជា​ហេតុ​ធ្វើ​ឲ្យ​យើង​នោ​ម​ញឹក​ផង​ដែរ​។​ ២. ឆ្លង​រោគ​នៅ​ផ្លូវ​ទឹក​នោម​ ការ​ឆ្លង​រោគ​នៅ​ផ្លូវ​ទឹក​នោម​ គឺ​មាន​ការ​ឈឺ​ចាប់ ហើយ​វា​បង្ក​ដោយ​បាក់តេរី​ឆ្លង​ចូល​ទៅ​ក្នុង​ប្លោក​នោម​របស់​យើង​។ បើ​យើង​មាន​បញ្ហា​នេះ យើង​នឹង​ចង់តែ​ទៅ​នោម ទោះ​ទើប​តែ​នោម​ហើយ​ក៏​ដោយ ហើយ​ពេល​ខ្លះ​យើង​អាច​មាន​អារម្មណ៍​ថា​ក្រហាយ​ពេល​នោម​ទៀត​ផង​។ បើ​មាន​អាការៈ​បែប​នេះ​គ្នា​យើង​គួរ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ហើយ។​ ៣. សាច់​ដុំ​អាង​ត្រគាក​ខ្សោយ​ សាច់​ដុំ​អាង​ត្រគាក​របស់​យើង​ជួយ​ទ្រ​ទ្រង់​សរីរាង្គ​ប្រ​ព័ន្ធ​ទឹកនោម​ជាច្រើន​ រួម​ទាំង​ប្លោក​នោម​ផង​ដែរ។ ប៉ុន្តែ​ បើ​សាច់​ដុំ​នេះ​ចុះ​ខ្សោយ អាច​ធ្វើ​ឲ្យ​សរីរាង្គ​ខ្លះ​ភ្លាត់​ចេញ​ពី​កន្លែង​ដើម​បន្តិច​ ហើយ​នាំ​ឲ្យ​យើង​ត្រូវ​បត់ជើង​តូច​ញឹក​ញាប់។ ការ​ភ្លាត់​ចេញ​នេះ​អាច​មក​ពី​កត្តា​ច្រើន​យ៉ាង ដូច​ជា​យើង​សម្រាល​កូន​តាម​ធម្មជាតិ ក៏​ដូច​ជា​វ័យ​កាន់​តែ​ច្រើន​ជា​ដើម​។​ ៤. ប្លោក​នោម​ធ្វើការ​ខ្លាំង​ពេក ស្រ្តី​ប្រ​ហែល​១៥​ភាគ​រយ​អាច​មាន​បញ្ហា​ផ្លោក​នោម​ធ្វើ​ការ​ខ្លាំង​ពេក ដែល​ការណ៍​នេះ​​នាំ​ឲ្យ​ស្រី​​ៗ​ត្រូវ​ទៅ​បត់ជើង​តូច​ញឹក​ញាប់។ បញ្ហា​នេះ​អាច​កើត​មាន​លើ​ស្រ្តី​គ្រប់​វ័យ តែ​វា​ទំនងជា​កើត​មាន​ច្រើន​លើ​ស្រ្តី​វ័យ​ចំណាស់ និង​ក្រោយ​ពេល​អស់​រដូវ ដោយ​សារ​ជាលិកា​ផ្លោក​នោម​មាន​ការ​រំខាន ព្រោះ​ខ្វះ​អ័រម៉ូន​អឺស្រ្តូហ្សែន​។ ពេលណា​ត្រូវ​ទៅ​ជួប​ពេទ្យ? ប្រសិន​បើ​យើង​ឃើញ​ថា ក្រោយ​ពី​កាត់​បន្ថយ​ការ​ញ៉ាំ​កាហ្វេ​ហើយ […]


បញ្ហាប្រព័ន្ធទឹកនោមផ្សេងទៀត

Home Test For Urinary Tract Infection (តេស្តបង្ករោគលើផ្លូវទឹកនោមនៅផ្ទះ)

និយមន័យ១- អ្វី​ជា​តេស្ត​បង្ករោគ​លើ​ផ្លូវ​ទឹក​នោម​នៅផ្ទះ? ប្រព័ន្ធ​ទឹក​នោម​ផ្សំ​ឡើង​ដោយ​តម្រង​នោម ​ប្លោក​នោម​ បំពង់​ទឹក​នោម ​និង​បង្ហួរ​នោម។ ជា​ធម្មតា​ទឹក​នោម​មាន​ក្នុង​ប្លោក​នោម​ គ្មាន​មេរោគ​ ដូចជា​ បាក់តេរី​ ឬ​ផ្សិត​នោះ​ទេ​ ប៉ុន្តែ​បាក់តេរី​អាច​ជ្រាប​ចូលក្នុង​ប្រព័ន្ធ​ទឹក​នោម​បាន​តាម​រយៈ​បង្ហួរ​នោម។ ករណី​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម ​ច្រើន​កើត​ឡើង​លើ​ស្ត្រី​ និង​ក្មេង​ស្រី​ជាង​បុរស​ ដោយសារ​បង្ហួរ​នោម​ស្ត្រីខ្លី និង​នៅ​ជិត​រន្ធ​គូទ អាច​ឲ្យ​បាក់តេរីក្នុង​ពោះវៀន​ឆ្លង​កាត់​បាន​យ៉ាង​ងាយ​ទៅ​តាម​ផ្លូវ​ទឹក​នោម។ ចំណែក​ប្រុសៗ​វិញ មាន​សារធាតុ​​ប្រឆាំង​បាក់តេរី​ក្នុង​ក្រពេញ​ប្រូស្តាត​ ជួយ​កាត់​បន្ថយ​ហានិភ័យ​ចម្លង​រោគ។ ភាគ​ច្រើន​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម ​អាច​ព្យាបាល​បាន​​ជាមួយ​ពពួក​ថ្នាំ​ផ្សះ​ ប៉ុន្តែ​ករណី​ឆ្លង​មេរោគ ទុក​ចោល​មិន​ព្យាបាល​ អាច​សាយភាយ​មេរោគ​ទៅ​ដល់​តម្រង​នោម ​បង្ក​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ។ បើ​​ធ្វើ​តេស្ត​រក​មេរោគ​ដោយ​ខ្លួន​ឯង​ ត្រូវ​ប្រាកដ​ថា​គ្រូពេទ្យ​ដឹង​លទ្ធផលខុស​ប្រក្រតី​ ដើម្បី​បង្ការ​បញ្ហា​ធ្ងន់ធ្ងរ​កុំ​ឲ្យ​កើត​មាន។ ២- ហេតុ​អ្វី​ត្រូវ​ធ្វើ​តេស្ត​នេះ? ធ្វើ​តេស្ត​រក​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹកនោម​ដោយ​ខ្លួន​ឯង ​ត្រូវ​ធ្វើ​ឡើង​ក្រោម​ការ​តាម​ដាន​របស់​គ្រូពេទ្យ​ក្នុង​ករណី​មួយ​ចំនួន​ដូចជា៖ – ឧស្សាហ៍​មាន​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​មូត្រ​ញឹកញាប់។ ករណី​ខ្លះ ​អាច​បង្កើន​ហានិភ័យ​ឆ្លងរោគលើ​ផ្លូវ​ទឹកនោម​បាន​ដែរ ជាក់ស្តែង​ពេល​កំពុង​មាន​គភ៌​ មាន​ជំងឺ​ទឹក​នោម​ផ្អែម​ ឬ​លក្ខខណ្ឌ​ណា​មួយ​ប៉ះពាល់​ចរន្ត​​ទឹក​នោម ​ដូចជា​ក្រួស​ក្នុង​តម្រង​នោម​​ ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ​ឬ​របួស​ឆ្អឹង​កង​ខ្នង​ជា​ដើម។ សម្រាប់​មនុស្ស​ពេញវ័យ ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​រ​ច្រើន​ បង្ក​រោគ​សញ្ញា​ដូចជា​ឈឺ​ ឬ​ក្រហាយ​ពេល​នោម​ ឧស្សាហ៍​នោម​ ឬ​សុខៗ​ស្រាប់​តែ​មាន​អារម្មណ៍​ចង់​នោម។ ករណី​នេះ​មនុស្ស​ចាស់​ និង​ក្មេង​តូចៗ​ គួរ​តែ​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់។ – ពិនិត្យ​តាមដាន​ស្ថាន​ភាព​ជំងឺ​ក្រោយ​ទទួល​ព្យាបាល ​ក្នុង​ករណី​​កំពុង​ព្យាបាល​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ ក៏​អាច​​ធ្វើ​តេស្ត​ទឹក​នោម​ដោយ​ខ្លួន​ឯង ​ដើម្បី​ដឹងថា​ថ្នាំ​ផ្សះ​យើង​លេប​ជួយ​ព្យាបាល​ការ​បង្ក​រោគ​បាន ឬ​អត់។ បើ​ឧស្សាហ៍​មាន​ការ​បង្ក​រោគ​​ញឹកញាប់ ​អាច​ធ្វើ​តេស្ត​ដោយ​ ខ្លួន​ឯង។ – […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ